វិច្ឆិកាជាខែនៃប្រវត្តិសាស្ត្រកម្ពុជា ដែលមានមរតកវប្បធម៌អរូបី ៥ ចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក

វិច្ឆិកា គឺ​ជា​ខែ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​ជា​ខែ​នៃ​វប្បធម៌​ដែល​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​ចងចាំ ខណៈ​មរតក​វប្បធម៌​អរូបី​របស់​កម្ពុជា​ចំនួន ៥ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុង​ខែ​​តែ​មួយ។

គិត​មក​ទល់​ពេល​នេះ សម្បត្តិ​វប្បធម៌​ខ្មែរ​ ១២ ហើយ ដែល​បាន​ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ ក្នុង​នោះ​មាន៖ ប្រាសាទ​អង្គរវត្ត , ប្រាសាទ​ព្រះ​វិហារ , ប្រាសាទ​សំបូរ​ព្រៃ​គុក , ប្រាសាទ​កោះកេរ , របាំ​ព្រះ​រាជ​ទ្រព្យ , ល្ខោន​ស្រមោល​ស្បែក​ធំ , ល្ខោន​ខោល , គុន​ល្បុក្កតោ , ចាប៉ី​ដង​វែង , បណ្ណសារ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង , ខ្សែ​អាត់​សំឡេង​រឿង​រាមកេរ្តិ៍​តា​គ្រុឌ , ល្បែង​ទាញ​ព្រ័ត្រ។

សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំង ១២ នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​ក្នុង​កាល​បរិច្ឆេទ​ខុស​ៗ​គ្នា។ លើក​លែង​តែ​វប្បធម៌​អរូបី​ចំនួន ៥ ខាង​ក្រោម​នេះ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ​ នៅក្នុងខែតែមួយ ដ្បិតថា ឆ្នាំ និង​ថ្ងៃ​ខុសគ្នា។

ទី១. របាំព្រះរាជទ្រព្យ (៧ វិច្ឆិកា ២០០៣)

ទី២. ល្ខោនស្រមោលស្បែកធំ (២៥ វិច្ឆិកា ២០០៥)

ទី៣. ល្ខោនខោល (២៨ វិច្ឆិកា ២០១៨)

ទី៤. គុនល្បុក្កតោ (២៩ វិច្ឆិកា ២០២២)

ទី៥. ចាប៉ីដងវែង (៣០ វិច្ឆិកា ២០១៦)

វប្បធម៌​អរូបី​របស់​កម្ពុជា​ទាំង ៥ នេះ​ត្រូវ​បាន​ចុះ​ជា​សម្បត្តិ​ពិភពលោក​ក្នុង​ខែ​តែ​មួយ​ពោល​គឺ​ក្នុង​ខែវិច្ឆិកា ហើយ​នេះ​គឺ​ជា​ការ​ចងចាំ​មួយ​ដែល​កូន​ខ្មែរ​ត្រូវ​បន្ត​ថែរក្សា​សម្បត្តិ​វប្បធម៌ជាតិ​កុំ​ឱ្យ​បាត់បង់​ ដើម្បី​ទុកជា​កេរដំណែលឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​៕

រូបភាព ៖ បណ្ដាញសង្គម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *