វ័យជិត ៩២ ឆ្នាំ តារាជើងចាស់ Bowie Wu នៅកម្លាំងមាំមួន ឡើងច្រៀងរាំលេងយ៉ាងសប្បាយ

ថ្មីៗនេះតារាសម្ដែងប្រុសហុងកុងជើងចាស់ លោក Bowie Wu បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងក្លាយជាប្រធានបទត្រូវបានគេលើកមកពិភាក្សា។ លោកបានចូលរួមក្នុងកម្មវិធីពានរង្វាន់ 2023 Top Music Trend Awards Ceremony  ជាមួយតារាចម្រៀងវ័យក្មេង Huang Zile និង Zhong Xueying។

មែនទែនទៅ បច្ចុប្បន្នលោកមានវ័យ ៩១ ឆ្នាំទៅហើយ មិនយូរទៀតទេសល់ត្រឹមកន្លះខែ លោកនឹងឈានចូលវ័យ ៩២ ឆ្នាំ។ បើក្រឡេកមកមើលសុខភាពរបស់លោកពិតជាមើលទៅរឹងមាំខ្លាំង និងអាចដើរទៅមកបានយ៉ាងស្រួលដោយមិនចាំបាច់មានអ្នកជួយទប់ឡើយ។ លើសពីនេះ ក្នុងកម្មវិធីលោកក៏បានឡើងច្រៀងចម្រៀងចំនួន ២ បទ មានចំណងជើងថា “The Day I Don’t Want You” និង “Love Is Eternal”។ វត្ដមានរបស់លោកធ្វើឲ្យកម្មវិធីកាន់តែមានសប្បាយរីករាយ ដោយសារតែការសម្ដែងរបស់លោកពិតជាជក់ចិត្ដ និងរស់រវើក។

ការសម្ដែងរាំច្រៀងយ៉ាងរីករាយរបស់លោកលើឆាកតន្ដ្រីធ្វើឲ្យមហាជនជាច្រើនសឹងតែមិនជឿថា លោកមានវ័យជាង ៩០ ឆ្នាំឡើយ។ លោក Bowie Wu ត្រូវបានគេចាត់ទុកថា ជាតារាប្រុសហុងកុងដំបូងដែលមានវ័យចំណាស់ខ្លាំង ប៉ុន្ដែនៅតែអាចរាំច្រៀង និងធ្វើការប្រគំតន្ដ្រីនៅចំពោះមុខអ្នកគាំទ្រជាច្រើនដោយគ្មានបញ្ហា។ ជាពិសេស លោកចូលរួមកម្មវិធីតាំងពីម៉ោង ៧ យប់ រហូតដល់ ម៉ោងជិត ១២ យប់ លោកនៅតែបង្ហាញស្នាមញញឹម និងគាំទ្រដល់តារាវ័យក្មេងជាច្រើនដែលមានវត្ដមាននៅទីនោះ។

គួរបញ្ជាក់ថា លោក Bowie Wu បានកើតនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ១៩៣២។ លោកបានចាប់អាជីពជាអ្នកសម្ដែងក្នុងឆ្នាំ ១៩៥៣ ក្នុងអាជីពជាអ្នកសិល្បៈលោកបង្ហាញខ្លួនក្នុងភាពយន្ដកុន និងរឿងភាគនានាមិនតិចជាង​ ៥០ រឿងឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ