តាមការបញ្ជាក់លើផេកផ្លូវការនាយកដ្ឋានបុរាណវត្ថុ ក្នុងអំឡុងពេលដែលកម្ពុជាស្ថិតក្នុងភ្លើងសង្គ្រាម មានជនឆ្លៀតឱកាសបានចូលក្នុងប្រាសាទចិន ដែលស្ថិតក្នុងតំបន់កោះកេរ លបលួចយកប្រតិមាសំខាន់ៗជាច្រើនរូបលក់ឱ្យជនបរទេសជាថ្នូរដូរនឹងប្រាក់។

ទោះមិនមានការបញ្ជាក់នូវចំនួនដែលបានបាត់បង់ក្នុងអំឡុងពេលនោះ តែប៉ុន្មានឆ្នាំក្រោយមកនេះ រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងទាមទារមកវិញនូវប្រតិមាដែលបានបាត់បង់ ជាលទ្ធផលកម្ពុជាទទួលបានមកវិញនូវប្រតិមាចំនួន ១១ ដែលត្រូវបានអះអាងថាជាប្រតិមាដែលស្ថិតនៅខ្លោងទ្វារលិចនិងកើតនៃប្រាសាទចិន។
ខាងក្រោមនេះជាប្រតិមាដែលបានទាមទារមកវិញដោយស្របច្បាប់ ក្រោយការលក់ចែកចាយពាសពេញពិភពលោកកាលឆ្នាំ ១៩៧៥៖
- ព្រះកេសអជ៌ុន ៖ ប្រគល់មកកម្ពុជាពីសមុច្ច័យឯកជននៅសហរដ្ឋអាមេរិក ក្នុងខែ មករា ឆ្នាំ ២០២៣
- នកុល និងសហទេព ៖ ប្រគល់មកកម្ពុជាពីសារមន្ទីរ Metropolitan New York ក្នុងខែ មិថុនា ឆ្នាំ ២០១៣
- ទុយ៌ោធន៍ ៖ ប្រគល់មកកម្ពុជាពីក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិក ក្នុងខែ ឧសភា ឆ្នាំ ២០១៤
- យុធិស្ទិរ ៖ ប្រគល់មកកម្ពុជាពីសមុច្ច័យឯកជននៅសហរដ្ឋអាមេរិក ក្នុងខែ មិនា ឆ្នាំ ២០១៣
- ធស្ឬស្ធទ្យម័ន ៖ ប្រគល់មកកម្ពុជាពីសមុច្ច័យឯកជននៅសហរដ្ឋអាមេរិក ក្នុងខែ កញ្ញា ឆ្នាំ ២០២៣
- ពលរាម ៖ ប្រគល់មកកម្ពុជាពីក្រុមហ៊ុន Christie’s new York ក្នុងខែ ឧសភា ឆ្នាំ ២០១៤
- ភីម ៖ ប្រគល់មកកម្ពុជាពីសារមន្ទីរ Norton Simon នៅសហរដ្ឋអាមេរិក ក្នុងខែ ឧសភា ឆ្នាំ ២០១៤
- គ្រឹស្នា ៖ សមុច្ច័យឯកជន (រង់ចាំការវិលត្រឡប់មកវិញ)។ គួរឱ្យដឹងថា ប្រតិមា ដែលបានរៀបរាប់ខាងលើស្ថិតក្នុងប្រាសាទចិន ខ្លោងទ្វារខាងលិច។
ដោយឡែក ខ្លោងទ្វារខាងកើតក៏មានប្រតិមាមួយចំនួនត្រូវបានប្រគល់មកកម្ពុជាវិញ ក្រោយការលួចលក់ឱ្យជនបរទេសមានដូចជា៖
- ពាលី និងសុគ្រីព ៖ បានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដោយលោក Henry Parmenier ឆ្នាំ ១៩៦៤
- នរសឹង្ហ ៖ បានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ នៅឆ្នាំ ១៩១៤
- ដងខ្លួនព្រះរាម ៖ បានប្រគល់មកកម្ពុជាវិញពីសារមន្ទីរ Denver នៅសហរដ្ឋអាមេរិក ក្នុងខែ មីនា ឆ្នាំ ២០១៦
- ហនុមាន ៖ បានប្រគល់មកកម្ពុជាពីសារមន្ទីរ Cleveland ក្នុងខែ ឧសភា ឆ្នាំ ២០១៥
- ហិរណ្យកស៊ីពុ ៖ សមុច្ច័យរបស់សារមន្ទីរ Metropolitan New York (រង់ចាំការត្រឡប់មកវិញ)




ប្រភព ៖ នាយកដ្ឋាននាយកដ្ឋានបុរាណវត្ថុ























































Account
Security
Favourite Content