បាត់មុខមួយរយៈ Chen Xiao ត្រលប់មកវិញធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភខ្លាំងជាមួយរូបរាងស្គមស្គាំងខុសធម្មតា

តារាសម្តែងចិន Chen Xiao បានវិលត្រឡប់មកជួបអ្នកគាំទ្រវិញក្នុងរូបរាងខុសប្លែកមើលសឹងមិនស្គាល់ បន្ទាប់ពីការសម្រាកផ្អាកការងារមួយរយៈ និងការលែងលះ។

បន្ទាប់ពីឃ្លាតពីក្រសែភ្នែកសាធារណជនអស់រយៈពេលយូរ Chen Xiao បានវិលត្រឡប់មកវិញដើម្បីផ្សព្វផ្សាយរឿងភាគថ្មីរបស់ខ្លួនមានចំណងជើងថា Da Sheng Yi Ren ប៉ុន្តែអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ និងព្រួយបារម្ភចំពោះការប្រែប្រួលរូបរាងរបស់តារាប្រុសរូបនេះច្រើនជាង។

បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយថ្មីៗនេះ Chen បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងរូបរាងស្គមស្គាំង អាកប្បកិរិយាហត់នឿយ និងទឹកមុខស្លេកស្លាំង។ ស្លៀកពាក់ឈុតខ្មៅជាមួយសក់វែង លោកមើលទៅហាក់ខុសឆ្ងាយពីតួអង្គល្បីៗដែលលោកធ្លាប់សម្ដែងដូចជា Shen Xingyi ដ៏មានមន្តស្នេហ៍ក្នុងរឿង Nothing Gold Can Stay ឬតួអង្គ​ យ៉ាងកួ ក្នុងរឿង The Romance of the Condor Heroes។ មតិលើអ៊ីនធឺណិតជាច្រើនបានបង្ហាញការព្រួយបារម្ភទាំងសុខភាព និងស្ថានភាពផ្លូវចិត្តរបស់លោក។

ប្រភពជិតស្និទ្ធបានបង្ហើបថា តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះនៅពិបាកចិត្តច្រើន និងបានទៅស្រុកកំណើតដើម្បីសម្រាក បន្ទាប់ពីការបែកគ្នាជាមួយតារាសម្តែង Michelle Chen ដែលបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១៦។ ការស្រកទម្ងន់គួរឱ្យកត់សម្គាល់បានបង្កឱ្យមានការព្រួយបារម្ភតាំងពីពាក់កណ្តាលឆ្នាំ ២០២៥ ប៉ុន្តែប៉ុន្មានខែក្រោយមក ស្ថានភាពរបស់លោកហាក់ដូចជាមិនផ្លាស់ប្តូរ។

ផ្ទុយទៅវិញ អតីតភរិយាលោកគឺតារាសម្ដែង Michelle Chen បានត្រលប់មកធម្មតាវិញយ៉ាងឆាប់រហ័សក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗ។ រឿងភាគចុងក្រោយរបស់នាងគឺ Letter to the Butterfly ដែលនាងសម្តែងជាមួយតួប្រុសវ័យក្មេងជាង ១៩ ឆ្នាំ គ្រោងនឹងចាក់បញ្ចាំងនៅខែធ្នូ  ខុសគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះពីរឿង Da Sheng Yi Ren របស់ Chen Xiao។

ការកំណត់ពេលចេញផ្សាយនេះបានបន្ថែមការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងចំណោមទស្សនិកជន ខណៈអ្នកគាំទ្រជាច្រើនមើលឃើញថាការចេញរឿងភាគ Comeback របស់អតីតគូស្នេហ៍មួយនេះអាចជា “ការប្រឈមមុខដាក់គ្នាក្រោយការលែងលះ”។ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំលទ្ធផលនៃការប្រកួតប្រជែងនេះថាតើរឿងមួយណានឹងទទួលបាន Rating ខ្ពស់ជាង។

ផលិតដោយ iQIYI និងផ្អែកលើប្រលោមលោករបស់អ្នកនិពន្ធ Zhao Zhiwu រឿងភាគ Da Sheng Yi Ren ឬ Legend of the Magnate នឹងបង្ហាញពីរឿងក្តីរបស់តួអង្គ Guo Bingyuan ជាបុរសវ័យក្មេងម្នាក់ដែលត្រូវបាននិរទេសខ្លួនក្រោមការចោទប្រកាន់មិនពិតនៅចុងរាជវង្សឈីង។ ក្នុងរឿងនេះ Chen Xiao បានរួមសម្ដែងជាមួយតារាស្រី Sun Qian និងតារាប្រុស Luo Yizhou ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *