រៀបការហើយភ្លាម Kenneth Ma ទម្លាយពីគម្រោងយកកូន និងត្រៀមខ្លួនរួចរាល់ធ្វើជាឳពុក!

គូស្វាមីភរិយាថ្មីថ្មោង តារាប្រុស Kenneth Ma និងតារាស្រី Roxanne Tong បានទម្លាយពីគម្រោងអនាគតរបស់ខ្លួនក្រោយរៀបការ។ ក្នុងឱកាសចូលរួមកម្មវិធីផ្សព្វផ្សាយរឿង “The Queen Of News”តារាប្រុស Kenneth Ma បាននិយាយទាំងទឹកមុខរីករាយពីមង្គលការរបស់ខ្លួន និងភរិយា។  

នៅពេលដែលត្រូវគេចោទសួរទាក់ទងរឿងគ្រួសារ និងគម្រោងអនាគត តារាប្រុស Kenneth Ma បានទម្លាយថា៖ លោកពិតជាសប្បាយចិត្ដនៅពេលដែលលោក និងភរិយាទីបំផុតបានរៀបការជាមួយគ្នា ហើយអ្នកទាំងពីរអាចរស់នៅក្នុងនាងជាស្វាមីភរិយាពេញច្បាប់។ ចំពោះរឿងយកកូននោះ លោកមិនមានបញ្ហា ឬស្រេ្ដសអ្វីឡើយ អ្នកទាំងពីរបានពិភាក្សាគ្នា និងត្រៀមខ្លួនរាល់ហើយសម្រាប់ការយកកូនប្រសិនបើមាន។

តារាប្រុស Kenneth Ma បន្ថែមថា៖ សម្រាប់លោក និងភរិយាគឺមានបំណងចង់កូន ១ ឬ ២ នាក់ ដោយសារបើយកកូនច្រើនពេក លោកអាចនឹងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែពួកគេ។ លោកចង់ផ្ដល់ក្ដីស្រឡាញ់គ្រប់គ្រាន់ និងមើលថែពួកគេឲ្យបានល្អតាមដែលអាចធ្វើបាន។

គួរបញ្ជាក់ថា ពិធីមង្គលការរបស់តារាប្រុស Kenneth Ma និងតារាស្រី Roxanne Tong បានធ្វើឡើងនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣។ កម្មវិធីនេះមានការចូលរួម ក្រុមគ្រូសារ មិត្ដភ័ក្ដិ និងមិត្ដរួមអាជីពដូចជា Natalie Tong, Jazz Lam, Stephen Wong, Tracy Chu និងផ្សេងៗ ទៀត។ មង្គលការរបស់អ្នកទាំងពីរត្រូវបានរាយការណ៍ថា ចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិកលើសំបុត្រយន្តហោះ និងការស្នាក់នៅរយៈពេលពីរយប់សម្រាប់ភ្ញៀវរបស់ពួកគេទាំងអស់ នៅឯកោះ  Samui ក្នុងប្រទេសថៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​