ចង់មានស្នេហារឹងមាំ រៀនស្រលាញ់ ស្វែងយល់ និងស្គាល់ពីខ្លួនឯងឲ្យច្បាស់សិន

សម្រាប់​អ្នក single មាន​អារម្មណ៍​ច្រណែន​អ្នក​មាន​គូ ជា​ពិសេស​ដល់​ថ្ងៃ​បុណ្យ​សំខាន់​ៗ​ដូចជា​គ្រីស្មាស ឆ្លង​ឆ្នាំ ខួប​កំណើត ទិវា​នៃ​ក្ដី​ស្រលាញ់ ឬ​ថ្ងៃ​សិទ្ធ​នារី​ជាដើម។ តាម​ពិត​ទៅ​ជីវិត​រស់នៅ​ក្នុង​ស្ថានភាព​មាន​គ្រួសារ ឬ​ដៃគូ​ស្នេហា មិន​ប្រាកដ​ថា​រីករាយ​ដូច​អ្វី​ដែល​យើង​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ។

ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ការ​រស់នៅ​ម្នាក់ឯង មាន​គូស្នេហ៍ ហើយ​ក៏​ត្រឡប់​មក​រស់នៅ​ម្នាក់ឯង​ម្ដង​ទៀត ទើប​ដឹង​ថា​ជីវិត single មិន​អាក្រក់​ដូច​ដែល​អ្នក​ដទៃ​គិត​ឡើយ។ កាលពី​ទើប​ចេញ​ធ្វើការ​ដំបូង ព្រោះ​នៅ​ម្នាក់​ឯង ស្រប​ពេល​អាយុ​ក៏​មិន​តិច​ដែរ​នោះ ទើប​អ្នក​កន្លែង​ចូលចិត្ត​និយាយ​បង្អាប់​លេង រហូត​រំញោច​ដល់​ផ្លូវ​ចិត្ត។

ដំបូង​ៗ​គ្មាន​អារម្មណ៍​នឹង​សម្ដី​គេ​ឡើយ ស្រាប់តែ​យូរៗ​ទៅ​ក៏​រង្គោះរង្គើ​នឹង​សម្ដី​អស់​ទាំង​នោះ ហើយ​អ្នក​រួម​ការងារ​ដែល​នៅ​លីវ​ដូច​គ្នា​ក៏​​មក​ក្រវែល​ញ៉ែញ៉ង​មិន​ឈប់​ទៀត ខ្ញុំ​ក៏​សម្រេច​ចិត្ត​រក​សង្សារ​តែ​មិន​យក​អ្នក​រួម​ការងារ ព្រោះ​ខ្លាច​ពេល​មាន​បញ្ហា ប៉ះពាល់​ដល់​ការងារ​រាល់ថ្ងៃ និង​ក្រុមហ៊ុន។

មិន​យូរ​ប៉ុន្មាន​ក្រោយ​តាំងចិត្ត​ថា​រក​សង្សារ​មួយ​កុំ​ឲ្យ​ខ្មាស​គេ ក៏​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​មិត្តភក្ដិ​កាល​រៀន​នៅ​សាកលវិទ្យាល័យ។ ខ្ញុំ និង​មិត្ត​ដទៃ​ទៀត​មាន​ប្រុស​ស្រី បាន​ទៅ​ចូលរួម​តាំងពី​ព្រឹក​រហូត​ដល់​កម្មវិធី​ពេល​យប់​ផឹក​ស៊ី ច្រៀង រាំ តាម​បែប​យុវវ័យ ហើយ​គ្រា​នោះ​បាន​ស្គាល់​មិត្តភក្ដិ​កូន​កំលោះ​មាន​ប្រុស​ស្រី​ដូចគ្នា។ ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ទាំង​មុខមាត់ និង​រូបរាង​ការងារ​សុទ្ធតែ​ល្អ បាន​មក​ជជែក​លេង ហើយ​ពួក​យើង​និយាយ​ត្រូវ​គ្នា​ណាស់។ ម៉ោង​ជិត ១០ យប់​ខ្ញុំ​ក៏​សុំ​ខ្លួន​មក​ផ្ទះ​វិញ ហើយ O ដែល​ជា​មិត្ត​កូន​កំលោះ បាន​ដើរ​មក​សុំ FB និង Line ខ្ញុំ។

ចាប់ពី​ពេល​នោះ​មក​យើង​បាន​ស្គាល់​គ្នា និង​ទាក់ទង​បែប​មិត្តភក្ដិ​មួយ​រយៈ ក៏​វិវត្តន៍​មក​ជា​សង្សារ​យ៉ាង​ឆាប់​រហ័ស។ ពេល​ទាក់ទង​ដំបូង​ៗ​ពេល​យើង ប្រៀប​បាន​ស្រមោច និង​ស្ករ ដោយ​ម្នាក់​ៗ​ខំ​ប្រឹង​ផ្គាប់​ចិត្ត​គ្នា។ ១ ឆ្នាំ​កន្លង​ទៅ​ទំនាក់ទំនង​យើង​ក៏​ចាប់ផ្ដើម​រដាក់រដុប ខ្ញុំ​ទាំង​ប្រច័ណ្ឌ ហួងហែង និង​ចង់​ឲ្យ O ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​សំខាន់​តែ​ម្នាក់ ព្រោះ​ខ្ញុំ​ចាត់ទុក​គេ​ជា​ទី ១។ ខ្ញុំ​ចាប់ផ្ដើម​ស្រលាញ់​គេ​ងប់ងុល​ខ្លាំង រហូត​ផ្លាស់ប្ដូរ​ខ្លួនឯង​ទាំង​អស់​ពី​មនុស្ស​មិន​ចូលចិត្ត make up លេង​ម៉ូដ​ខោអាវ​ច្រើន មិន​ពាក់​ស្បែកជើង​កែង ក្លាយ​ជា​មនុស្ស​តែង​ខ្លួន​ជា​ប្រចាំ ខោអាវ​រឹប​រាង​ឡើង​ខ្ញង់​រាល់ថ្ងៃ ដើម្បី​ឲ្យ​គេ​មើល​មក​ស្អាត​ជានិច្ច។

ដ្បិតតែ​រយៈ​យើង​សេពគប់​គ្នា​ខ្ញុំ​កាន់​តែ​ស្អាត​មែន ហើយ​គាត់​ក៏​ស្រលាញ់​ខ្ញុំ​ខ្លាំង​ដែរ តែ​បញ្ហា ១ គត់​រវាង​យើង​ទាំង ២ គឺ​ការ​ប្រច័ណ្ឌ។ ខ្ញុំ​ដើម្បី​មិន​ឲ្យ​គាត់​ប្រច័ណ្ឌ សុខចិត្ត​លែង​សូវ​លេង​ស្និទ្ធស្នាល​ជាមួយ​មិត្តភក្ដិ​ទាំង​នៅ​កន្លែង​ធ្វើការ និង​មិត្ត​នៅ​ខាងក្រៅ ទាំង​ដែល​គាត់​មិន​បាន​សុំ។ ផ្ទុយ​ទៅ​វិញ O មិន​បាន​ធ្វើឲ្យ​ខ្ញុំ​ទុក​ចិត្ត​ឡើយ ពេល​ខ្លះ​គេ​ថត​រូប​ជាមួយ​មិត្តភក្ដិ​ស្រី​បង្ហោះ​លើ FB ទៀត ហើយ​អ្វី​ដែល​ធ្វើឲ្យ​ទំនាក់ទំនង​យើង​ឈាន​ដល់​ផ្លូវ​បំបែក គឺ​គេ​បាន​កុហក​ខ្ញុំ។

ថ្ងៃ​មួយ​នោះ O ប្រាប់​ថា​មិន​បាន​នាំ​ខ្ញុំ​ទៅ​ញ៉ាំ​អី​នោះ​ទេ ព្រោះ​ត្រូវ​ទៅ​ញ៉ាំ​អី​ជាមួយ​ពួកម៉ាក​ប្រុស​ៗ​នៅ​កន្លែង​ការងារ ហើយ​ខ្ញុំ​ក៏​បាន​សុំ​ទៅ​ដែរ តែ​គេ​ថា​ទៅ​តែ​គ្នា​ប្រុស​ៗ​គ្មាន​ស្រី​ៗ កុំ​ទៅ​អី​ល្អ​ជាង។ ខ្ញុំ​ក៏​បាន​បញ្ជាក់​គេ​ថា ពិត​ជា​គ្មាន​ស្រី​មែន​ឬ និង​ប្រាប់​ថា​កុំ​ឲ្យ​កុហក​ឲ្យ​សោះ ព្រោះ​ឈ្លោះ​គ្នា​រឿង​នេះ​ច្រើន​មក​ហើយ គេ​ក៏​តប​ថា​ពិតជា​គ្មាន។

អំឡុង​ពេល​គេ​ញ៉ាំ​អី​ជាមួយ​មិត្ត ខ្ញុំ​ក៏​បាន​ឆាត​និយាយ​លេង​ខ្លះ​ៗ​ឲ្យ​គេ​ឆាប់​ទៅ​ផ្ទះ​វិញ កុំ​នៅ​យប់​ពេក កុំ​ផឹក​ច្រើន​ពេក ប្រាប់​ថា​នឹក​គេ ហើយ O ថា​ចេញ​ពី​ញ៉ាំ​អី​គេ​ទិញ​ក្ដាម​អប់​មីសួរ​មក​ផ្ញើ​ខ្ញុំ ឆ្លៀត​ពេល​ជួប​មុខ​គ្នា​បាន​បន្តិច​ដែរ។

ម៉ោង​ប្រហែល ៩ យប់​អំឡុង​ពេល​គេង​ចាំ O មក សារ​ក្នុង​ទូរសព្ទ​ក៏​បាន​រោទ៍​ឡើង មិត្ត​រួម​ថ្នាក់​ខ្ញុំ​បាន​ផ្ញើ​រូប​នៃ​ការ​ជួបជុំ​គ្នា​របស់ O ក្នុង​នោះ​ក៏​មាន​ស្រី ២ នាក់​ដែរ ហើយ​ស្រី​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​អង្គុយ​ជិត​សង្សារ​ខ្លួន និង​សួរ​ថា “ម៉េច​ក៏​មិន​ឃើញ​ទៅ​ជាមួយ​សង្សារ ឬ​បែក​គ្នា​ហើយ​បាន O អង្គុយ​ជិត​ស្រី​ផ្សេង?” គ្រាន់តែ​ឃើញ​រូប និង​សំណួរ​ហើយ​ខ្ញុំ​ឡើង​គាំង​រហូត​មិន​បាន​តប​សារ បែប​នេះ​ឲ្យ​ខ្ញុំ​គិត​យ៉ាង​ណា។ បន្ទាប់​មក​ខ្ញុំ​តេ​ទៅ​គាត់​ភ្លែត គាត់​ទទួល និង​ប្រាប់​ថា “ជិត​ដល់​ផ្ទះ​អូន​ហើយ”

ចុះ​ពី​លើ​ឡាន​ភ្លាម​ខ្ញុំ​បង្ហាញ​រូប​មួយ​សន្លឹក​នោះ ហើយ​សួរ​រាប់​សិប​សំណួរ​ទៅ​គាត់​ភ្លាម និង​ហៅ O ថា​ជា​មនុស្ស​បោកប្រាស់។ យើង​បាន​ឈ្លោះ​គ្នា​ខ្លាំង​ណាស់ ដោយ​និយាយ​ស្ដាប់​គ្នា​មិន​បាន​ផង គេ​ក៏​បក​ឡាន​ទៅ​វិញ ហើយ​ខ្ញុំ​ក៏​តាំង​ចិត្ត​ថា លើក​នេះ​បែក​គ្នា​មែន​ទែន​ហើយ។ ចាប់ផ្ដើម​ដំបូង​គឺ​លុប​រូប​ពី​ក្នុង​ទូរសព្ទ ពី FB IG ប្លុក លេខ Telegram Line ហើយ​ប្រមូល​រូបថត របស់​របរ​ដែល​ជាប់​ពាក់ព័ន្ធ O បោះចោល​ទាំងយប់ ព្រោះ​ខ្លាច​ស្អែក​ឡើង​ចិត្ត​មិន​ដាច់។

ម្ដង​នេះ​ខ្ញុំ​តាំង​ចិត្ត​យ៉ាង​មោះមុត​ថា​នឹង​បែក ចំណែក​គេ​វិញ​ក៏​មិន​ទាន់​ឃើញ​មក​លួង។ រំលង​បាន​ប្រហែល ១ អាទិត្យ​មិត្តភក្ដិ​ដែល​ខ្ញុំ​ទៅ​ភ្ជាប់ពាក្យ ទើប​ជួប​សង្សារ​នោះ​បាន​ណាត់​ទៅ​ញ៉ាំ​អី ហើយ​ខ្ញុំ​បញ្ជាក់​ថា បើ​ទៅ​លើស​ពី ២ នាក់ ខ្ញុំ​សូម​ត្រឡប់​មក​វិញ គេ​ក៏ Ok។ ចេញ​ពី​ធ្វើការ ខ្ញុំ​ក៏​ទៅ​ហាង​មួយ​នៅ​មាត់​ទន្លេ​និយាយ​គ្នា​លេង រំលង​បាន​កន្លះ​ម៉ោង នាថ ក៏​ចាប់ផ្ដើម​និយាយ​ដល់​រឿង​ថ្ងៃ​នោះ ហើយ​បាន​ពន្យល់​ថា នារី​ទាំង ២ ដែល​ខ្ញុំ​ឃើញ​ក្នុង​រូប​នោះ​មិន​បាន​ទៅ​ជាមួយ​ឡើយ ពួកគេ​ជា​មិត្ត​ចាស់​គ្នា​ស្រាប់ ហើយ​ទៅ​ញ៉ាំ​អី​ទី​នោះ​ដែរ ឃើញ​ក៏​បាន​ជជែក​គ្នា​លេង​មួយ​សន្ទុះ និង​ថត​រូប​ទុក ហើយ​ទាំង ២ នាក់​ក៏​ដើរ​ទៅ​តុ​គេ​វិញ។

នាថ ពន្យល់​ថា​រឿង​នេះ​នាង​បាន​សួរ​ដេញដោល​ស្វាមី ហើយ​គេ​ក៏​បាន​បង្ហាញ​រូប​ថត​ពេល​ជួបជុំ​គ្នា​ដំបូង​ៗ និង​អះអាង​ថា​ជា​ការ​ពិត ចំណែក​រូប​ដែល សីហា មិត្ត​ម្នាក់​ទៀត​ផ្ញើ​រូប​មក​ខ្ញុំ គឺ​គេ​បាន save ពី​ស្រី​ម្នាក់​ដែរ​អង្គុយ​ជិត O ព្រោះ​ជា friend ក្នុង FB នឹង​គ្នា ។ ក្រោយ​ស្ដាប់​រួច ខ្ញុំ​សោកស្ដាយ និង​ដឹង​ថា​ព្រោះតែ O មិន​ខុស ទើប​មិន​មក​លួង ឬ​សុំទោស​ខ្ញុំ​សោះ។

មុន​ត្រឡប់​ទៅ​វិញ នាថ បាន​បញ្ជាក់​ថា តើ​ឲ្យ​នាង​ទៅ​ប្រាប់ O ឲ្យ​មក​សុំទោស​ដែរ​ឬទេ ខ្ញុំ​ក៏​តប​ថា​មិន​បាច់​ទេ ព្រោះ​ខ្ញុំ​សម្រេច​ចិត្ត​ថា​បែក​គ្នា​ហើយ គឺ​ដោយសារ​តែ​ខ្ញុំ​គិត​ថា ស្នេហា​មួយ​នេះ​មិន​អាច​បន្ត​ទៀត​ទេ ទាំង​ឈឺចាប់​ក៏​ខ្លាំង ខក​ចិត្ត​ក៏​ខ្លាំង ហើយ​គិត​ថា​ខ្លួនឯង​គ្មាន​ភាព​ជឿជាក់​លើ​មនុស្ស​របស់​ខ្លួន គ្មាន​គំនិត​វែង​ឆ្ងាយ ជឿ​អ្វី​ដែល​ឃើញ​ប៉ុណ្ណោះ។

ស្អែក​ឡើង​ជា​ថ្ងៃ​សៅរ៍ O ក៏​បាន​មក​រក​ដល់​ផ្ទះ​ជួល ដោយសារ​មិន​អាច​ទាក់ទង​តាម​ទូរសព្ទ​បាន ទើប O ពឹង នាថ ឲ្យ​ខល​ហៅ​ខ្ញុំ​ចុះ​មក​ក្រោម។ ក្រោយ​ជួប​មុខ​គ្នា​ខ្ញុំ​ពិតជា​ទប់​ទឹក​ភ្នែក​មិន​បាន ១ អាទិត្យ​នេះ O ប្រែ​ជា​ស្គម និង​ស្លេកស្លាំង​ណាស់ ខ្ញុំ​ខុស​ខ្លាំង​ធ្វើ​បាប​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​ធ្លាក់​ក្នុង​សភាព​បែបនេះ។ ខ្ញុំ​ដឹង​ថា O មក​នេះ​គឺ​ដើម្បី​ត្រូវ​គ្នា​វិញ តែ​ខ្ញុំ​ពិតជា​មិន​អាច​ធ្វើ​បាប​មនុស្ស​ល្អ​ម្នាក់​នេះ​បាន​ទៀត​ទេ មានតែ​ដោះលែង​ឲ្យគេ​ជួប​មនុស្ស​ល្អ​ដូច​គ្នា។

O ខំ​និយាយ​ទាំង​ញញឹម​ថា រឿង​យល់​ច្រឡំ​បាន​បកស្រាយ​អស់​ហើយ ម្ដេច​ក៏​ខ្ញុំ​មិន​ទាន់ unblock លេខ​ទូរសព្ទ​គាត់​វិញ? តែ​ខ្ញុំ​បែរ​ជា​តប​ថា នេះ​ជា​ការ​ជួប​មុខ​គ្នា ដើម្បី​​សុំ​បែក​ជា​ផ្លូវ​ការ។ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ស្រលាញ់ O អស់​ពី​ខ្លួន​ពេក ធ្វើ​បាប O ពេក ខ្ញុំ​មិន​ចេះ​ស្រលាញ់​ខ្លួន​ឯង គ្រាន់តែ​រឿង​យល់​ច្រឡំ​សោះ ខ្ញុំ​ឈឺចាប់​រហូត​ដល់​ធ្វើ​បាប​ខ្លួនឯង ប៉ះពាល់​ដល់​ការងារ ជាពិសេស​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។ ពីដើម​ខ្ញុំ​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ចុះសម្រុង​នឹង​មនុស្ស​គ្រប់​គ្នា តែ​ក្រោយ​មក​ក៏​ក្លាយ​ជា​មនុស្ស​មិន​សូវ​និយាយ​ច្រើន ព្រោះ​ខ្លាច​ចិត្ត O ហើយ​ថែម​ទាំង​មិន​រៀន​ថ្នាក់​អនុ​បណ្ឌិត​ត​ពេល​យប់ ដោយ​យក​ពេល​ទៅ​ចាយ​លើ​ការ​ណាត់​ជួប ឬ​ចូល​មើល​កុន ដើរលេង​ទៅ​វិញ។

ខ្ញុំ​សម្រេច​ចិត្ត​នៅ​ម្នាក់ឯង បំពេញ​ក្ដី​ស្រមៃ​ខ្លួនឯង ស្វែង​យល់​ខ្លួន​ឯង និង​ស្រលាញ់​ខ្លួនឯង​ឲ្យ​បាន​ច្រើន​សិន ទើប​អាច​បើក​បេះដូង​ទទួល​យក​ស្នេហា​ម្ដង​ទៀត។ បន្ទាប់ពី​បែក​គ្នា ២ ខែ​ខ្ញុំ​អាច​ប្រមូល​អារម្មណ៍​ធ្វើ​រឿង​ដែល​ខ្លួន​ចង់ ទៅ​កន្លែង​ដែល​ចង់​ទៅ ផ្ដោត​ការងារ​បាន​ល្អ​ជាង​មុន និង​ចូល​រៀន​បន្ត ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ចង់​ចូល​ធ្វើការ​នៅ​ក្រសួង​ការបរទេស ហើយ​ពេល​នោះ​ជា​ពេល​ដែល​ខ្ញុំ​បាន​យល់​ពី​ខ្លួន​កាន់តែ​ច្បាស់ ព្រម​ទាំង​សម្រួច​គោលដៅ​បាន​ត្រឹមត្រូវ។

ប្រសិនបើ​មិន​ទាន់​ចេះ​ស្រលាញ់​ខ្លួនឯង​ទេ ស្នេហា​នឹង​ធ្វើឲ្យ​យើង​ខ្វាក់​ភ្នែក ជា​មនុស្ស​អាត្មានិយម និង​យក​តែ​ចិត្ត​ខ្លួនឯង គ្មាន​ហេតុផល និង​ចំណាយ​ពេល​ច្រើន​ធ្វើ​រឿង​គ្មាន​បានការ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *