Avatar វគ្គ២ មានរយៈពេល ៣ ម៉ោងថាវែងទៅហើយ ឥឡូវអ្នកដឹកនាំថាវគ្គ៣ កាន់តែវែងជាងហ្នឹងទៀត

អ្នកដឹកនាំរឿង Avatar លោក James Cameron បញ្ជាក់ហើយថា ខ្សែភាពយន្តវគ្គ ៣ មានចំណងជើងថា “Fire And Ash” នឹងមានរយៈពេលវែងជាងវគ្គ២ “The Way Of Water” ចំនួន ១២នាទី។

ថ្មីៗនេះផលិតករភាពយន្ត Avatar គឺលោក James Cameron បានសារភាពថាលោកបានបញ្ចូល “គំនិតអស្ចារ្យ” ច្រើនពេកទៅក្នុងភាពយន្ត Avatar: The Way Of Water ក្នុងឆ្នាំ ២០២២ ដែលមានរយៈពេល ៣ ម៉ោង ១២ នាទី ប៉ុន្តែសម្រាប់ Avatar: Fire and Ash គឺលោកនឹងបញ្ចូលកាន់តែច្រើនថែមទៀត។

ទន្ទឹមនេះដែរ សហអ្នកនិពន្ធគឺអ្នកស្រី Amanda Silver ដែលបានចូលរួមសរសេរស្គ្រីបជាមួយលោក Cameron និង Rick Jaffa ដែលជាអ្នកនិពន្ធមួយរូបទៀត បានសង្កត់ធ្ងន់ថា ភាពយន្តទីពីរ និងទីបី គឺជាខ្សែភាពយន្តដាច់ដោយឡែកពីគ្នា ដោយសារតែពួកគេត្រូវការទុកពេលឱ្យតួអង្គដកដង្ហើម។ អ្នកស្រីបាន​និយាយ​ថា​៖ “ភាពយន្ត​ទាំងពីរ​នេះ​មាន​ចំណុចពិសេសច្រើនលើសពីសាច់រឿងជក់ចិត្ត​ និង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​។ ខ្ញុំ​ចង់​មាន​ន័យ​ថា ​តួអង្គ​ទាំងនេះគឺដូចជាមនុស្សដែលមានជីវិតពិតប្រាកដ”។

កាល​ពី​ពេល​ថ្មីៗ​នេះដែរ លោក James Cameron បាន​ប្រកាស​ថា លោក​មាន​អារម្មណ៍ល្អ​ណាស់ចំពោះ​ភាព​យន្ត​វគ្គ​បី បន្ទាប់​ពី​បានបញ្ចាំងឱ្យបុគ្គលសំខាន់ៗមួយចំនួនបានទស្សនាមុន​។ លោកនិយាយថា៖ “ខ្ញុំបានបង្ហាញវាដល់មនុស្សមួយចំនួន ហើយមតិត្រលប់មកវិញគឺពិតជារំជួលចិត្តបំផុត និងប្រហែលជាល្អបំផុតក្នុងចំណោមភាពយន្តទាំងបី”។

ចំណាយដើមទុនរហូតដល់ ២៥០លានដុល្លារ ភាពយន្ត Avatar វគ្គ៣ដែលនឹងមកដល់រោងភាពយន្តនៅចុងខែធ្នូឆ្នាំ២០២៥ខាងមុខនេះនឹងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា Zoe Saldana, Stephen Lang, Sigourney Weaver, និង Kate Winslet ខណៈលោក James Cameron ដែលត្រូវបានគេស្គាល់ផងដែរថាអ្នកផលិតខ្សែភាពយន្ត Titanic បានទទួលស្គាល់ថាលោកពិតជាភ្ញាក់ផ្អើលមែនទែនចំពោះការខិតខំប្រឹងប្រែងរបស់តួអង្គទាំងអស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *