ព្រះនាង នរោត្តម ជេនណា ចម្រើនព្រះជន្មចូល ១៣ ព្រះវស្សា និងទទួលបានសារជូនពរពីមហាជន

នា​ថ្ងៃ​ទី​១១ ​ខែ​មីនា ​ឆ្នាំ​ ២០២៥ ​​នេះព្រះ​នាង ​នរោត្តម ​ជេន​ណា ​ដែលជា​សាច់សាលោហិតរាជវង្សប្រឡូក​ក្នុង​វិស័យ​សិល្បៈទទួលបានការគាំទ្រខ្លាំងលើសលប់ បាន​​ចម្រើន​ព្រះ​ជន្ម​ ១៣ ​ព្រះ​វស្សា​ហើយ​។ សម្រាប់​អ្នក​គាំទ្រ និង​អ្នក​រួម​ការងារ​ជាច្រើន បាន​ចូលរួម​ជូនពរ​ដល់​ព្រះនាង​តូច ក្នុង​ថ្ងៃ​ពិសេស​នេះ​ដែរ។

ជា​បុត្រី​​ និង​ជា​នត្តាដែល​ប្រកប​ទៅ​ដោយ​គន្លង​ធម៌​ និង​កតញ្ញូ​យាង​ចូល​វ័យ ​១៣ ​ព្រះ​វស្សាព្រះនាង ​នរោត្តម ​ជេន​ណា​ បាន​បង្ហោះ​ពាក្យ​ពេចន៍​ដ៏​សែន​មាន​ន័យ​ទៅ​កាន់​ព្រះ​មាតា​ និងបាន​អរព្រះគុណទ្រង់ដែល​បាន​បង្កើត ​និង​ថែ​រក្សា​ការ​ទ្រង់​រហូត​មក​ ជា​ពិសេស​សម្ដេច​តា​ក្រុម​ព្រះ​ ដែល​តែង​អប់រំ​ទូន្មាន​ព្រះ​នាង​រហូត​មក​។

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​ទ្រង់ ​នរោត្តម​ ជេន​ណា​ បាន​ប្រកាស​ប្រាប់​ថា​ ទ្រង់​នឹង​ធ្វើ​ដំណើរ​នៅ​លើ​វិថី​សិល្បៈ​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ ដើម្បី​បម្រើ​ឧត្ដម​ប្រយោជន៍​ជាតិ​ និង​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា​ជា​បន្ត​ទៀត។ ក្នុង​នោះ​ដែរ ​ព្រះ​នាង​ក៏​ពុំ​បាន​ភ្លេច​ពុក​ម៉ែ​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ដែល​ស្រលាញ់​រាប់​អាន​ ហើយ​គាំទ្រ​កិច្ច​ការងារ​សិល្បៈ​នា​ពេល​កន្លង​របស់​ទ្រង់​នា​ពេល​កន្លង​មក​ទល់​ពេល​នេះ។ មិន​តែ​ប៉ុណ្ណោះ​​​ ក្នុង​ថ្ងៃ​ពិសេស​នេះ​ដែរ​ព្រះ​នាង​បាន​គ្រង​ឈុត​ពណ៌​ផ្កា​ឈូក​រំលេច​ផ្កា​រំដួល​ដែល​ជា​ផ្កា​តំណាង​ប្រទេស​កម្ពុជា​យ៉ាង​ស្រស់​ស្អាត​ធ្វើ​ឱ្យ​សម្រស់​របស់​ទ្រង់​កាន់​តែ​ស្រស់​ស្អាត​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ខណៈឆ្នាំមុនឈុតដែលទ្រង់គ្រងក្នុងថ្ងៃកំណើតមានពណ៌ក្រហម និងមាន​រំលេច​ការ​ឌិន​ត្បូង​ជា​រាង​ផ្កា​ឈូក​។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ព្រះ​នាង ​នរោត្តម ​ជេន​ណា ជាសែរាជវង្សដែល​បាន​បោះ​ជំហាន​ឈាន​ចូលវិស័យសិល្បៈ​ទាំង​វ័យ​ក្មេង​ព្រម​ទាំង​ក្ដោបបាន​ប្រជាប្រិយភាព​ក្រាស់​ក្រែល​ពី​សំណាក់​មហាជន និង​បណ្ដា​អ្នក​គាំទ្រ ជាពិសេស​ទ្រង់​ក៏​ជា​ទូតសុឆន្ទៈ​តំណាង​ឱ្យ​ប្រ៊េន​ល្បី​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ ព្រម​ទាំង​ជា​ឯកអគ្គរាជទូតកិត្តិយស Miss Cosmo Cambodia 2025 ផងដែរ៕

ប្រភពរូបភាព ៖ Princess Jenna Norodom



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន



Leave a Reply

Your email address will not be published.Required fields are marked *