ធ្លាប់​តែ​លឺ​គេ​ហៅ​ថា​តៅហ៊ូ​ស្អុយ​ តើ​ធ្លាប់​បាន​សាក​ហើយ​​ឬ​នៅ​?

ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​ហើយ​ពី​តៅ​ហ៊ូ​ខ្មៅ​ស្អុយ​ៗ​នៅ​ក្នុង​រឿង​ចិន​ ប៉ុន្តែ​ប្រហែល​ជា​មិន​មាន​ប្រិយមិត្ត​ច្រើន​ទេ​ដែល​ធ្លាប់​បាន​ភ្លក់​រសជាតិ​របស់​តៅហ៊ូ​ខ្មៅ​ដ៏​ពិសេស​មួយ​នេះ។ ថ្ងៃនេះ​AMS នឹង​នាំ​អ្នក​ទាំងអស់​គ្នា​ទៅ​ស្គាល់​រទេះ​លក់​តៅហ៊ូ​ខ្មៅ ឬ​តៅហ៊ូ​ស្អុយ​មួយ​កន្លែង​នៅ​កោះពេជ្រ។

រទេះ​លក់​តៅហ៊ូ​ខ្មៅ​មួយ​ឈ្មោះ តៅហ៊ូ​ខ្មៅ​ឡាវឆាងសា តែង​តែ​បណ្ដែត​ខ្លួន​ចាប់​ពី​ម៉ោង ៣​រសៀល រហូត​ដល់​ម៉ោង ៣ជិត​ភ្លឺ​នៅ​តាម​ដង​ផ្លូវ China Town ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​កោះពេជ្រ ។ ក្រៅ​អំពី​ឈ្មោះ​ដែល​ចម្លែក​មិន​ដូច​ជា​ឈ្មោះ​ខ្មែរ រទេះ​លក់​តៅហ៊ូ​ស្អុយ​មួយ​នេះ​បាន​កំណត់​ទីតាំង​សម្រាប់​លក់​ជា​ប្រចាំ​នៅ​ក្នុង​ទីប្រជុំជន​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ជនជាតិ​ចិន​រស់​នៅ។

បើ​តាម​សម្ដី​របស់​ម្ចាស់​រទេះ​តៅហ៊ូ​ខ្មៅ​នេះ​បាន​ប្រាប់​ទៅ​ក្រុម​ការងារ​យើង​ថា តៅហ៊ូ​ខ្មៅ​នេះ​គឺ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ចិន​ដែល​ភាគ​ច្រើន​ភ្ញៀវ​​ទៅ​ទិញ​ក៏​ជា​ជនជាតិ​ចិន​ដែរ។ សម្រាប់​ភ្ញៀវ​ខ្មែរ​មាន​ភាគ​តិច​ណាស់​ដែល​តែង​តែ​គាំទ្រ​តៅហ៊ូ​ស្អុយ​នេះ។

ចំពោះ​រទេះ​លក់​តៅហ៊ូ​ខ្មៅ​នេះ​គឺ​មិន​មាន​អីវ៉ាន់​អ្វី​ដែល​មើល​ទៅ​រញ៉េរញ៉ៃ ដូច​រទេះ​លក់​ម្ហូប​ដទៃ​ឡើយ ដោយ​សារ​តែ​គ្រឿង​ផ្សំ​របស់​ស៊ុប​តៅហ៊ូ​ខ្មៅ​នេះ​គឺ​មាន​មិន​ច្រើន​ទេ។ ក្រៅ​អំពី​តៅហ៊ូ​ខ្មៅ​ដែល​គ្រឿង​ផ្សំ​គោល ស៊ុប​តៅហ៊ូ​ខ្មៅ​មាន​គ្រឿង​ផ្សំ​មួយ​ចំនួន​ទៀត​ដូចជា ទំពាំង​ឆា ស្លឹក​ជី​វ៉ាន់ស៊ុយ ស្លឹក​ខ្ទឹម​ហាន់​ល្អិត​ៗ និង​ទឹក​ស៊ុប​ចិន​ពិសេស​ដែល​តម្រូវ​ឲ្យ​យក​គ្រឿង​ផ្សំ​មក​ពី​ចិន​ទាំងអស់។

ថ្វី​ត្បិត​តែ​តៅហ៊ូ​ខ្មៅ​នេះ​មាន​ក្លិន​ស្អុយ​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​រសជាតិ​វិញ​មាន​លក្ខណៈ​ឆ្ងាញ់​ខុស​ប្លែក​ពី​ស៊ុប​ធម្មតា​ៗ​ដទៃ​ទៀត ជា​ពិសេស​ប្រសិន​បើ​លោកអ្នក​បាន​ស្រស់ស្រូប​ស៊ុប​នេះ​បន្ទាប់​ពី​ទើប​ដួស​ចេញ​មក​ពី​ក្នុង​ឆ្នាំង​ក្ដៅៗ គឺ​វា​បាន​បន្ថែម​រសជាតិ​ឲ្យ​ស៊ុប​នេះ​មាន​ឱជារស​កាន់​តែ​ឆ្ងាញ់​ពិសា។ តាម​ពិត​វា​ក៏​ជា​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ផ្សេងៗ​គ្នា​ដែរ អ្នក​ខ្លះ​ចូល​ចិត្ត​ម្ហូប​ដែល​មាន​ក្លិនឈ្ងុយ និង​រសជាតិ​ឆ្ងាញ់​ទើប​ធ្វើ​ឲ្យ​អាហារ​មួយ​ពេល​នោះ​មាន​ឱជារស​ឆ្ងាញ់​ពិសា រី​ឯ​អ្នក​ខ្លះ​ចូលចិត្ត​សាក​នូវ​ម្ហូប​អ្វី​ដែល​ថ្មីៗ ប្លែកៗ​ទើប​ធ្វើ​អោយ​ជីវិត​មាន​ភាព​រីករាយ។

ផ្ទុយ​ពី​ក្លិន​ស្អុយ តៅហ៊ូ​ខ្មៅ​មួយ​ចាន​នេះ​មាន​រសជាតិ​ជូរ​ហិល​គួប​ផ្សំ​ជាមួយ​នឹង​រសជាតិ​ពិសេស​របស់​តៅហ៊ូ​ខ្មៅ​ដែល​ជា​មុខ​ម្ហូប​ដ៏​ចំណាស់​របស់​ជនជាតិ​ចិន​បាន​ជួយ​បំពេញ​ឲ្យ​រសជាតិ​ស៊ុប​មួយ​ចាន​ឆ្ងាញ់​ខុស​ប្លែក​ និង​ជក់​មាត់​បន្ទាប់​ពី​បាន​ញ៉ាំ​ហើយ។ ចំពោះ​តម្លៃ​របស់​ស៊ុប​តៅហ៊ូ​ខ្មៅ​គឺ ២០,០០០​ រៀល​ក្នុង​មួយ​ចាន​ ( មាន​តៅហ៊ូ​ ៨ ដុំ) ។

ក្រៅ​ពី​ស៊ុប​តៅហ៊ូ​ខ្មៅ រទេះ​តូច​មួយ​នេះ​ក៏​មាន​លក់​នំ​ដុត​បី​បួន​មុខ​បន្ថែម​ទៀត​ដែរ។ នំ​ទាំង​អស់​នោះ​មាន​ដូចជា​ នំ​ដុត​រសជាតិ​ស្ពៃ​ជូ​រ នំ​ដុត​រសជាតិ​កាឆាយ នំ​ដុត​រសជាតិ​​សារាយ​ខ្មៅ​និង​ពង​មាន់ និង​នំ​ដុត​រសជាតិ​សាច់​គោ។ នំ​ដុត​ទាំងអស់​នេះ មាន​រសជាតិ​ប្លែកៗ​ពី​គ្នា​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​រៀង​ខ្លួន។ រីឯ​តម្លៃ​របស់​នំ​នេះ​ក៏​មាន​តម្លៃ​មិន​ដូច​គ្នា​ដែរ ហើយ​តម្លៃ​គឺ​នៅ​ចន្លោះ​ពី​៤,០០០រៀល ទៅ​៨,០០០​រៀល។

បើនិយាយពីប្រវត្តិតៅហ៊ូ​ស្អុយ​ នេះជា​អាហារ​ដែល​ល្បី​ល្បាញ​នៅ​ចិន​និង​តៃវ៉ាន់។​ តៅហ៊ូ​ស្អុយ​មាន​មក​តាំង​ពី​ឆ្នាំ​ ១៦៦៩ ដោយ​មាន​បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​ប្រឡង​ជា​បណ្ឌិត​តែ​ប្រឡង​មិន​ជាប់​ទើប​មក​ធ្វើ​តៅហ៊ូ​លក់។ ថ្ងៃ​មួយ​តៅហ៊ូ​របស់​គេ​លក់​មិន​ដាច់​ទើប​នាំ​យក​តៅហ៊ូ​ទៅ​ប្រឡាក់​អំបិល​និង​ម្ទេស​ទុក​។​ ក្រោយ​មក​តៅហ៊ូ​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​មាន​ក្លិន​ខ្លាំង​ គេ​យក​មក​ចម្អិន​ហើយ​សាក​ភ្លក់​មើល​ឃើញ​ថា​មាន​រសជាតិ​ឆ្ងាញ់​ក៏​បាន​នាំ​យក​ទៅ​ធ្វើ​លក់​ហើយ​ក៏​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង។

ប្រសិន​បើ​ប្រិយមិត្ត​ចង់​ដឹង​រសជាតិ​ដ៏​អស្ចារ្យ​របស់​តៅហ៊ូ​ស្អុយ​នេះ​មាន​ឱជារស​បែប​ណា​កុំ​ភ្លេច​សាក​ភ្លក់​តៅហ៊ូ​ខ្មៅ​ឡាវឆាងសា​នៅម្ដុំ China Town ណា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​