លះបង់មែន! តួសម្ដែងម្នាក់ក្នុងរឿង “All Of Us Are Dead” សុខចិត្តញ៉ាំដល់​ឡើង ៣២ គីឡូដើម្បីថត

ថ្វីបើចេញផ្សាយជាផ្លូវការអស់រយៈជាង ២ សប្ដាហ៍ហើយក្ដីតែរឿងប្រភេទ  Zombie ព្រឺព្រួច “All Of Us Are Dead” ហាក់ដូចនៅតែជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមនិងត្រូវបានគេបន្ដលើកយកមកនិយាយឥតឈរ។ ជាពិសេសតួអង្គសំខាន់ៗជាច្រើននៅតែត្រូវបានមហាជនចាប់អារម្មណ៍និងបន្ដជីកកកាយរុករើពីរឿងរ៉ាវនានាទាក់ទិននឹងពួកគេ។

នាថ្មីៗ នេះដែរ តារាប្រុស Im Jae Hyukដែលសម្ដែងជាតួអង្គ Yang DaeSoo ក្នុងរឿងមួយនេះបានធ្វើឲ្យមហាជនភ្ងាក់ផ្អើលជាខ្លាំងដោយសារតែរឿងគីឡូរបស់លោក។ អ្នកគ្រប់គ្នាដែលទស្សនារឿងភាគ “All Of Us Are Dead” ប្រហែលជាមិនបានចាប់អារម្មណ៍ពីតារាប្រុសរូបនេះឡើយដោយគិតថាលោកគ្រាន់តែមានរូបរាងធាត់ប៉ុណ្ណោះ។ ប៉ុន្ដែតាមពិតដើម្បីធ្វើយ៉ាងណាឲ្យសក្ដិសមជាមួយតូអង្គក្រុមការងាររឿងភាគតម្រូវឲ្យលោកញ៉ាំដើម្បីឲ្យឡើងគីឡូ។ ជាលទ្ធផលគឺតារាប្រុសវ័យ ២៧ ​នេះបានឡើងគីឡូរហូតដល់ជាង ៣២ គីឡូ ធ្វើឲ្យលោកមានគីឡូរហូតជាង ៩០។

ដោយសារជាតួអង្គដែលមានឈុតឆាកវាយគ្នាជាមួយនឹងពពួកខ្មោច Zombie ច្រើនគួរសមដែរ និងមានតួនាទីជាអ្នកការពារមិត្តរួមថ្នាក់់ឯទៀតផងតួអង្គ Yang DaeSoo គឺត្រូវតែជាមនុស្សដែលមានមាឌធំខ្លាំងនោះទើបមើលទៅបង្ហាញពីចំណុចពិសេសរបស់តួអង្គនេះ។ ដូច្នេះទើបក្រុមការងាររឿងភាគស្នើសុំឲ្យរូបលោកសហការដើម្បីអាចផ្ដល់តួអង្គដ៏ល្អឥតខ្ចោះមួយជូនដល់អ្នកគាំទ្រ។

តែនេះក៏ជាផលលំបាកសម្រាប់រូបលោកផងដែរព្រោះដើមឡើយលោកជាមនុស្សដែលម្នាក់ដែលរាងមានសាច់ស្រាប់ដើម្បីរក្សាសុខភាពនិងបន្ដអាជីពជាតារាសម្ដែងខាងផលិតកម្មរបស់លោកធ្លាប់បានស្នើឲ្យសម្រកគីឡូម្ដងមកហើយ។ តែក្រោយពីសម្រកមិនបានប៉ុន្មានលោកក៏ត្រូវបានស្នើឲ្យញ៉ាំឡើងគីឡូវិញរហូតដល់ ៣២ គីឡូ។​

ក្រោយពីបានដឹងនូវរឿងនេះមហាជនជាច្រើនក៏បានសរសើរតារាប្រុសនេះថា លោកជាមនុស្សដែលមានភាពអត់ធ្មត់តស៊ូហើយក៏ជាតារាសម្ដែងគោរពការងារនិងមានវិជ្ជាជីវៈម្នាក់។ បើទោះជាជួបការលំបាកយ៉ាងណាលោកបានខិតខំប្រឹងប្រែងមិនឲ្យអ្នកទស្សនាខកបំណងឡើយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីថតរឿងចប់លោកក៏បានសម្រកគីឡូមកចុះនៅសល់ត្រឹម ៦៦ វិញដែលសឹងតែនិយាយថាមិនសរសើរមិនបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​