Michelle Yeoh ជាតារាស្រីជនជាតិម៉ាឡេស៊ីដ៏ល្បីល្បាញម្នាក់ ដែលចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំងក្រោយប្រឡូកចូលក្នុងវិស័យសិល្បៈ ហុងកុង។ ក្នុងឆ្នាំ ២០២៣ អ្នកស្រីបានបង្កើតប្រវត្ដិសាស្ដ្រក្លាយជាតារាសម្ដែងស្រីអាស៊ានដំបូងដែលឈ្នះពានរង្វាន់ពិភពលោក អូស្កា សម្រាប់ពានរង្វាន់ តារាសម្ដែងស្រីឆ្នើម។


នៅដើមឆ្នាំ ២០២៤ តារាស្រីវ័យ ៦១ ឆ្នាំរូបនេះ បានប្រកាសពីដំណឹងទទួលបានចៅសំណព្វជាលើកដំបូង ដោយបានបង្ហោះរូបភាពចៅប្រុសរបស់ខ្លួនជាលើកដំបូង និងបង្ហើបប្រាប់ពីឈ្មោះផងដែរ។ ចៅប្រុសរបស់អ្នកស្រីគឺមានឈ្មោះ Maxime ដោយអ្នកស្រីថែមទាំងបានលើកឡើងថា វាពិតជាកាដូដ៏ពិសេសមួយសម្រាប់អ្នកស្រី និងស្វាមី។





Michelle Yeoh បានអរគុណដល់ Nicolas ដែលជាកូនប្រុសរបស់ស្វាមីទី ២ របស់អ្នកស្រីដែលបានធ្វើឱ្យអ្នកស្រី និងស្វាមី ក្លាយជាលោកតាលោកយាយដ៏មានមោទកភាព។ សូមស្វាមគន៍ចៅប្រុសតូចមកកាន់គ្រួសារ។
តារាស្រី Michelle Yeoh ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ថា៖ កាលអាយុ ២៨ ឆ្នាំ អ្នកស្រីពិតជាចង់មានកូនបង្កើតម្នាក់ និងចង់បង្កើតគ្រួសារដ៏មានសុភមង្គលមួយជាមួយស្វាមីដំបូង ប៉ុន្ដែដោយសារកាលៈទេសៈ និងផ្សេងៗ ធ្វើ៎ឲ្យអ្នកស្រីមិនអាចមានលទ្ធភាពបង្កើតកូនដោយខ្លួនឯងបាន។ ក្រោយមក អ្នកស្រីក៏បានលែងលះ និងស្គាល់គ្នាសេពគប់ជាមួយស្វាមីទី ២ គឺលោក Jean Toat។ បន្ទាប់សេពគប់គ្នាអស់រយៈពេល ១៩ ឆ្នាំ អ្នកទាំងពីរក៏បានប្រកាសរៀបការកាលពីខែ កក្កដា ឆ្នាំ ២០២៣។



គួរបញ្ជាក់ថា តារាស្រី Michelle Yeoh នឹងត្រៀមត្រឡប់មកវិញសាជាថ្មី និងបង្ហាញខ្លួនក្នុងរឿងភាគ “The Brother Sun” ដែលផលិតដោយក្រុមហ៊ុន Netflix ហើយនឹងត្រៀមចូលសម្ដែងក្នុងភាពយន្ដខ្នាតធំ “Star Trek:Section 31 ក្នុងពេលឆាប់ៗ ខាងមុខផងដែរ៕


























































Account
Security
Favourite Content