ទាំងនេះគឺ​លេខ​សំណាង និង​លេខ​មិន​ល្អ បើផ្អែកតាមជំនឿ​​ជនជាតិ​ចិន

ដូច​ដែល​យើង​បាន​ដឹង​ ចិន​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌ ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង និងមាន​ជំនឿ​ជា​ច្រើន​ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​នៅ​អាស៊ី​ដទៃ​ដែរ។ តួយ៉ាង​នៅ​ក្នុង​វប្បធម៌​ចិន​ ជនជាតិ​ចិន​មាន​ជំនឿ​ខ្លាំង​ទៅ​លើ​លេខ​ ដែល​គេ​គិត​ថា​អាច​នាំ​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ដល់​ពួកគេ។ ហេតុ​នេះ​ហើយ​បាន​ជា​ការ​ជ្រើសរើស​លេខ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួក​គេ​ដូចជា ថ្ងៃ​រៀបការ ថ្ងៃ​ចូល​ទៅ​នៅ​ផ្ទះ​ថ្មី លេខ​ទូរស័ព្ទ ស្លាក​លេខ​ឡាន​ជា​ដើម។ យ៉ាង​ណា​តើ​លេខ​ណា​ខ្លះ​ជា​លេខ​ល្អ​ និង​មិន​ល្អ​នៅ​ក្នុង​ជំនឿ​របស់​ជនជាតិ​ចិន។

លេខ​សំណាង​

លេខ​ ៨

៨ ជា​លេខ​ដែល​ពួក​គេ​ចាត់​ទុក​ជា​លេខ​ល្អ​បំផុត​ ឬ​សំណាង​បំផុត។ លេខ​៨ មាន​សំនៀង​ស្រដៀង​នឹង​ពាក្យ​ “មាន​បាន” និង​មាន​ឃ្លា និង​កន្សោម​ពាក្យ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​លេខ​ ៨​ដូចជា “Bamian laicai” (八面来財) ដែល​មាន​ន័យ​ថា​ ទ្រព្យសម្បត្តិ​នឹង​មក​ពី​គ្រប់​ទិសទី​ និង​ “Bamian chunfeng” (八面春风) ដែល​មាន​ន័យ​ថា​ សំណាង​មក​ពី​គ្រប់​ទិសទី។ ជនជាតិ​ចិន​តែង​ជ្រើស​លេខ​ ៨​សម្រាប់​គ្រប់​កម្មវិធី​ទាំង​អស់​របស់​ខ្លួន​ លេខ​ ៨​នៅ​តែ​ជា​លេខ​សំខាន់​សម្រាប់​ពួក​គេ​មិន​ថា​បែប​ប្រពៃណី និង​សម័យ​ទំនើប​បច្ចុប្បន្ន​នោះ​ទេ។ សូម្បី​តែ​រដ្ឋាភិបាល​ចិន​ផ្ទាល់​ក៏​ជឿ​លើ​លេខ​ ៨​ខ្លាំង​ក្លា​ដែរ។ តួ​យ៉ាង​ដូចជា​ការ​ដេញ​ថ្លៃ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០០៨ និង​ពិធី​បើក​កីឡា​​បាន​ចាប់​ផ្ដើម​​នៅ​ម៉ោង​៨​ ៨​វិនាទី​ នៅ​ម៉ោង​៨​ យប់​ថ្ងៃ​ទី ​៨​​សីហា​ឆ្នាំ​២០០៨។

លេខ ៦

លេខ​ ៦ គេ​អាន​ថា​ liu នៅ​ក្នុង​ភាសា​ចិន​ ស្រដៀង​ទៅ​នឹង​ពាក្យ​ថា​ លំហូរ ដែល​មាន​ន័យ​ថា​ ជីវិត​ដ៏​រលូន ឬ​គ្មាន​ឧបសគ្គ និង​មាន​ន័យ​មួយ​ទៀត​ថា​ មាន​បាន។ ស្រដៀង​ទៅ​នឹង​ លេខ៨ លេខ​៦ ក៏​ត្រូវ​បាន​គេ​និយម​យក​ជា​ថ្ងៃ​ពិសេស ឬ​ដាក់​របស់​ពិសេស ដូចជា​លេខ​ទូរស័ព្ទ ថ្ងៃ​ភ្ជាប់​ពាក្យ និង​ជា​ថ្ងៃ​ដែល​កូន​ប្រុស​ក្នុង​គ្រួសារ​ជូន​ប្រាក់​ទៅ​ ឪពុក​ម្ដាយ​ជាដើម។

លេខ ៩

លេខ​ ៩ គេ​អាន​ថា​ jiu និង​ជា​លេខ​ពេញ​និយម​ដូចជា​លេខ ៨ និង​ ៦​ដែរ។ លេខ​ ៩​ ស្រដៀង​ទៅ​នឹង​ពាក្យ​មួយ​ដែល​មាន​ន័យ​ថា​ យូរអង្វែង ឬ​ជា​រៀង​រហូត​។ ម្យ៉ាង​វា​ជា​លេខ​មួយ​តួ​ ដែល​ខ្ពស់​បំផុត និង​ម្យ៉ាង​ទៀត​នៅ​ក្នុង​ទេវកថា​ចិន​តំណាល​ថា​ ស្ដេច​នាគ​មាន​កូន​ ៩​ ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សម័យ​ទំនើប​ក៏​នៅ​តែ​ជឿ​ថា​លេខ​មួយ​នេះ​ជា​លេខ​សំណាង​មួយ។

ក្រៅ​ពី​លេខ​ទាំង​ ៣​នេះ លេខ​សំណាង​ដទៃ​ទៀត​មាន​ដូចជា៖ លេខ ២, ៣, ៥, ៧ និង​ ១៣។

លេខ​មិន​ល្អ

លេខ ៤​

លេខ​៤ ជា​លេខ​ដែល​ជនជាតិ​ចិន​គិត​ថា​លេខ​សំណាង​អាក្រក់​បំផុត ដោយ​សារ​តែ​វា​មាន​សំនៀង​ដូច​ទៅ​នឹង​ពាក្យ​ថា​ ស្លាប់។ ជា​ការ​ពិត​ សូម្បី​តែ​លេខ​ជណ្ដើរ​យន្ត​នៅ​ក្នុង​ប្រទេស​ចិន​ក៏​គេ​លុប​លេខ​ ៤​ចោល​ផង​ដែរ។ លើស​ពី​នេះ​ការ​ជូន​លុយ​ កាដូ របស់​របរ​ផ្សេងៗ​ទៅ​កាន់​អ្នក​ដទៃ​នៅ​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ។

លេខ ៣

បើ​ទោះ​គេ​ចាត់​ទុក​ជា​លេខ​ល្អ​មួយ​ តែ​លេខ​ ៣​អាច​ក្លាយ​ទៅ​ជា​លេខ​មិន​ល្អ​វិញ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ដូចជា​ មិត្តភាព ឬ​ស្នេហា។ ការ​ជូន​កាដូ ឬ​របស់​អ្វី​មួយ​ទៅ​មិត្តភ័ក្តិ ឬ​សង្សារ ដែល​ពាក់ព័ន្ធ​នឹង​លេខ​៣ ត្រូវ​បាន​គេ​ជឿ​ថា ទំនាក់ទំនង​នោះ​នឹង​បែកបាក់។

ក្រៅ​ពី​លេខ​មួយ​តួ ជនជាតិ​ចិន​ក៏​ជឿ​លើ​លេខ​សំណាង​បូក​បញ្ចូល​គ្នា​ជា ៣តួ​ ឬ​៤តួ​ដូច​ជា​លេខ​ល្បី​ៗ ១៦៨, ៥២០, ២៥០, ១៣១៤, ៣៣៤៤, ៦៦៦ និង​ ៨៨៨ ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *