យោងតាមប្រភពព័ត៌មានកូរ៉េ Osen កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា YoonA បានសម្រេចចិត្តបន្ដកុងត្រាជាផលិតកម្ម SM Entertainment ជាលើកទី ៣ ដោយផ្អែកលើការជឿជាក់ និងទំនុកចិត្តរវាងសិល្បករ និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឆ្នាំនេះជាឆ្នាំទី ១៨ របស់នាងជាតារាក្រោមផលិតកម្ម SM ដោយរាប់ចាប់តាំងពីពេលដែលនាងបង្ហាញខ្លួនលើកដំបូងជាតារាខេប៉ុបក្នុងឆ្នាំ ២០០៧ ក្នុងក្រុមតារាចម្រៀងនារី Girl’s Generation។

ការខិតខំប្រឹងប្រែងជារឿយៗនៅក្នុងវិស័យសិល្បៈធ្វើឱ្យ YoonA បានហក់ឡើងក្លាយជាលំដាប់កំពូលតារាចម្រៀង ជាពិសេសអាជីពជាសម្ដែងតែម្ដង។ ភាពលេចធ្លោរបស់នាងគឺកាន់តែកើនឡើងខ្លាំងឱ្យគួរកត់សម្គាល់តាមរយៈការសម្ដែងភាពយន្តកុនរឿង «Confidential Assignment» ក្នុងឆ្នាំ ២០១៧ ដែលទាក់ទាញទស្សនិជន ៧,៨ លាននាក់។ លុះដល់ឆ្នាំ ២០១៩ នាងបានគ្រងតំណែងជាតួស្រីក្នុងរឿង Exit ដែលបានទាក់ទាញទស្សនិកជនរហូតដល់ ៩,៤២ លាននាក់។ សមិទ្ធផលទាំងនេះបានធ្វើឱ្យ YoonA ត្រូវបានគេហៅថាជាម្ចាស់ក្សត្រិយ៍ Box Office ផងដែរ។


មិនត្រឹមប៉ុណ្ណេះ ក្រោយចាក់បញ្ចាំងខ្សែភាពយន្ដភាគ «Big Mouth» របស់ MBC កាលពីឆ្នាំ ២០២២ ចំនួនអ្នកទស្សនាបានលោតដល់ ១៣.៧% នៅទូទាំងប្រទេស។ ខណៈរឿង «King The Land» របស់ JTBC ដែលនាងសម្ដែងជាតួឯកស្រីជាមួយតារាប្រុស Lee Junho ក្នុងឆ្នាំ ២០២៣ កន្លងទៅទទួលបានចំនួនអ្នកទស្សនា ១៣.៨% និងបានទទួលចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមកំពូលរឿងទាំង ១០ របស់ Netflix ទៀតផង។


បន្ថែមពីលើការងារជាតារាសម្ដែង YoonA ក៏បានក្លាយជាកំពូលពិធីការិនីប្រចាំកម្មវិធីប្រគល់ពានរង្វាន់ធំៗជាច្រើន ជាក់ស្ដែងនាងក៏ជាពិធីការិនីនៅក្នុងកម្មវិធី Gayo Daejejeon របស់ MBC អស់រយៈពេល ៩ ឆ្នាំជាប់ៗគ្នាផងដែរ។ សមិទ្ធផលធំៗបន្ដកន្ទុយគ្នាបែបនេះ គឺសុទ្ធសឹងតែទទួលបានពីការគាំទ្រ និងក្ដីស្រឡាញ់យ៉ាងធំធេងពីសាធារណជន ដែលធ្វើឱ្យតួឯកស្រីរូបនេះចាប់យកបានពានរង្វាន់ធំៗជាច្រើនរាប់មិនអស់។


លើសពីនេះ YoonA ក៏នឹងគ្រោងធ្វើដំណើរទេសចរណ៍ជួបជុំអ្នកគាំទ្រនៅអាស៊ីក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ដែលមានឈ្មោះថា YOONITE ផងដែរ។ សម្រាប់ទីតាំងដំបូងនាងនឹងធ្វើនៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃទី០៦-០៧ ខែមករា ឆ្នាំ ២០២៤ ទើបធ្វើដំណើរជាបន្ដបន្ទាប់ទៀត។ ជាងនេះទៅទៀតនោះ YoonA ក៏កំពុងតែត្រៀមខ្លួនសម្រាប់ការវិលត្រលប់មកវិញជាមួយរឿង «2 O’Clock Date» ផងដែរ៕




























































Account
Security
Favourite Content