តើ​អ្នក​ដឹង​ទេ​ថា​តន្ត្រី​អាច​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​អ្នក​បាន

តន្ត្រី​មិន​ត្រឹម​តែ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ប៉ុណ្ណោះ​ទេ តែ​ការ​ស្ដាប់​ចម្រៀង​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​អ្នក​ចំពោះ​ពិភព​លោក​ផង​ដែរ​។ នេះបើយោង​ទៅ​តាម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៃ​សាកលវិទ្យាល័យ Groningen ។ អារម្មណ៍​ និង​តន្ត្រី​មាន​ទំនាក់ទំនង​នឹង​គ្នា​ជិត​ស្និត​ខ្លាំង​បំផុត ការ​ស្ដាប់​ចម្រៀង​សប្បាយ​ ឬ​ខូចចិត្ត​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ផ្លាស់​ប្ដូរ​មួយ​រំពេច ហើយ​ការ​ផ្លាស់​ប្ដូរ​នៃ​អារម្មណ៍​អាច​ធ្វើ​ឲ្យ​ការ​យល់​ឃើញ​របស់​មនុស្ស​មាន​ការ​ផ្លាស់​ប្ដូរ​។ តួយ៉ាង​ដូចជា​ពេល​មនុស្ស​ម្នាក់​សប្បាយ​ចិត្ត​ គេ​នឹង​មើល​ឃើញ​មនុស្ស​ជុំ​វិញ​ខ្លួន​គេ​មាន​ភាព​រីករាយ​ដូច​គ្នា ឯ​ពេល​មិន​សប្បាយ​ចិត្ត​ អ្វីៗ​ហាក់​បី​ដូច​ជា​ស្រងូតស្រងាត់​សម្រាប់​គេ។

ការ​សិក្សា​ថ្មី​មួយ​នៃ​អ្នក​ស្រាវ​ជ្រាវ​លោក​  Jacob Jolij និង​សិស្ស​ម្នាក់​ឈ្មោះ​ Maaike Meurs ដែល​ជា​សិស្ស​ផ្នែក​ចិត្តវិទ្យា​នៃ​សកលវិទ្យាល័យ​ Groningen បាន​បង្ហាញ​ថា​តន្ត្រី​មាន​ឥទ្ធិពល​ដ៏​លើស​លុប​ទៅ​លើ​ការ​យល់​ឃើញ​របស់​មនុស្ស​ម្នាក់។ យើង​អាច​​មើល​បាន​តាម​រយៈ​​មុខ​សប្បាយ​ចិត្ត​ ឬ​ស្រងូតស្រងាត់​ពេល​ដែល​មនុស្ស​ស្ដាប់​តន្ត្រី។

ទឹកមុខ

លោក Jacob Jolij និង​សិស្ស​ Maaike Meurs បាន​ធ្វើ​រៀប​ចំ​ការ​ពិសោធន៍​មួយ​ដែល​ពួក​គេ​ត្រូវ​កត់​សំគាល់​​ទឹក​មុខ​សប្បាយ ឬ​ខូច​ចិត្ត​ពេល​ដែល​ពួក​គេ​ចាក់​បទ​ទាំង​នោះ។ តន្ត្រី​បាន​បន្លឺ​ឡើង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​ពួក​គេ​មើល​ខ្លាំង​មែន​ទែន ហើយ​ទឹក​មុខ​ក៏​ត្រូវ​គ្នា​ជា​មួយ​នឹង​តន្ត្រី​ផង​ដែរ។

ក្នុង​ករណី​បើ​ទោះ​បី​ជា​ទឹក​មុខ​មិន​ផ្លាស់​ប្ដូរ ក៏​របៀប​ដែល​គេ​មើល​ទៅ​កាន់​ពិភព​លោក​ក៏​ផ្លាស់​ប្ដូរ​ទៅ​តាម​តន្ត្រី​ផង​ដែរ។

ការ​រំពឹង​ទុក

ការ​រក​ឃើញ​ក្រោយ​មក​ទៀត​កាន់​តែ​ធ្វើ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែមទៀត។ លោកJolij និយាយ​ថា​”ការ​មើល​ឃើញ​អ្វី​ដែល​មិន​នៅ​ទី​នេះ​ គឺ​ជា​លទ្ធផល​នៃ​ការ​ឡើង​ចុះ​ដំណើរ​ការ​របស់​ខួរ​ក្បាល។ ការ​យល់​ឃើញ​មាន​ទំហំ​ធំ​បើ​យោង​ទៅ​តាម​ការ​ឡើង​ចុះ​នៃ​ដំណើរ​ការ​ខួរ​ក្បាល។ ខួរ​ក្បាល​បន្ត​ប្រៀបធៀប​ព័ត៌មាន​ដែល​ចូល​មក​តាម​រយៈ​ភ្នែក​របស់​អ្នក ជា​មួយ​នឹង​ការ​រំពឹង​ទុក​ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ពិភព​លោក។ ហើយ​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រៀបធៀប​​គឺ​ជា​អ្វី​ដែល​យើង​អាច​នឹង​ជួប​ពិតៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ