When Life Gives You Tangerines រឿងភាគកូរ៉េថ្មីដែលនាំទស្សនិកស្រក់ទឹកភ្នែក នឹកដល់ឪពុកម្ដាយរបស់ខ្លួន

នៅថ្ងៃទី៧ ខែមីនាកន្លងទៅនេះ ភាពយន្តភាគថ្មីពី Netflix រឿង When Life Gives You Tangerines កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន ក្រោយសាច់រឿងអាចធ្វើឱ្យអ្នកទស្សនានឹកគិតដល់ឪពុកម្ដាយរបស់ខ្លួន។

ដ្បិតទើបតែចេញបាន ៤ភាគក្ដី រឿង When Life Gives You Tangerines កំពុងទទួលបានការគាំទ្រខ្លាំងមិនថានៅក្នុងចំណោមទស្សនិកជនពីប្រទេសកូរ៉េខាងត្បូង និងទស្សនិកជនពីជុំវិញលើពិភពលោក ដោយមិនប៉ុន្មានថ្ងៃក្រោយរឿងនេះចេញ គេហទំព័រ FlixPatrol បានកត់ត្រាថា ភាពយន្តភាគថ្មីដែលបាន IU និង Park Bo-gum មកចូលរួមសម្ដែងនេះ បានឈរជើងក្នុងចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសចំនួន ១០រួចទៅហើយ រួមមានប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងទីក្រុងហុងកុងជាដើម។ បន្ថែមពីនេះទៀត រឿងដដែលនេះ ក៏ជាកម្មវិធីទូរទស្សន៍ដែលទទួលបានប្រជាប្រិយភាពលំដាប់លេខ ៦ នៅលើពិភពលោកផងដែរ។

ជាក់ស្ដែង ភាគយន្តដែលមានសរុប ១៦ភាគមួយនេះ មានសាច់រឿងផ្ដោតសំខាន់ទៅលើជីវិតរបស់ស្ត្រីក្នុង ៣ជំនាន់ផ្សេងគ្នា ពោលគឺជីវិតរបស់ Ae-soon ដែលសម្ដែងដោយ IU រួមគ្នាជាមួយនឹងជីវិតរបស់តួអង្គម្ដាយ និងកូនស្រីរបស់ Ae-soon។ ដោយរៀបរាប់ពីប្រជាជនកូរ៉េខាងត្បូងនៅក្នុងរយៈពេល ៦៥ឆ្នាំ រាប់ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ ១៩៦០ មកទល់នឹងពេលបច្ចុប្បន្ន​ រឿងនេះបានបង្ហាញពីការស៊ូទ្រាំរបស់ឪពុកម្ដាយបន្ទាប់ពីភ្លើងសង្គ្រាមកូរ៉េ​ (១៩៥០ -១៩៥៣) បានបញ្ចប់ ជាមួយនឹងក្ដីសង្ឈឹមចង់ឱ្យកូនៗមានជីវិតដែលប្រសើរជាងមុន។ ជាពិសេស​ គឹបង្ហាញពីជីវិតរបស់ស្ដ្រីដែលត្រូវលះបង់ខ្លាំងតាំងពីវ័យក្មេង ហើយនៅពេលពេញវ័យ ក៏ត្រូវបន្តអត់ធ្មត់ជាមួយនឹងជិវិតក្រោយរៀបអាពាហ៍ពិពាហ៍ផងដែរ។

យោងតាមសារព័ត៌មាន Korea Times បន្ទាប់ពីទស្សនារឿង When Life Gives You Tangerines ទស្សនិកជនមួយចំនួនបានផ្សារភ្ជាប់សាច់រឿងនេះ ទៅនឹងគ្រួសាររបស់ខ្លួនផ្ទាល់ ក៏ដូចជាបានរំលែកពីអារម្មណ៍ផ្ទាល់ខ្លួននៅលើអ៊ីនធឺណិតផងដែរ។​ ជាក់ស្ដែង អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើនរូប បាននិយាយដូចគ្នាថា ភាពយន្តមួយនេះបានធ្វើឱ្យខ្លួនយំ​ ព្រោះនឹកគិតដល់ឪពុកម្ដាយរបស់ខ្លួន ស្របពេលដែលអ្នកខ្លះទៀត បានយល់ឃើញពីជីវិតដ៏លំបាករបស់មនុស្សស្រីនៅក្នុងសម័យមុន។

ជាការពិត មតិរបស់ទស្សនិកជន គឺសមស្របទៅចំណងជើងរបស់រឿង When Life Gives You Tangerines ដែលអ្នកនិពន្ធ Im Sang-chun បានបកប្រែចំណងជើងនេះពីឃ្លាមួយរបស់គ្រាមភាសាលើកោះ Jeju ដែលមានន័យថា “អ្នកខិតខំធ្វើការយ៉ាងខ្លាំង”។ ទន្ទឹមគ្នានេះ វាក៏ដូចគ្នាទៅនឹងសម្ដីរបស់អ្នកដឹកនាំរឿង Kim Won-seok ដែលចង់ឱ្យទស្សនិកជនស្ញប់ស្ញែងពីជីវិតឪពុកម្ដាយរបស់ខ្លួនផងដែរ។ ​

យ៉ាងណាមិញ នេះមិនមែនជារឿងកូរ៉េខាងត្បូងទី១ទេ ដែលបាននិយាយពីជីវិតក្រោយភ្លើងសង្គ្រាម ក៏ប៉ុន្មាន When Life Gives You Tangerines មានលក្ខណៈពិសេសខុសគេ ដែលអាចធ្វើឱ្យទស្សនិកជនមានអារម្មណ៍ជ្រួលជ្រាបបាន។ ជាក់ស្ដែង ភាពយន្តប្រភេទនេះ ដូចជា Chief Detective 1958 និង Uncle Samsik ជារឿងដែលផ្ដោតលើមនុស្សដែលមានឋានៈ មានកេរ្តិ៍ឈ្មោះ និងទាក់ទងពីភាពចលាចលផ្នែកនយោបាយ ខណៈដែរ When Life Gives You Tangerines មានសាច់រឿងពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់ឪពុកម្ដាយ និងកូន ដែលជាសាមញ្ញជននៅលើកោះ Jeju។  

លោក Kim Heon-sik សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសង្គមនៅសាកលវិទ្យាល័យ Jungwon បាននិយាយថា ខុសប្លែកពីរឿង Uncle Samsik ដែលមានសាច់រឿងស៊ីជម្រៅ ស្មុគស្មាញ និងផ្ដោតលើភាពជាបុរស រឿង When Life Gives You Tangerines បានបង្ហាញពីភាពកក់ក្ដៅក្នុងគ្រួសារ ដែលមនុស្សគ្រប់ជំនាន់អាចទទួលយកបាន។​

បន្ថែមពីនេះ លោក Yoon Seok-jin សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រកូរ៉េនៅសាកលវិទ្យាល័យជាតិ Chungnam បាននិយាយថា៖ “រឿងភាគថ្មីៗជាច្រើននិយមនិយាយពីរឿងរ៉ាវរបស់គ្រួសារអ្នកមាន ដែលឃ្លាតឆ្ងាយពីការពិត នៃជីវិតរបស់មនុស្សសាមញ្ញ។ ស្នាដៃនិពន្ធរបស់ Im Sang-chun មានភាពរស់រវើក ព្រោះតែមានការលាយបញ្ចូលគ្នារវាងការច្នៃប្រឌិត និងរំលេចពីបញ្ហាប្រឈមក្នុងជីវិតពិត តាមរយៈសាច់រឿងដែលទស្សនិកជនអាចផ្សារភ្ជាប់នឹងជីវិតរបស់ខ្លួនឯងបាន”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *