ទឹម រដ្ឋា ប្រកាសផ្អាកមង្គលការទាំងតក់ក្រហល់ ព្រោះតែ…

ប្រិយមិត្តអ្នកអានជាច្រើនបានដឹងស្រាប់ហើយថា តារាម៉ូដែលរៀងខ្ពស់ស្រឡះ និងជាតារាសម្តែងដ៏មានទេពកោសល្យ កញ្ញា ទឹម រដ្ឋា បានប្រកាសថា នាងនិងគូដណ្តឹងគ្រោងរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ ក្នុងអំឡុងខែមីនានេះ បន្ទាប់ពីសេពគប់គ្នារយៈពេលជិត៦ឆ្នាំរួចមក។

ស្រាប់តែថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវជាថ្ងៃដែលនាងគ្រោងរៀបចំពិធីមង្គលការ តែនាងបែរជាប្រកាសប្រាប់ឱ្យដឹងថាពិធីមង្គលការរបស់នាងត្រូវពន្យារពេលទៅមុខទៀត ព្រោះតែស្ថានភាពជំងឺកូវីដ១៩។ នេះបើយោងតាមការបង្ហោះជាសារលើគណនីហ្វេសប៊ុករបស់នាង។ ទឹម រដ្ឋា រៀបរាប់ថា៖ «ការពិតទៅ គម្រោងថ្ងៃរៀបការរបស់យើងទាំងពីរគឺថ្ងៃនេះ #22_2_2022 ប៉ុន្តែដោយមានការផ្លាស់ប្ដូរ ចឹងសុំpostរូបថតរៀបការ ក្នុងថ្ងៃមហាល្អឆ្នាំល្អ តែថ្ងៃពិតប្រាកដនឹងមកដល់ឆាប់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ»

យ៉ាងណាមិញ អនាគតកូនក្រមុំរូបនេះ មិនបានបញ្ជាក់ឱ្យដឹងពីកាលបរិច្ឆេទច្បាស់លាស់នៃការរៀបចំពិធីមង្គលការជាថ្មីនោះទេ។ តែរូបភាព Pre- Wedding ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាតជាច្រើនសន្លឹកលើទឹកដីសៀមរាបអង្គររបស់នាង និងអនាគតស្វាមី ត្រូវបានបង្ហោះយ៉ាងព្រោងព្រាតលើបណ្តាញសង្គម និងទទួលបានការសរសើរយ៉ាងច្រើនពីហ្វេនៗ និងអ្នកគាំទ្ររបស់កញ្ញា។

កន្លងមក ទឹម រដ្ឋា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មាន AMS ដឹងចំពោះរឿងរៀបការថា នាងនឹងមានអ្វីពិសេសត្រៀមធ្វើឱ្យហ្វេនអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ ក្នុងកិច្ចសម្ភាសដដែល នាងរម្លឹកថា កាលពី៥ឆ្នាំមុន អនាគត​ស្វាមីរបស់នាង​ធ្លាប់បាន​រៀប​គម្រោង​សុំ​អ្នកនាង​រៀបការ តែ​នៅ​មិនទាន់​សម្រេច។ ហើយឆ្នាំនេះគឺ​ចូលដល់​ឆ្នាំ​ទី៦ហើយ ប្រហែលនាងអាច​នឹង​ជា​អ្នក​សុំ​ស្វាមី​រៀបការ​វិញ ដើម្បីឱ្យ​ហ្វេ​ន​បាន​ភ្ញាក់​អារម្មណ៍​បន្ដិច។ ទោះជាយ៉ាងណាក្ដីនាងក៏មិនរំលងប្រពៃណីខ្មែរដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​