ច្បាស់ការណ៍ហើយ! G-Dragon នឹងត្រលប់មកវិញជាមួយអាល់ប៊ុមថ្មី នៅចុងខែតុលានេះ

តារាចម្រៀងកំពូលរបស់កូរ៉េខាងត្បូង G-Dragon កំពុងតែមមាញឹកក្នុងការត្រៀមបញ្ចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅថ្ងៃទី២៥ ខែតុលាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន News1 បានចេញផ្សាយថ្ងៃទី៨ ខែតុលានេះ។

ការចេញអាល់ប៊ុមថ្មីនេះ​ ជាដំណឹងដ៏វិសេសវិសាលសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងវ័យ ៣៦ឆ្នាំរូបនេះ ដោយហេតុថាលោកបានខកខានក្នុងការបញ្ចេញចម្រៀងថ្មីអស់រយៈពេល៧ឆ្នាំមកហើយ ពោលគឺតាំងតែពីចេញអាល់ប៊ុមខ្នាតតូចទី​២​​ “Kwon Ji Yong កាលពីឆ្នាំ២០១៧។​

នេះជាការឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់ក្រុមអ្នកគាំទ្រ ក្រោយពីខាងផលិតកម្ម Galaxy Corporation បានប្រកាសថាសិល្បកររបស់ខ្លួននឹងត្រឡប់មកវិញជាមួយនឹងចម្រៀងថ្មីៗ នៅចន្លោះឆមាសទី ២នៃឆ្នាំ២០២៤។

គួររំឭកផងដែរថា កាលពីខែមុននេះសមាជិកក្រុម BIGBANG​ រូបនេះក៏បានបង្ករភាពភ្ញាក់ផ្អើលដល់ VIPs ម្ដងហើយ ដោយហេតុថាអ្នកគាំទ្ររបស់ក្រុមចម្រៀងមួយនេះមិនបានរំពឹងថានឹងបានជួបវត្តមានរបស់ G-Dragon ជាមួយនឹង Daesung នៅក្នុងកម្មវិធីប្រគំតន្រ្តីទោល THE LIGHT YEAR IN SEOUL របស់មិត្តរួមក្រុម Taeyang នោះទេ។ ក្រៅពីមិនបានឮសំនៀងរបស់ G-Dragon នៅលើឆាកតន្ត្រីអស់ពេលជាយូរ VIPs ដែលបានចូលរួមនៅគ្រានោះ​ ក៏បង្ហាញអារម្មណ៍រីករាយដែលឃើញសមាជិកទាំង ៣នាក់របស់ BIGBANG បានជួបជុំគ្នាម្ដងទៀត។

ក្រោយពីអាល់ប៊ុមថ្មីចេញរួចរាល់ តារាចម្រៀងដែលមានរហ័សនាមជា “ស្ដេចតន្ត្រី K-pop​​ ឬ k-pop King” នឹងបន្តដឹកដៃមិត្តទាំង ២រូបនេះទៅសម្ដែងនៅក្នុងកម្មវិធី MAMA Awards ដែលនឹងធ្វើឡើងក្នុងប្រទេសជប៉ុន នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *