មកដឹងមូលហេតុជនជាតិចិន ចូលចិត្តប្រើក្រហមជាពណ៌ហុងស៊ុយក្នុងថ្ងៃចូលឆ្នាំ

ប្រជាជន​ចិន​មាន​ជំនឿ​ជា​ខ្លាំង​ទៅ​លើ​ពណ៌​ក្រហម​ខណៈ​ពណ៌​មួយ​នេះ​ត្រូវ​បាន​តំណាង​ឱ្យ​ការ​មាន​សំណាង​ល្អ​ ទ្រព្យ​សម្បត្តិ​ហូរហៀរ ​ហើយ​ពណ៌​នេះ​ក៏​ជា​និមិត្ត​សញ្ញា​នៃ​សុភមង្គល​ផង​ដែរ​។​

តាម​ពិត​មាន​រឿង​ដំណាល​ចិន​មួយ​បាន​លើក​ឡើង​ថា​ កាល​ពី​ព្រេង​នាយ​មាន​បិសាច​ឈ្មោះ ​​Nian​ តែង​ចេញ​មក​អុក​ឡុក​ប្រជាជន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​។ ​ដោយការភ័យខ្លាច​ ប្រជាជន​នៅ​ក្នុង​តំបន់​តែង​សែន​ម្ហូប​អាហារ​ខាង​មុខ​ផ្ទះ ជា​ដង្វាយ​ដោយ​សង្ឃឹម​ថា​ស្ដេច​បិសាច ​​Nian​ នឹងឈប់​មក​រក​ពួក​គេ​ទៀត​បន្ទាប់​ពីទទួលបាន​អាហារ​ឆ្ងាញ់​ៗទាំង​នោះ​។ ​

យប់​មួយ​មាន​អ្នក​ភូមិ​ម្នាក់​បាន​ឃើញ​ស្ដេច​បិសាច​នោះ​​ភិត​ភ័យ​ព្រោះ​ក្មេង​ស្រី​ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ក្រហម​ លុះ​ក្រោយ​មក​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ហាល​ផ្ទាំង​កំណាត់​ពណ៌​ក្រហមខាង​មុខ​ផ្ទះ​ ក្រោយមកស្ដេច​បិសាច​ចង្រៃ​នោះ​ក៏លែងលេចមុខនៅក្នុងភូមិទៀត​។​​ លុះដល់​ឆ្នាំ​ក្រោយ​ៗ​មក​មុន​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ពួក​គេ​តែង​នាំ​គ្នា​និយាយ​ថា​ Gong Xi Fa Cai ឬអបអរសាទរ ដើម្បីបណ្ដេញ​បិសាច​ចង្រៃ​ជាមួយ​ការ​រាំ​ ឬ​ការ​លោត​មុង​សាយ ​ហើយ​ទំនៀម​ទម្លាប់​មួយ​នេះ​ក៏​បាន​បន្ត​មក​ដល់​សព្វ​ថ្ងៃ​នេះ​​។​

ទំនៀម​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ពណ៌​ក្រហម​របស់​ជន​ជាតិ​ចិន​ត្រូវ​បាន​ធ្វើ ​និង​រៀប​ចំ​ទៅ​តាម​ជំនឿ​​នៃតំបន់​នីមួយ​ៗ​របស់​ពួក​គេ​។​ ពណ៌​ក្រហម​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​តុបតែង​លម្អ​ផ្ទះ​ និង​សម្ភារៈ​ប្រើ​ប្រាស់​​ មិន​តែ​ប៉ុណ្ណោះ​ប្រជាជន​តែង​នាំ​គ្នា​ស្លៀកសម្លៀកបំពាក់​ពណ៌​ក្រហម​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​ ព្រោះ​ពួក​គេ​មាន​ជំនឿ​ថា​ពណ៌​មួយ​នេះ​ជា​ពណ៌​សំណាង​ទ្រព្យ​សម្បត្តិ​ចូល​ហូរ​ហៀរ​។​

មិន​តែ​ប៉ុណ្ណោះ​ការ​ផ្ដល់​ជា​អំណោយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ពណ៌​ក្រហម​ដែល​ប្រជាជន​ចិន​ហៅ​ថា​ Lai See ឬ អាំង​ប៉ាវ​ហ្នឹង​ឯង​ កូន​ក្មេង ​មនុស្ស​វ័យ​ជំទង់ ​និង​បុគ្គលិកនៅតាមក្រុមហ៊ុន​ត្រូវ​បាន​ផ្ដល់​អំណោយ​ជា​អាំង​ប៉ាវ​ដែល​មាន​ដាក់​ស្ករ​សូកូឡា ​ឬ​លុយ​ដែល​នេះ​ត្រូវ​បាន​ប្រជាជន​ចិន​ជឿ​ថា​នឹង​នាំ​សំណាង​ល្អ​ព្រម​ទាំង​សុខភាព​ល្អ​ទៅ​កាន់​ពួកគេ៕

ប្រភព៖ prestigeonline



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។



Leave a Reply

Your email address will not be published.Required fields are marked *