លោក Owen Cheung និងកញ្ញា Tiffany Lau ដែលមហាជនស្គាល់ថា ជាតារាសម្ដែង និងជាពិធីករទូរទស្សន៍ហុងកុងដ៏ពេញនិយមរបស់ទូរទស្សន៍ TVB បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃ ២៣ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីរាត្រីសមោសរអបអរខួប ៣១ ឆ្នាំរបស់ណាហ្គាវើលដ៍នៅថ្ងៃទី២៣ ហើយបានត្រឡប់ទៅវិញនាថ្ងៃបន្ទាប់។

មកដល់ដីខ្មែរភ្លាម ដៃគូក្នុងរឿង «តម្រុយមរណៈ» ទទួលបានការស្វាគមន៍ពីសំណាក់អ្នកគាំទ្ររឿងហុងកុង។ បើទោះជាអ្នកទាំង ២មកតែ១ថ្ងៃ តែ Owen និង Tiffany ភ្ញាក់ផ្អើលនឹងកម្លាំងគាំទ្រ របស់ហ្វេននៅប្រទេសកម្ពុជា។ ទឹកមុខញញឹមស្រស់ពព្រឹមហើយថែមទាំងរួសរាយរាក់ទាក់ទៀត Owen និង Tiffany ធ្វើឲ្យអ្នកគាំទ្រសរសើរអ្នកទាំង ២ មិនដាច់ពីមាត់ ។
ទាំង Owen Cheung និង Tiffany Lau ត្រូវបានអ្នកគាំទ្រដែលទៅទទួលនៅព្រលានយន្តហោះ និងនៅណាហ្គាវើលដ៍ សរសើរពីរូបសម្រស់ថា ស្រស់ស្អាត សង្ហាជាងក្នុងរឿងទៅទៀត ហើយអ្នកគាំទ្រក៏បាន surprise ខួបកំណើតឲ្យ Tiffany ផងដែរ។ អ្នកគាំទ្រលាន់មាត់ថា Tiffany មានកម្ពស់ខ្ពស់ស្រឡះ ១,៧៨ ម៉ែត្រ ស័ក្តិសមលំដាប់រងទី១ បវរកញ្ញាហុងកុងឆ្នាំ ២០១៦។ តារាស្រីហុងកុងវ័យ ២៩ ឆ្នាំ បើទោះជាទៅដល់ហុងកុងហើយក៏ដោយ នាងនៅតែ share story ដែលអ្នកគាំទ្របង្ហោះនៅ Instagram ជាច្រើនបន្តបន្ទាប់។


តារាប្រុសស្រីដ៏ល្បីរបស់ TVB ទាំង ២ ទទួលបានភាពល្បីល្បាញខ្លាំងក្នុងរឿង «Anonymous Signal ឬតម្រុយមរណៈ» ដែលចាក់បញ្ចាំងនៅខ្មែរអំឡុងខែកក្កដា ឆ្នាំ ២០២៥ ដោយក្នុងរឿងនោះ អ្នកទាំង ២ ស្ថិតនៅក្រុមស៊ើបអង្កេត ASIB ដោយ Owen ជាតួអង្គ Gogo និង Tiffany ជាតួអង្គ ចាលីន ហើយភាពស៊ីចង្វាក់នៃការសម្ដែងរឿងនោះធ្វើឲ្យ Owen និង Tiffany ធ្វើឲ្យអ្នកគាំទ្រតែងតែផ្គូផ្គងគ្នារហូត។
ក្រោយរឿង «តម្រុយមរណៈ» Owen និង Tiffany តែងតែត្រូវបានចូលរួមក្នុងកម្មវិធីផ្សេងៗគ្នាទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ Tiffany Lau មានភាពល្បីល្បាញតាំងពីរឿង “The Invisibles” ដែលខ្មែរស្គាល់ថា “ភ្នាក់ងារ POTT បង្ក្រាបបទល្មើស” ដ៏ល្បីខ្លាំងនៅអាស៊ីកាលពីឆ្នាំ ២០២៤។ ចំណែក Owen Cheung មានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំង តាំងពីរឿង “យុទ្ធសាស្ត្របំបែករឿងក្ដី” មកម្ល៉េះ៕






























រូបភាព៖ Leak Kanha, Malis Chan, im sreykhim និង nagaworld_hotel





















































Account
Security
Favourite Content