ទៅគាំទ្រដោយមិនចំណាយប្រាក់! ​ចូលរួម​ទស្សនា​ការ​សម្ដែងល្ខោនខោល និងរបាំក្បាច់​បុរាណ​

ជា​ការ​​អបអរសាទរ​ខួប៤​ ឆ្នាំ ដែល​ល្ខោនខោល​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ដោយ​ដឹក​នាំ​ដោយ​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី ដឹកនាំ​ដោយ​​​លោក​គ្រូ ហង្ស ភូមិរ៉ា។ ការ​សម្ដែង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ ១១ ឆ្នាំ ២០២២ ខាង​មុខ​ឆាប់​ៗ​នេះ។

ដើម្បី​ជូន​ជា​ដំណឹង​ដល់​ពុក​ម៉ែ​បងប្អូន​ជ្រាប​​ពី​​កម្មវិធី ខាង​កម្មវិធី​បាន​រៀបចំ និង​​ចែក​សំបុត្រ​ចូល​ទស្សនា​ហ្វ្រី​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​​ផ្ដល់​កម្លាំង​ចិត្ត និង​ជួយ​លើក​ស្ទួយ​ល្ខោន​ខោល ​ ​​​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ កាលពី​​ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៨។

ក្នុង​ការ​ចែក​ជូន​សំបុត្រ​ចូល​ទស្សនា​កម្មវិធី​នោះ ខាង​សាលា​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី បាន​បញ្ជាក់​ថា​​មាន​អ្នក​មក​យក​​អស់ ៥០០ សំបុត្រ​ហើយ នៅ​សល់​សំបុត្រ​តែ ៤០០ សន្លឹក​ទៀត​ប៉ុណ្ណោះ ហើយ​ក្រុម​ការងារ​នឹង​ចែក​ជូន​នៅ​សៅរ៍​-អាទិត្យ សប្ដាហ៍​ក្រោយ១០០ សន្លឹក​ទៀត។

លោក​គ្រូ ហង្ស ភូមិរ៉ា សង្ឃឹម​ថា​នឹង​មាន​ការ​ចូលរួម​ទស្សនា​ល្ខោន​ខោ​​​នៅ​ថ្ងៃ​ទី ២៥ និង ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ខាង​មុខ ដោយ​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី រៀបចំ​សម្ដែង​ល្ខោន​ខោល និង​របាំ​ក្បាច់​បុរាណ អបអរសាទរ​ខួប ៤ ឆ្នាំ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ ដោយ​មាន​សិល្បករ​សិល្ប​ការិនី ១០០ នាក់ ព្រម​ទាំង​ដេគ័រ​សម្ដែង​ផ្សេង​ៗ ពុកម៉ែ បងប្អូន ​អាច​ចូលរួម មូលនិធិ​គាំទ្រ​​ការ​សម្ដែង ជា​ថវិកា​សម្ភារៈ​ផ្សេងៗ តាម​រយៈ​លេខ​​ទូរស័ព្ទ

_010 917 870

_069 898 646 ឬ​តាម ​ABA 004 087 534($), 004 087 549(រ)។

ចំពោះ​ទីតាំង​ទទួល​បាន​សំបុត្រ​លោក​អ្នក​អាច​មក​ទទួល​សំបុត្រ​នៅ ​អគារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ មាន​ទីតាំង​បង្រៀន​​ផ្ទាល់ ​អគារ​ខេមរានី វិថី​វិចិត្រសិល្បៈ ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត