រយៈពេល ២ ឆ្នាំនៃការឡើងកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរក្នុងអាណត្តិទី៦ របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានការរីកចម្រើន និងផ្លាស់ប្ដូរច្រើនក្នុងសង្គម និងសិល្បៈយ៉ាងណាក៏ដោយ តែនៅតែមានអ្នកមកសួរនាំថា មកដល់ពេលនេះសមាគមសិល្បករខ្មែរកំពុងកសាងអ្វី?

ជាការឆ្លើយតប ប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា នៅសមាគមសិល្បករខ្មែរមិនមែនគ្រាន់តែរៀបចំបង្កើតកម្មវិធីនោះទេ គឺយើងកំពុងកសាងនូវអ្វីដែលមិនទាន់មើលឃើញ។ អ្វីដែលអនាគតអ្នកជំនាន់ក្រោយនឹងដឹង ដោយមិនចាំបាច់ស្គាល់ឈ្មោះយើងថាជានរណា។
ក្នុងនោះប្រធានសមាគមសិល្បករលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ថា “យើងមិនមែនបង្កើតនូវឆាកវេទិកានោះទេ ប៉ុន្តែយើងកំពុងកសាងនូវអ្វីដែលការទទួលស្គាល់ជាកម្មសិទ្ធិរបស់សិល្បករ។ នោះគឺការកសាងនូវអនាគតសម្រាប់សិល្បករខ្មែររីកចម្រើននៅលើទឹកដីមាតុភូមិរបស់ខ្លួន“។


លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រាល់សិក្ខាសាលា រាល់ការសម្ដែង រាល់ការជួបជុំ គឺសុទ្ធសឹងជាចំណែកកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ។ រាល់សិល្បករគ្រប់រូបរកឃើញសំឡេងដែលជាសក្ដានុពលរបស់ខ្លួន ចំណែកឯសិល្បកររៀមច្បងនឹងមានអារម្មណ៍ពោរពេញដោយកិត្តិយស និងមោទនភាព ហើយយុវសិល្បករអ្នកបង្កើតមាតិកាថ្មីៗហ៊ានឆ្ពោះទៅរកក្ដីស្រមៃរបស់ខ្លួន។
ការរៀបរាប់ទាំងប៉ុន្មានខាងលើនេះសមាគមសិល្បករខ្មែរ ដែលកំពុងកសាង។ ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបន្ថែមទៀតថា “នាងខ្ញុំមិនដឹងថាខ្លួនឯងធ្វើនេះត្រូវឬខុសនោះទេ ប៉ុន្តែអ្វីដែលនាងខ្ញុំដឹងគឺ នាងខ្ញុំមិនអាចបញ្ឈប់បានឡើយ នាងខ្ញុំមិនអាចជួយអ្វីធំដុំបានឡើយ ប៉ុន្តែនាងខ្ញុំសន្យាថានឹងផ្ដល់ជូនទៅតាមលទ្ធភាពដែលនាងខ្ញុំមាន។ នេះហើយជាអ្វីដែលយើងកំពុងកសាងនៅសមាគមសិល្បករខ្មែរ ដែលមើលទៅហាក់សន្សឹមៗ គេមើលមិនឃើញ ប៉ុន្តែវាការងារដ៏សំខាន់ដែលនាងខ្ញុំបានធ្វើ“៕





រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan


















































Account
Security
Favourite Content