បែកធ្លាយរូបភាពបដិសណ្ឋារកិច្ច Miss Grand នៅសៀមរាប ស្របពេលអ្នកស្រី អ៊ឹម សុគន្ធា គ្រោងរៀបចំកម្មវិធីពិសេស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កម្រង​រូប​ភាព​ប្រណិត​ៗ​ជា​ច្រើន​សន្លឹក​នៃ​ការ​រៀប​ចំ​សម្រាប់​ទទួល​ស្វាគមន៍​ Miss Grand International 2024 ក្នុង​ខេត្ត​សៀមរាប​ ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ ស្រប​ពេល​អ្នក​ស្រី ​អ៊ឹម​ សុគន្ធា ​ប្រកាស​រៀប​ចំ​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្រោយ​​ប្រកាស​ផ្ដាច់​កុង​ត្រា​ជាមួយ​ស្ថាប័ន ​MGI ។​​

ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ​ដែល​ស្ថាប័ន ​MGI ​2024 ​បាន​លុប​ចោល​កម្មវិធី​ពាក់​កណ្ដាល​ទី​ខណៈ​ក្រុម​ការងារ​បដិសណ្ឋារកិច្ច​មួយ​ក្នុង​ខេត្ត​សៀមរាប​បាន​រៀប​ចំ​​យ៉ាង​រួច​រាល់​ក្នុង​ការ​ទទួល​ស្វាគមន៍​បវរកញ្ញាទាំង ​៧៥​​ ប្រទេស​។​ តាម​រយៈ​អាខោនហ្វេសបុក​ Soann Kann បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយខ្លឹម​សារ​​យ៉ាង​ដូច្នេះ​​ថា​ ៖«ខ្ញុំ​បាទ ​និង​ក្រុម​ការងារ SOKKHAK RIVER LOUNGE ( Siem Reap ) បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ថា​នឹង​ចូលរួម​បដិសណ្ឋារកិច្ច​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​ទី​១១ ​ខែ​តុលា ឆ្នាំ ​២០២៤ ដើម្បី​សហការ​ជាមួយ​ MGC ( Miss grand Cambodia ) អោយ​បាន​សមរម្យ​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ម្ចាស់​ស្រុក​។

​នេះ​ជា​កម្រង​រូបភាព​ Dinning Sett Up ដែល​ពួក​យើង​ត្រៀម​រៀបចំ​ដើម្បី​ទទួល​ស្វាគមន៍​ Queen worldwide

តាម​រយៈ​រូប​ភាព​ទាំង​នេះ​ដែរ​ បដិសណ្ឋារកិច្ច​ដែលត្រៀម​ទទួលបវរកញ្ញា​ទាំង​ ៧៥ ​ប្រទេស​​ត្រូវ​បាន​តុប​តែង ​និង​រៀប​ចំ​យ៉ាង​ល្អ​ប្រណីត​ក្នុង​បែប​បទជា​ខ្មែរ​ដោយ​មាន​ការ​តុប​តែង​ផ្កា​ឈូក​នៅ​ចំ​កណ្ដាល​តុ​អាហារ​ ព្រម​ជាមួយ​បរិយាកាស​​ត្រជាក់​ភ្នែក​ ​សក្ដិសម​បំផុត​សម្រាប់​កម្មវិធី​លំដាប់​អន្តរជាតិ​មួយ​នេះ​។​ យ៉ាង​ណា​មិញ ​ក្រោយ​កើត​មាន​រឿង​នៃ​ការ​ដក​ហូត​សិទ្ធិ​កម្ពុជា​លែង​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​Miss Grand International អ្នក​ស្រី​ អ៊ឹម ​សុគន្ធា​ ក៏​បាន​ប្រកាស​ដែរថា៖ «​បងប្អូនទាំងអស់ ជ្រុលជាចំណាយលុយអស់រាប់មុឺនដុល្លាហើយ នាងខ្ញុំនឹងរៀបចំព្រឹត្តិការណ៍ពិសេសដ៏ធំមួយដែលមានតារាល្បីៗប្រចាំប្រទេសកម្ពុជាមកចូលរួម Show ពិសេសជាមួយ Queen Bee តើបងប្អូនគ្រាំទ្រអត់…?»​

ពិត​ជា​ចង់​ដឹង​ណាស់​ថា​កម្មវិធី​ដែល​អ្នក​ស្រី​ អ៊ឹម ​សុគន្ធា ​បម្រុង​ធ្វើ​នេះ​អាច​នឹង​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប ​ឬ​យ៉ាង​ណា​ ហើយ​ស្ថិត​ក្នុង​រូបភាព​ពិសេស​បែប​ណា​ ខណៈស្អែក​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ HK7 រូបនេះ​នឹង​ធ្វើ​សន្និសីទ​កាសែត​ និយាយ​រឿងរ៉ាវ​ MGI ទាំងអស់ ពេល​នៅ​លើ​ទឹកដី​កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *