Taeil អតីតសមាជិក NCT ប្រឈមជាប់ពន្ធនាគារយ៉ាងហោច​ ៧ឆ្នាំ ក្រោយមានការចោទប្រកាន់ថារំលោភនារីម្នាក់

សំណុំរឿងរបស់ អតីតសមាជិកក្រុមចម្រៀង NCT កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ ការិយាល័យរដ្ឋអាជ្ញាកណ្ដាលទីក្រុងសេអ៊ូល ស្របពេលដែល SM Entertainment នៅមិនទាន់ចេញមុខបកស្រាយបន្ថែមនៅឡើយ។

កាលពីថ្ងៃទី៧ ខែតុលានេះ សារព័ត៌មាន Chosun Ilbo បានចេញផ្សាយថា Taeil កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ បច្ចុប្បន្ន ការិយាល័យរដ្ឋអជ្ញាកណ្ដាលទីក្រុងសេអ៊ូលជាអ្នកទទួលបន្ទុកសំណុំរឿងនេះ ក៏ប៉ុន្តែក្រុមប៉ូលីសនៅមិនទាន់កោះហៅ តារាចម្រៀងវ័យ ៣០ឆ្នាំរូបនេះ សម្រាប់ការស្រាយបំភ្លឺបន្ថែមនៅឡើយទេ។

តាមរយៈប្រភពដដែល អតីតសមាជិក NCT រូបនេះបានទទួលពាក្យចោទប្រកាន់ថា បានចាប់រំលោភទៅលើនារីដែលស្រវឹងម្នាក់ ដោយលោកបានរួមដៃជាមួយនឹងមិត្តក្រៅរង្វង់សិល្បៈចំនួន ២នាក់ដទៃទៀត។ ការចោទប្រកាន់នេះបានលេចឮឡើងតាំងពីខែមិថុនាមកម៉្លេះ ក៏ប៉ុន្តែសំណុំរឿងនេះនៅមិនទាន់លើកយកមកដោះស្រាយរហូតដល់ពីរខែក្រោយ ពោលគឺនៅក្នុងខែសីហា ទើបមានការកោះហៅ Taeil មកសួរចម្លើយ។

បើយោងតាមច្បាប់របស់ប្រទេសកូរ៉េខាងត្បូង ការរំលោភសេពសន្ថវៈសំដៅលើករណីដែលបុគ្គលម្នាក់ដែលមានអាវុធ ឬបុគ្គលលើសពីម្នាក់ ធ្វើការរំលោភបំពានផ្លូវភេទទៅលើបុគ្គលម្នាក់ទៀតដោយជនរងគ្រោះសន្លប់​ ឬមិនអាចតទល់បាន។ ហើយបើសិនជាករណីនេះពិតជាបានកើតឡើងពិតដូចគ្នានឹងការចោទប្រកាន់មែន នោះលោកនឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារយ៉ាងហោចណាស់ ៧ឆ្នាំ។

ជាមួយគ្នានេះដែរ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយកំពុងតែទន្ទឹងរងចាំការបកស្រាយមន្ថែមពី SM Entertainment តែក្រោយពីការព្យាយាមជីកសួរពីសារព័ត៌មាន សំណាក់ផលិតកម្មបានត្រឹមឆ្លើយឡើងខ្លីថា៖ “វាជារឿងពិបាកក្នុងការបកស្រាយនៅពេលនេះ ព្រោះបញ្ហាកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ”។ គួររំឭកផងដែរថា SM Entertainment បានសម្រេចដក Taeil ចេញពីសមាជិក NCT តាំងតែពីថ្ងៃទី២៨ ខែសីហាមកម៉្លេះ ក្រោយពីទទួលដំណឹងពីបញ្ហានេះ និងបានពិភាគ្សាជាមួយនឹងសិល្បកររបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *