ហ្វេនត្រៀមសើចរឹងថ្គាម! លើសពីអត្ថន័យអប់រំ រឿង «អ៊ុំចនម៉ែដោះ» នឹងធ្វើឱ្យអ្នកផ្ទុះសំណើចក្អាកក្អាយ

រឿង «អ៊ុំចនម៉ែដោះ» ជា​ស្នាដៃភាពយន្តថ្មីសន្លាងមួយទៀតរបស់អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង​ ឆាយ បូរ៉ា ដែលរឿងនេះត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។

តាមរយៈ Poster ដែលបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក រឿង «អ៊ុំចនម៉ែដោះ» មានការចូលរួមសម្តែងពីតារាសម្តែង និងតារាកំប្លែងល្បីៗជាច្រើនរូបរួមមាន ទេព រិន្ទដារ៉ូ , ឌី សូនិត្តា, តារាកំប្លែង ជួង ជី ហៅ នាយកុយ , តារាកំប្លែង គ្រត , តារាចម្រៀង អ៊ួន បឋម ហៅ​ សាយ , ​យូ កាម៉ុនរ៉ាត់ និងវត្តមានតារាសម្តែងវ័យក្មេងជាច្រើននាក់ទៀតផងដែរ ដែលនឹងមកចូលរួមញ៉ាំងឱ្យសាច់រឿង «អ៊ុំចនម៉ែដោះ» ប្រទាក់ក្រឡា និងកាន់តែជក់ចិត្ដដិតអារម្មណ៍តាមរយៈសមត្ថភាព និងទេពកោសល្យសិល្បៈដ៏ប៉ិនប្រសព្វរបស់ពួកគេ។

លោក ឆាយ បូរ៉ា អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង «អ៊ុំចនម៉ែដោះ» បានឱ្យដឹងថា លោកបានពិចារណាលើប្រធានបទមួយដែលតម្រូវទៅតាមទីផ្សារនាពេលបច្ចុប្បន្ន នោះគឺប្រភេទរឿងកំប្លែង។ ដូច្នេះ លោកបានជ្រើសរើសយកខ្សែជីវិតជាងកាត់សក់បែបបុរាណមួយមកធ្វើជាឆ្អឹងរឿង ដោយច្របាច់បញ្ចូលតថភាពពិតពីសង្គម ដែលបាន​រង​ផល​ប៉ះពាល់​នៃវិបត្តិជំងឺកូវីដ-១៩ មកបង្កើតជាចំណោទបញ្ហានៃសាច់រឿងទាំងមូល។

មិនខុសពីរឿងមុនៗប៉ុន្មានឡើយ ផលិតករឆ្នើមរូបនេះបានបញ្ជ្រាបគំនិតអប់រំវិជ្ជមានជាច្រើនក្នុងរឿង «អ៊ុំចនម៉ែដោះ» នេះ តែទន្ទឹមគ្នានោះ​ទស្សនិកជនក៏នឹងផ្ទុះសំណើចក្អាកក្អាយ សើចរហូតរឹងថ្គាម តាមសាច់រឿងនេះផងដែរ។ ពិសេស ការគ្រងតំណែងតួឯកលើកដំបូងរបស់ នាយកុយ នឹងធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍ ហើយផ្ទុះសំណើចខ្លាំងតែម្តង។

រឹតតែទាក់ទាញជាងនេះទៀតនោះ​ គឺវត្តមានរបស់ម្ចាស់បទ «ងប់ងុល» សាយ ជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះ នឹងមកជួយបំពេញរសជាតិរឿងកំប្លែងនេះឱ្យពោរពេញដោយ​ភាពកំប្លុកកំប្លែង និងអារម្មណ៍មនោសញ្ចេតនាទៅកាន់ទស្សនិកជន។

សូមជម្រាបថា រឿង «អ៊ុំចនម៉ែដោះ» នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ តទៅ។ កុំភ្លេចទៅចូលរួមទស្សនាឱ្យបានច្រើនកុះករទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ