Lee Young Ji សុំទោសជាសាធារណៈក្រោយឆ្លើយតបមិនបានសមរម្យចំពោះពាក្យជូនពរឆ្នាំថ្មីរបស់ DK សមាជិក SEVENTEEN​

ក្រោយទទួលបានមតិរិះគន់ជាច្រើនពីអ្នកគាំទ្រអន្តរជាតិមួយចំនួនរបស់ SEVENTEEN កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ តារារ៉េបស្រី Lee Young Ji បានចេញមកសរសេរសារសុំទោសជាសាធារណៈចំពោះការលេងសើចដោយអចេតនារបស់នាងទៅកាន់ពាក្យជូនពរឆ្នាំថ្មីរបស់ DK។

ដោយមុននេះនៅថ្ងៃទី១ ខែមករា តារារ៉េបស្រីរូបនេះបានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្ដាញសង្គម Instagram ដែលក្នុងនោះគឺបានបង្ហាញអំពីសារជូនពរឆ្នាំថ្មីរបស់ DK មកកាន់ខ្លួន តែនាងបែរជាមិនបានប្រើពាក្យអរគុណដោយគ្រាន់តែឆ្លើយតបបែបធម្មតាជារបៀបសិស្សច្បង និងសិស្សប្អូនតែប៉ុណ្ណោះ។

បើរំឭកទៅកាលពីពេលមួយដែល DK បានចូលរួមក្នុងកម្មវិធី There’s Nothing Much To Offer​ របស់តារារ៉េបស្រីវ័យ ២២ ឆ្នាំរូបនេះ នាងបាននិយាយថាខ្លួនធ្លាប់បានទទួលការផ្ញើសារជាអក្សរវែងៗពី DK ប៉ុន្តែនាងបែរជាមិនដឹងថាគួរឆ្លើយតបបែបណាឱ្យសម ទើបនាងមានអារម្មណ៍វាហាក់បីដូចជាមានសម្ពាធបន្តិច។ ប៉ុន្តែកាលនោះការសន្ទនាមួយនេះគឺគ្រាន់តែនិយាយតាមបែបមិត្តស្និទ្ធស្នាលប៉ុណ្ណោះដោយមិនមានចេតនាអាក្រក់ណាមួយឡើយ។

ដោយសារតែធ្លាប់មានកំហុសអចេតនាបែបនេះកើតឡើងម្ដងជាពីរដងផ្ទួនៗគ្នាទើបធ្វើឱ្យក្រោយមកមិនប៉ុន្មាន នាងក៏ត្រូវបានអ្នកគាំទ្រអន្តរជាតិមួយចំនួនរបស់ SEVENTEEN រិះគន់យ៉ាងចាស់ដៃថាប្រើពាក្យឆ្លើយតបហាក់ដូចជាមិនគោរពភាពផ្ទាល់ខ្លួន និងមិនឱ្យតម្លៃទឹកចិត្តរបស់រៀមច្បងឡើយ។ ជាការឆ្លើយតប Lee Young Ji បានលុបចោលការបង្ហោះនោះភ្លាមៗ។

ស្របពេលនោះ នាងក៏បានសរសេរសារសុំទោសនៅលើបណ្ដាញសង្គម X ជាភាសាអង់គ្លេស ហើយនាងក៏មិនដែលគិតថានឹងមិនឱ្យតម្លៃចំពោះសិស្សច្បងឡើយ។ ចំពោះនាងផ្ទាល់ នាងតែងតែគោរព DK យ៉ាងខ្លាំងក្នុងនាមជាសិស្សច្បង នាងថែមបានរៀនចេះនូវរឿងជាច្រើនពីលោកទៀតផង។ ចំណែកឯការបង្ហោះនេះផងដែរគឺបានកាត់តម្រឹម (crop) ត្រឹមកន្លែងដែលនាងចង់យកបង្ហោះតែប៉ុណ្ណោះ។ នាងបានបន្ថែមថា នៅមុនពេលបង្ហោះនាងក៏បានសុំការអនុញ្ញាតពី DK រួចមកហើយ។

យ៉ាងណាមិញ នាងពិតយល់អារម្មណ៍របស់អ្នកគាំទ្រ SEVENTEEN ច្បាស់ណាស់ ដូច្នេះពេលនេះនាងសុំអភ័យទោសម្ដងទៀត ហើយពេលក្រោយនាងនឹងប្រុងប្រយ័ត្នឱ្យបានច្រើនអំពីអាកប្បកិរិយា និងពាក្យសម្ដីរបស់នាងបន្ថែមទៀត។

ទន្ទឹមនឹងពាក្យរិះគន់ក៏មានអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតផ្សេងទៀតចេញមកការពារ Lee Young Ji ដោយលើកឡើងថានេះគ្រាន់ជាការលេចសើចក្នុងនាមជាមិត្តរួមអាជីព និងជាសិស្សច្បងសិស្សប្អូនប៉ុណ្ណោះ ហេតុអ្វីចាំបាច់មានការប្រកាន់ច្រើនធ្វើអ្វី? ហើយហេតុអ្វីចាំបាច់មានការសុំទោសជាផ្លូវការដែរ?

គួរបញ្ជាក់ផងដែរថាកន្លងមក មិត្តភាពរវាង Lee Young Ji និងក្រុម SEVENTEEN គឺមិនបញ្ហាអ្វីនោះឡើយដោយអ្នកទាំងពីរបានរួមការងារជាមួយគ្នាជាញឹកញាប់ ឬការថតវីដេអូ challenge ជាមួយគ្នាជាដើម ហើយនេះអាចរាប់ជាកំហុសអចេតនាក្នុងភាពស្និទ្ធស្នាលក្នុងនាមជាមិត្តភ័ក្ដិប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ