មក​រៀន​ពី​របៀប​គេង​ដែល​ប្រើ​ពេល​តែ​ ២ នាទី​របស់​ទាហាន

គេង​មិន​លក់ ឬ​គេង​បញ្ឈរ​ភ្នែក​រ៉ាប់​ម៉ោង​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញទ្រាន់​បំផុត​មួយ។ មនុស្ស​ជា​ច្រើន​កំពុង​មាន​បញ្ហា​ជា​មួយ​ការ​គេង​ដោយ​សារ​បញ្ហា​ផ្សេងៗ​ដូច​ជា ស្ត្រេស អារម្មណ៍​មិន​ល្អ មានសំឡេងរំខាន​ជា​ដើម ហើយ​ការ​គេង​មិន​លក់​ក៏​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​ដល់​សុខភាពផងដែរ។ យ៉ាងណា​យើង​មក​ស្គាល់​ពី​របៀប​គេង​ដ៏​អស្ចារ្យ​មួយ​របស់​ទាហាន​ដែល​យើង​អាច​ធ្វើ​តាម​បាន។

មធ្យោបាយ​ដ៏​កម្រ​មួយ​នេះ​ត្រូវ​បាន​ក្រុម​ទាហាន​របស់​សហរដ្ឋ​អាមេរិក​ប្រើ​ប្រាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដែល​វា​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់ ៩៦ ​ភាគ​រយ។

ស្កេន​រាងកាយ

ជំហាន​ដំបូង​គេ​នោះ​គឺ​ការ​ស្កេន​រាង​កាយ។ ដោយ​​ត្រូវ​បន្ធូរ​ឲ​សាច់​ដុំ​ទាំង​អស់​របស់​អ្នក​ព្រម​ៗ​គ្នា៖

  • ដំបូង​អ្នក​ត្រូវ​បន្ធូរ​សាច់ដុំ​នៅ​លើ​មុខ​របស់​អ្នក​ដូចជា​ ចិញ្ចើម ជុំ​វិញ​ភ្នែក ថ្គាម អណ្ដាត និង ​បន្ទាប​ស្មា​របស់​អ្នក​ដើម្បី​ឲ្យ​សាច់​ដុំ​ស្មា​របស់​អ្នក​បាន​ធូរ។
  • បន្ទាប់​មក​ផ្ដោត​ទៅ​លើ​ស្មា​ស្ដាំ​របស់​អ្នក​ដោយ បន្ធូរ​សាច់ដុំ​ស្មា​ចាប់​ពី​លើ​រហូត​ដល់​ដៃ។ បន្ទាប់​ពី​ធ្វើ​ខាង​ស្តាំ​ហើយ​អ្នក​ត្រូវ​ធ្វើ​ដូច​គ្នា​ចំពោះ​ស្មា​ខាង​ឆ្វេង។
  • ជំហាន​ទី​៣ គឺ​ការ​ដក​ដង្ហើម​វែងៗ​ដើម្បី​បន្ធូរ​ទ្រូង​របស់​អ្នក
  • ចុង​ក្រោយ​បន្ធូរ​សាច់​ដុំ​ជើង​ទាំង​ពីរ​របស់​អ្នក។ ចាប់​ផ្ដើម​ពី​ភ្លៅ​ ជង្គង់ រហូត​ដល់​បាត​ជើង។

ជំហាន​ទី​២

បន្ទាប់​ពី​បាន​ធ្វើ​ជំហាន​ទី​១​ហើយ​ រាល់​សាច់​ដុំ​របស់​អ្នក​បាន​សម្រាក​។ បន្ទាប់​មក​ដល់​ជំហាន​ស្រមើល​ស្រមៃ​ម្ដង។ បិទ​ភ្នែក​របស់​អ្នក​ហើយ​ចាប់​ផ្ដើម​ស្រមៃ​តាម​រយៈ​ស្ថានភាព​ដូច​ខាង​ក្រោម។ អ្នក​អាច​ជ្រើស​រើស​មួយ​ក្នុង​ចំណោម​ ៣ ខាង​ក្រោម​នេះ​ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​ជាប់។

  • ស្រមៃ​ថា​ខ្លួន​អ្នក​កំពុង​ដេក​ក្នុង​អង្រឹង​ខ្មៅ​ក្នុង​បន្ទប់​ដែល​មាន​ពណ៌​ខ្មៅ
  • ស្រមៃ​ថា​ខ្លួន​អ្នក​កំពុង​ដេក​ក្នុង​កាណូត​ពណ៌​ខ្មៅ​ កំពុង​អណ្ដែត​លើ​ទឹក​ដែល​ស្ងប់ស្ងាត់​ ហើយ​មាន​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់​ ដែល​គ្មាន​ពពក។
  • ចុង​ក្រោម​គឺ ការ​ទន្ទេញ​ពាក្យ​ថា​ កុំ​គិត កុំ​គិត នៅ​ក្នុង​ខួរ​ក្បាល​ឲ្យ​បាន ១០ ​វិនាទី

៦ សប្ដាហ៍​

ប្រសិន​បើ​អ្នក​សាកល្បង​ហើយ​មិន​ទាន់​ទទួល​បាន​ប្រសិទ្ធ​ភាព​ សូម​កុំ​ទាន់​បោះបង់​ចោល​។ វា​ត្រូវ​ការ​ពេល​ ៦ ​សប្ដាហ៍​សម្រាប់​ខួរ​ក្បាល​របស់​អ្នក​ក្នុង​ការ​​ចាប់​យក​​ និង​​ប្រើ​ប្រាស់​វា​ដោយ​ស្ទាត់​ជំនាញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ