វណ្ណដា សរសើររឿងខ្មែរកំពុងល្បី “សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាំង​គុណភាព ការសម្ដែង និងបច្ចេកទេស

រឿង​ខ្មែរ​ដែល​កំពុង​ល្បី “សែន​ឆ្ងាយ​ក្បែរ​អ្នក​” ទាក់ទាញ​ចិត្ត​អ្នក​ស្នេហា​វិស័យ​កុន​ឲ្យ​ជ្រួលច្របល់​តាំងពី​មិន​ទាន់​ចាក់​បញ្ចាំង​ជា​ផ្លូវការ ក្រោយ​មាន​ការ​អញ្ជើញ​បុគ្គល​សំខាន់ៗ និង​អ្នក​គាំទ្រ​ជាច្រើន ចូលទៅទស្សនា​ការសម្ពោធ​ភាពយន្ត កាលពី​ថ្ងៃ ៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ។

ក្នុង​ចំណោម​ភ្ញៀវ​ដែល​ទៅ​ចូលរួម​ទស្សនា​ការ សម្ពោធ​រឿង “សែន​ឆ្ងាយ​ក្បែរ​អ្នក​” មាន​តារា​ប្រុស​ស្រី​ល្បី​ៗ អ្នក​បង្កើត​មាតិកា និង​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កុន​ជាច្រើន​នាក់​ផ្សេង​ទៀត ហើយថ្មីៗនេះក៏​មាន​តារា​រ៉េប វណ្ណដា និងក្រុមការងារបារមី ​បាន​ចូលរួម​ទស្សនា​រឿង “សែន​ឆ្ងាយ​ក្បែរ​អ្នក​” ហើយ​ក៏​បាន​ពោល​កោតសរសើរ​ពី​ស្នាដៃ​រឿង​ខ្មែរ​ដែល​ល្បី​នា​ដើម​ឆ្នាំ ២០២៦ នេះ។

ម្ចាស់​បទ ” NEON LIGHT” បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ថា រឿង​នេះ មានបច្ចេកទេសល្អ ​​ការ​ចាប់​ប្លង់​បាន​ស្អាតៗ ពណ៌​ក៏​ស្រស់ ហើយ​ពិសេស sound track ក៏​​​ទាក់​ចិត្ត​ផង​ដែរ។ ការ​ចូលរួម​ទស្សនា​ភាពយន្ត​ខ្មែរ​លើក​នេះ កំពូល​តារា​រ៉េប វណ្ណដា ក៏​បាន​សរសើរ​ទៅ​ដល់​តួអង្គ ប៊ុន សំខាន់ ដែល​ដើរតួ វិភូ ថា​សម្ដែង​បាន​យ៉ាង​ល្អ បើ​ទោះ​នោះ​ការ​សម្ដែង​លើក​ដំបូង​ក៏​ដោយ។

វណ្ណដា ក៏​ស្ញប់ស្ញែង​ស្នាដៃ​សម្ដែង​តួអង្គ សោតា ថា​ធ្វើ​បាន​យ៉ាង​ល្អ​ដូច​តួឯក​ប្រុស​ដែរ បើ​ទោះ​ជា​ការ​សម្ដែង​នោះ​លើក​ទី​១ របស់​កញ្ញា តែ​ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​រង់ចាំ​មើល​ការ​សម្ដែង​រឿង​ក្រោយ​របស់ ប៊ុន សំខាន់ ឬ វិភូ និង សុន ទេពបំណង ឬ សោតា ផងដែរ។

រឿង “សែន​ឆ្ងាយ​ក្បែរ​អ្នក​” នឹង​​ចាក់​បញ្ចាំង​តាម​រោងកុន​នៅ​ថ្ងៃ ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ខាង​មុខ។ បើ​ទោះ​ជា​មិន​ទាន់​ចាក់​បញ្ចាំង តែ​រឿង​របស់ Tiny Filmsនេះ​ត្រូវ​បាន​បាន​ទស្សនា​ថ្ងៃ​សម្ពោធ សរសើរ​គ្រប់​គ្នា​ថា​ជា​រឿង​ខ្មែរ​បែប​មនោសញ្ចេតនា​សម័យ​ថ្មី ល្អ​ទាំង​សាច់​រឿង តួអង្គ​សម្ដែង​បាន​ល្អ និង​ក្រុម​ការងារ​គ្រប់​ផ្នែក សម្រិតសម្រាំង​បាន​សឹងតែ​ឥត​ខ្ចោះ៕

រូបភាព៖ ​Tiny Films



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ



Leave a Reply

Your email address will not be published.Required fields are marked *