នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ នេះព្រះនាង នរោត្តម ជេនណា ដែលជាសាច់សាលោហិតរាជវង្សប្រឡូកក្នុងវិស័យសិល្បៈទទួលបានការគាំទ្រខ្លាំងលើសលប់ បានចម្រើនព្រះជន្ម ១៣ ព្រះវស្សាហើយ។ សម្រាប់អ្នកគាំទ្រ និងអ្នករួមការងារជាច្រើន បានចូលរួមជូនពរដល់ព្រះនាងតូច ក្នុងថ្ងៃពិសេសនេះដែរ។

ជាបុត្រី និងជានត្តាដែលប្រកបទៅដោយគន្លងធម៌ និងកតញ្ញូយាងចូលវ័យ ១៣ ព្រះវស្សាព្រះនាង នរោត្តម ជេនណា បានបង្ហោះពាក្យពេចន៍ដ៏សែនមានន័យទៅកាន់ព្រះមាតា និងបានអរព្រះគុណទ្រង់ដែលបានបង្កើត និងថែរក្សាការទ្រង់រហូតមក ជាពិសេសសម្ដេចតាក្រុមព្រះ ដែលតែងអប់រំទូន្មានព្រះនាងរហូតមក។
តាមរយៈការបង្ហោះនៅលើផេកផ្លូវការទ្រង់ នរោត្តម ជេនណា បានប្រកាសប្រាប់ថា ទ្រង់នឹងធ្វើដំណើរនៅលើវិថីសិល្បៈដែលទ្រង់សព្វព្រះទ័យ ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ និងពុកម៉ែបងប្អូនទាំងអស់គ្នាជាបន្តទៀត។ ក្នុងនោះដែរ ព្រះនាងក៏ពុំបានភ្លេចពុកម៉ែបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលស្រលាញ់រាប់អាន ហើយគាំទ្រកិច្ចការងារសិល្បៈនាពេលកន្លងរបស់ទ្រង់នាពេលកន្លងមកទល់ពេលនេះ។ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃពិសេសនេះដែរព្រះនាងបានគ្រងឈុតពណ៌ផ្កាឈូករំលេចផ្ការំដួលដែលជាផ្កាតំណាងប្រទេសកម្ពុជាយ៉ាងស្រស់ស្អាតធ្វើឱ្យសម្រស់របស់ទ្រង់កាន់តែស្រស់ស្អាតឡើងថែមមួយកម្រិតទៀត ខណៈឆ្នាំមុនឈុតដែលទ្រង់គ្រងក្នុងថ្ងៃកំណើតមានពណ៌ក្រហម និងមានរំលេចការឌិនត្បូងជារាងផ្កាឈូក។





គួរឱ្យដឹងដែរថា ព្រះនាង នរោត្តម ជេនណា ជាសែរាជវង្សដែលបានបោះជំហានឈានចូលវិស័យសិល្បៈទាំងវ័យក្មេងព្រមទាំងក្ដោបបានប្រជាប្រិយភាពក្រាស់ក្រែលពីសំណាក់មហាជន និងបណ្ដាអ្នកគាំទ្រ ជាពិសេសទ្រង់ក៏ជាទូតសុឆន្ទៈតំណាងឱ្យប្រ៊េនល្បីជាច្រើននៅក្នុងស្រុក ព្រមទាំងជាឯកអគ្គរាជទូតកិត្តិយស Miss Cosmo Cambodia 2025 ផងដែរ៕
ប្រភពរូបភាព ៖ Princess Jenna Norodom
























































Account
Security
Favourite Content