កូនខ្មែរជយលាភី Mister Smart Thailand GenTeen 2023 ឆៃយ៉ា ចែករំលែកបទពិសោធន៍ខ្លះៗ

កូនខ្មែររូបសង្ហា លោក ឆៃ ហៅ ឆៃយ៉ា យ៉ាក្រុង ដែលដណ្តើមបានជយលាភី Mister Smart Thailand GenTeen 2023 នៅប្រទេសថៃ បានធ្វើដំណើរមកប្រទេសកម្ពុជា កាល ពីពេលថ្មីៗនេះ ជាមួយអ្នកដឹកនាំកម្មវិធីលំដាប់ប្រទេស លោក ណត់ ម៊ែកស៊ីម និងបានចូលរួមកិច្ចសម្ភាសន៍ពិសេសមួយ ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ក្នុងកិច្ចសម្ភាសន៍ពិសេសនេះ ឆៃយ៉ា បានចែករំលែកបទពិសោធន៍ និងឧបសគ្គនៃការប្រកួតប្រជែង រួមទាំងការត្រៀមខ្លួនផ្សេងៗទៀត ដើម្បីបំពេញបំណងនាំ​យក​ពាន​រង្វាន់ The Winner ជូនប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានបង្ហើប្រាប់នូវសមិទ្ធផលការងារក្នុងឆ្នាំ ២០២៤ នេះផងដែរ គឺលោកត្រូវបានអ្នកដឹកនាំផ្តល់ឱកាសឱ្យធ្វើជាតារាសម្តែងក្នុងស៊េរីភាពយន្តភាគថៃប្រភេទ BL សម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ថៃល្បីឈ្មោះមួយ។ មិនតែប៉ុណ្ណោះ លោកក៏នឹងឡើងកាន់តំណែងជាអ្នកគ្រប់គ្រងការប្រកួតកម្មវិធី The Knot Thailand Show រដូវកាលទី៣ ដើម្បីជ្រើសរើសតួសម្តែងរឿង BL នោះថែមទៀតផង។

នេះជាភាពជោគជ័យបន្ទាប់ទៀតរបស់កូនខ្មែររូបនេះ ដែលត្រៀមលេចរូបរាងឡើងនៅក្នុងឆ្នាំ២០២៤ ក្រោយពីលោកឈ្នះជយលាភី Mister Smart Thailand GenTeen 2023។ គេនៅចាំបានថា កាលដើមឆ្នាំ ២០២៣ ឆៃយ៉ា ធ្លាប់បានលេចមុខក្នុងរឿង Hit Bite Love The Series ចាក់ផ្សាយលើ Amarin TV និងរឿងភាគដទៃទៀតផងដែរ។ 

សមិទ្ធផលការងារដែលកំពុងត្រៀមលេចជារូបរាងនេះ នឹងហុចផ្លែផ្កាដល់លោកនាពេលអនាគត ខណៈដែលខ្លួនលោកផ្ទាល់បានខិតខំតស៊ូ ពុះពារលើវិថីសិល្បៈជាច្រើនឆ្នាំ ទម្រាំសម្រេចបានភាពជោគជ័យនាពេលនេះ។ ដូច្នេះ លោកសូមលើកទឹកចិត្តដល់យុវជនយុវតីជំនាន់ក្រោយកុំបោះបង់ចោលក្តីស្រមៃរបស់ខ្លួនឯងឱ្យសោះ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដូចអ្វីដែលលោកបានធ្វើ។

សម្រាប់ដំណើរមកទឹកដីកំណើតលើកនេះ ឆៃយ៉ា បានឆ្លៀតពេលដើរលេងកម្សាន្តនៅទឹកដីអង្គរអច្ឆរិយខេត្តសៀមរាប និងថតរូបគ្រងឈុតសម្លៀកបំពាក់បុរាណពីអ្នកច្នៃម៉ូដក្នុងស្រុកផងដែរ។ លោកបានផ្តិតយករូបភាពនៅប្រាង្គប្រាសាទដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខ្មែរបង្ហោះចែកចាយឱ្យពិភពលោកបានស្គាល់ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន