ពិរាជ្យ​ ​ចាត់​ទុក​រឿង​ ​«​ភ្នាក់ងារ​ C​I​CAD​A​»​ ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អ្នក​ត្រៀម​បើក​អាជីវកម្ម​ថ្មីថ្មោង

កំលោះសង្ហានិយមតុបតែងខ្លួនបែបកូរ៉េៗ ពិរាជ្យ ដែលគ្រប់គ្នានិយមឃើញតាមវីដេអូ Vlog ប្លែកៗ បានកំពុងតែបង្ហាញវត្តមានក្នុងភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយរបស់ AMS ចំណងជើងថា «ភ្នាក់ងារ CICADA» ដោយត្រៀមនឹងចាក់បញ្ចាំងនៅពេលឆាប់ៗខាងមុខនេះ ជាមួយវត្តមានតារាសម្តែងប្រុសស្រីល្បីៗបែបយុវវ័យជាច្រើនរូបទៀតដូចជា កញ្ញា ដាដាវ កញ្ញា សាន ដេបូរ៉ា លោក ដេវិត លោក សាវតា និងលោក ដារ៉ុង ជាដើម ដោយម្នាក់ៗកំពុងតែអង្រួនចិត្តយុវវ័យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន។

ក្នុងរឿង «ភ្នាក់ងារ CICADA» នេះ ពិរាជ្យ ឬគ្រប់គ្នាស្គាល់ថា ពូរាជ្យ ត្រូវសម្តែងជាតួអង្គឈ្មោះ ណុប វណ្ណរ៉ុង ជាកម្លោះសង្ហាអាយុ២៣ឆ្នាំ មកពីខេត្តសៀមរាប និងជានិស្សិតឆ្នាំទី៣នៅសកលវិទ្យាល័យ។ វណ្ណរ៉ុង ជាកម្លោះសង្ហា ឆ្លាតវៃ ញញឹមស្រស់តែមិនសូវចូលចិត្តញញឹម មិនចូលចិត្តនិយាយច្រើន ច្បាស់លាស់និងការងារ និយាយយ៉ាងម៉េចគឺធ្វើបែបហ្នឹង មិនសួរនាំច្រើន តែជាបុរសដែលមានភាពកក់ក្តៅ និងចូលចិត្តធ្វើអ្វីបែបរ៉ូមែនទិចបំផុត។

បន្ទាប់ពីបានសម្តែងរឿងនេះហើយ ពិរាជ្យ អះអាងថា រឿងនេះពិតជាមានបង្កប់អត្ថន័យអប់រំជាច្រើនមែន។ ពិរាជ្យ លើកឡើងថា៖ «ទី១ Team work ធ្វើការជាក្រុម មានន័យថាពេលយើងជ្រើសធ្វើការក្រោមដំបូងក្រុមហ៊ុនតែមួយគឺយើងអត់ត្រូវប្រកាន់វណ្ណៈ ប្រកាន់ចំណេះដឹងរបស់យើងពេកទេ។ ទី២ កុំកត្តញ្ញូជាមួយមនុស្សខ្លាំងពេករហូតភ្លេចមនុស្សជុំវិញខ្លួន យើងត្រូវគិតថាអ្នកគ្រប់គ្នាក៏មានតម្លៃ ហើយក៏ត្រូវផ្តល់តម្លៃឱ្យមនុស្សជុំវិញខ្លួនដែរ»។

កម្លោះសង្ហា ពិរាជ្យ ចាត់ទុករឿង «ភ្នាក់ងារ CICADA» ដែល AMS ផលិតឡើងនេះជារឿងល្អមែនទែន និងជាមេរៀនដ៏ល្អបំផុតសម្រាប់អ្នកត្រៀមបើកអាជីវកម្មថ្មីថ្មោង។

ពូរាជ្យ តួអង្គឈ្មោះ ណុប វណ្ណរ៉ុង ថា៖ «ជារឿងល្អមែនទែន! ជាពិសេសសម្រាប់ខ្ញុំជាអ្នកសម្តែងផ្ទាល់ ខ្ញុំរៀនបានថា យើងចេះបើកគំនិតចេះបើកចិត្តទូលាយ មានន័យថាពេលយើងសម្រេចបើកអាជីវកម្មណាមួយ យើងគួរតែទៅសុំ advice ទៅសុំយោបល់ ពីបងបងដែលគាត់បានឆ្លងកាត់ពីមុន ដើម្បីឱ្យជួយផ្តល់យោបល់យើង មុនពេលយើងបើក Business ឬដំណើរការអ្វីមួយ យើងមានបទពិសោធន៍គ្រប់គ្រាន់ យើងមានចំណេះដឹងគ្រប់គ្រាន់ នៅពេលបើកទៅកុំឱ្យបរាជ័យ។ ខ្ញុំពិតជាចង់ឱ្យ AMS ផលិតរឿងបែបនេះបន្ថែមទៀត ជាពិសេសគឺមាន CICADA season 2 តែម្តង! ពិតចង់ឱ្យមានខ្លាំងមែនទែន»។

ក្រៅពីសាច់រឿងនេះ ពិរាជ្យ ចង់ឱ្យមាន AMS បន្តជំរុញថត និងផលិតរឿងបែបសិស្សសាលា បង្ហាញពីទិដ្ឋភាព ក៏ដូចជាអ្វីដែលកើតឡើងពិតក្នុងសង្គមរបស់យើង ដើម្បីឱ្យក្មេងៗយុវជនជំនាន់ក្រោយ បានឃើញនិងដឹងឮថាអ្វីដែលខុសអ្វីដែលល្អ អ្វីដែលត្រូវអ្វីដែលមិនត្រូវ អ្វីគួរធ្វើនិងអ្វីមិនគួរធ្វើ ព្រោះបច្ចុប្បន្នមិនសូវឃើញមានគេផលិតរឿងបែបនេះនោះទេ ភាគច្រើនគេថតតែរឿងស្នេហាធំៗ ដូច្នេះទើបលោកចង់ឱ្យមានការថតរឿងប្រភេទនេះច្រើនឡើង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ