ជិតដល់ថ្ងៃបុណ្យក្ដីស្រឡាញ់តារាកូរ៉េស្រី ២ ដួងសុទ្ធតែប្រកាសដំណឹងល្អជិតចូលរោងការ

សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃបុណ្យក្ដីស្រឡាញ់ហើយក៏ជាថ្ងៃដែលមនុស្សជាច្រើនជូនកាដូឬជួបជុំញ៉ាំអាហាររួមគ្នាជាមួយគ្រួសារ មិត្តភ័ក្ដិ មិត្តរួមការងារនិងមនុស្សពិសេសជាដើម។ ទន្ទឹមនេះកាន់តែកៀកថ្ងៃពិសេសតារាស្រីកូរ៉េ ២ ដួងក៏បានប្រកាសដំណឹងល្អថាខ្លួនជិតរៀបការជាកាដូជូនហ្វេនៗ។

ម្សិលមិញនេះដែរតារាសម្ដែងស្រី Son YeJin និងតារាសម្ដែងប្រុស HyunBin បានប្រកាសថាខ្លួនសម្រេចចិត្តកាន់ដៃដើររួមគ្នាបន្ដដំណើរទៅមុខដើម្បីបង្កើតគ្រួសារ។ ដោយអ្នកទាំងពីរសុទ្ធតែបានបង្ហោះសារដ៏វែងអន្លាយក្នុងបណ្ដាញសង្គម អ៊ីនស្ដារក្រាម ប្រាប់ដល់ហ្វេនៗថាខ្លួននឹងរៀបការឆាប់ៗ។

អ្នកទាំងពីរក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនផងដែរថា៖ មុននឹងសម្រេចចិត្តរៀបការអ្នកទាំងពីរពិតជាបានគិតច្រើនខ្លាំងមែនទែនព្រោះវារឿងសំខាន់មួយក្នុងឆាកជីវិត។ ថែមទាំងបានរៀបរាប់រៀងៗខ្លួនថា ឥឡូវនេះពួកគេបានរកឃើញមនុស្សដែលចង់ចំណាយពេលវេលារស់នៅជាមួយពេញមួយជីវិតហើយដូច្នេះសូមឲ្យមហាជនជួយធ្វើជាសាក្សី។

គួររំលឹក តារាប្រុសស្រីមួយគូនេះបានស្គាល់និងរាប់អានគ្នាជាច្រើនឆ្នាំមកហើយ។ ខណៈបន្ទាប់ពីសម្ដែងរឿង “Crash landing on you” រួមគ្នាកាលពីឆ្នាំ ២០២០ អ្នកទាំងពីរក៏បានប្រកាសថាកំពុងសេពគប់មើលចិត្តថ្លើម។

ក្រៅពីគូស្នេហ៍មួយគូនេះ Jiyeon ដែលជាសមាជិកក្រុម T-ara​ ក៏បានប្រកាសកាលពីម្សិលមិញដូចគ្នាតាមរយៈបណ្ដាញសង្គម អ៊ីនស្ដាក្រាម ថាខ្លួននឹងរៀបការឆាប់ៗ នេះ ខណៈអនាគតស្វាមីរបស់នាងគឺជាកីឡាករវាយកូនបាលល្បីម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូងលោក  Hwang Jae Gyun ។ បើតាមការបញ្ជាក់របស់តារាស្រីវ័យ ២៨ ឆ្នាំនេះ អ្នកទាំងពីរបានជួបនិងទាក់ទងគ្នាកាលពីឆ្នាំមុន។ អ្វីដែលធ្វើឲ្យនាងរំភើបនិងសម្រេចចិត្តកាន់ដៃមិត្តប្រុសរបស់ខ្លួនចូលរោងការ ដោយសារតែលោកជាមនុស្សប្រុសដែលល្អម្នាក់ចេះជួយយកអាសាហើយថែមទាំងនៅក្បែរនាងគ្រប់ពេលវេលាជាពិសេសពេលដែលនាងអស់សង្ឃឹមខ្លាំងបំផុត។

បន្ថែមពីនេះរូបនាងក៏បានសម្ដែងនូវការអរគុណដល់បណ្ដាអ្នកគាំទ្រដែលកន្លងមកតែងតែគាំទ្រនិងផ្ដល់ជាកម្លាំងចិត្ត។ នាងបានសន្យាទៀតថា បើទោះជាខ្លួនជិតរៀបការមែនពិតក៏នៅតែបន្ដចេញចម្រៀងនិងសម្ដែងក្នុងវិស័យសិល្បៈដូចដើម។

ក្រោយពីបានលឺដំណឹងរៀបការរបស់តារាស្រីទាំងពីរនេះ មហាជនជាច្រើនមានការភ្ងាក់ផ្អើលប៉ុន្ដែក៏រីករាយណាស់ដែរថែមទាំងបញ្ចេញមតិជូនពរជាច្រើនសង្ឃឹមថាចំណងស្នេហ៍របស់ពួកនាងនឹងគង់វង្សយូរអង្វែងរស់នៅដោយសុភមង្គលក្នុងជីវិតគូ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី