ROAD 2 THE STAR រដូវកាលទី៣ គណៈកម្មការ មិនមែន ពេជ្រ សូលីកា តែជា ស៊ីន យូប៊ីន

ដូចការសង្ស័យមែនថាតារាចម្រៀងរូបស្រស់​ ពេជ្រ សូលីកា ពិតជារបូតតំណែងជាគណៈកម្មការកម្មវិធីប្រកួតទេពកោសល្យចំរុះ ROAD 2 THE STAR រដូវកាលទី​៣​ ប្រាកដ​មែន​ ដោយអ្នកដែលចូលមកជំនួសកៅអីរបស់នាង គឺជាតារាសម្តែងឆ្នើមលំដាប់ប្រទេស ​ ស៊ីន យូប៊ីន។

យោងតាម poster ដែលទើបបង្ហោះក្តៅៗនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤ នេះបង្ហាញឱ្យឃើញថា គណៈកម្មការ ROAD 2 THE STAR រដូវកាលទី៣ មានចំំនួន ៣ រូប គឺតារា​ចម្រៀង នីកូ , តារាចម្រៀង ភីសេន និងតារាសម្តែង ស៊ីន យូប៊ីន ពោលគឺមានការផ្លាស់ប្តូរតែគណៈកម្មការស្រីប៉ុណ្ណោះ ចំណែក នីកូ និង ភីសេន រក្សានៅដដែល។

ជុំវិញរឿងរ៉ាវនេះ នៅតែមានហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមានការងើយឆ្ងល់ថា ហេតុអ្វីទើបមានការផ្លាស់ប្តូរ សូលីកា មកជា យូប៊ីន វិញដូច្នេះ ខណៈដែល​គេ​បានឃើញអ្នកមេម៉ាយសម័យថ្មី ពេជ្រ សូលីកា បង្ហោះ status មួយលើទំព័រហ្វេសប៊ុកផ្លូវការនាងថា «ឃើញថាមានការសង្ស័យ ឆ្ងល់ នឹង សួរនាំ នាងខ្ញុំច្រើនចំពោះការប្រ……មួយនោះ ពេលទំនេរនាងខ្ញុំនឹង Live សរុប ជូន» ថែមទាំង Comment ភ្ជាប់មកថា «កន្លែងកាងារណា ធ្លាប់អោយតម្លៃយើង យើងនឹងដើរចេញដោយស្ងៀមស្ងាត់ តែបើយើងស្ងាត់ហើយ គេនៅតែខូចមាត់ពីយើងទៀត ចឹងយើងកុំស្ងាត់ ព្រោះបណ្ដោយយូរទៅមិនបាន ខូចឈ្មោះយើងអស់ទទេៗ»។

មិនទាន់អស់ សូលីកា ក៏បាន Comment បន្តថា «រឿងខ្លះបងប្អូនខ្លះតាមអត់ទាន់ទេ ព្រោះរឿងខ្លះគេមិនដែលបញ្ចេញ» ដែលពាក្យពេចន៍ Comment ទាំងនេះធ្វើឱ្យបណ្តាហ្វេនៗកាន់តែមានការសង្ស័យចំពោះការរបូតតំណែងរបស់ សូលីកា ក្នុងការប្រកួតនេះ ខណៈដែលអ្នកខ្លះទៀតគិតថា វាអាចជាយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយឱ្យកម្មវិធីនេះរឹតតែផ្ទុះខ្លាំងឡើង។

យ៉ាងណាមិញ មកទល់ពេលនេះហាក់មិនមានអ្វីខុសប្រក្រតីកើតឡើងចំពោះរឿងនេះឡើយ ស្របពេលដែលហ្វេនៗរបស់ យូប៊ីន បាននាំគ្នាសម្តែងការអបអរសាទរដល់ Idol របស់ពួកគេ ដែលទទួលបានឱកាសធ្វើជាគណៈកម្មការ ROAD 2 THE STAR រដូវកាលទី៣ ព្រោះមែនទែនទៅ យូប៊ីន កម្រទទួលធ្វើគណៈកម្មការ ការប្រកួតអ្វីណាស់ ដោយសារនាងជាប់រវល់ការងារសិល្បៈ ថតភាពយន្ត និងមើលថែមុខជំនួញផ្ទាល់ខ្លួនរបស់នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ