ជិតដល់ចូលឆ្នាំខ្មែរ លាង សុផាឡែន ត្រៀមចេញបទថ្មីជាកាដូដល់ហ្វេនៗ

តារាចម្រៀងរូបស្រស់ កញ្ញា លាង សុផាឡែន បានប្រកាសឱ្យដឹងថាលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងថា នាងទើបបញ្ចប់ការថតបទចម្រៀងថ្មី ត្រៀមកំដរនិងបំពេរអារម្មណ៍ហ្វេនៗអ្នកគាំទ្ររបស់ខ្លួននាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ សុផាឡែន ចាត់ទុកបទចម្រៀងដែលបំពុងត្រៀមចេញនេះ ជាកាដូសម្រាប់ហ្វេនៗ និងសង្ឃឹមថា សង្ឃឹមថាអ្នកទាំងអស់ពេញចិត្តនឹងស្នាដៃនេះ។

លាង សុផាឡែន រៀបរាប់ថា៖ «រួចរាល់ជាស្ថាពរ ក្នុងមួយបទថ្មីនេះ ប្រើរយៈពេលយ៉ាងច្រើនម៉ោងដែរ ចូលឆ្នាំខ្មែរខាងមុខនេះ ជាកាដូ សំរាប់ ហ្វេន ហ្វេន របស់នាងខ្ញុំ សង្ឃឹមថាអ្នកទាំងអស់ពេញចិត្តនឹងគាំទ្រណា អរគុណដល់លោកគ្រូភ្លេង @Soun Piseth សំរាប់បទនេះ និងអ្នកនិពន្ធស្រីវ័យក្មេងរបស់យើង»។

ត្បិតមិនទាន់បង្ហាញឱ្យច្បាស់ថា បទចម្រៀងថ្មីជាបទអ្វី ចង្វាក់អ្វី និងមានចំនួនប៉ុន្មានបទក៏ពិតមែន ប៉ុន្តែគេឃើញហ្វេនៗអ្នកគាំទ្រនាងជាច្រើនបង្ហាញការចាប់អារម្មណ៍ និងទន្ទឹងរង់ចាំមើលបទចម្រៀងថ្មីរបស់នាងដែលត្រៀមចេញនោះ។

គួររំលឹកថា លាង សុផាឡែន ក៏ជាតារាចម្រៀងស្រីម្នាក់ក្នុងចំណោមតារាចម្រៀងស្រីល្បីៗប្រចាំប្រទេសកម្ពុជា។ នាងមានសមត្ថភាពអាចបកស្រាយបានទាំងបទមនោសញ្ចេតនា និងញាក់កន្រ្តាក់អារម្មណ៍ជាពិសេសតារាចម្រៀងស្រីរូបនេះ អង្រួនបានដួងចិត្តអ្នកស្តាប់យ៉ាងខ្លាំងក្លាតាមរយៈសំនៀងក្នុងបទចម្រៀងនិយាយពីជីវិត និងវិបត្តិក្នុងគ្រួសារ។ តាមការកត់សម្គាល់ សុផាឡែន មិនសម្រុកចេញបទចម្រៀងច្រើនដូចតារាចម្រៀងដទៃនោះទេ បើទោះបីនាងមាននាមជាតារាចម្រៀងជ្រកកោនផលិតកម្ម រស្មីហង្សមាស ក៏ពិតមែន។ 

មួយរយៈចុងក្រោយនេះ គេចាប់ផ្តើមឃើញវត្តមាន កញ្ញា លាង សុផាឡែន តាមកម្មវិធីការប្រគំតន្ត្រីឡើងវិញ ដោយនាងបានជ្រើសយកបទចម្រៀងល្បីៗពីរោះៗមកច្រៀង និងតែងតែតុបតែងខ្លួនស្អាត ប្លែកមិនចាញ់តារាចម្រៀងស្រករគ្នា និងតារាចម្រៀងជំនាន់ក្រោយនោះឡើយ។

មិនត្រឹមតែមានសមត្ថភាពក្នុងការបកស្រាយបទចម្រៀងប៉ុណ្ណោះទេ កន្លងមក លាង សុផាឡែន ក៏ធ្លាប់ប្រឡូកវិស័យភាពយន្តផងដែរ ថែមទាំងធ្លាប់គ្រងតំណែងជាតួឯកស្រីទៀតផង។ បើទោះបីជាមិនអាចវាយដណ្តើមទីផ្សារចម្រៀងរហូតក្លាយជាកំពូលតារាចម្រៀងប្រចាំប្រទេសក៏ពិតមែន តែ លាង សុផាឡែន ក៏មានគេស្គាល់ និងទទួលបានប្រជាប្រិយភាពខ្ពស់មិនចាញ់តារាចម្រៀងផ្សេងៗនោះឡើយ ធ្វើឱ្យទីផ្សារសិល្បៈរបស់នាងអាចឈរបានយ៉ាងរឹងមាំដូចសព្វថ្ងៃនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន