សម្រស់​ភូមិ​នេសាទ​មួយ បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​សមុទ្រ​នៃ​កោះធំ​ជាងគេ​របស់​​កម្ពុជា

និយាយ​ទៅ​ដល់​កោះកុង​ក្រៅ ​គឺ​ជា​កោះ​មួយ​ដែល​មនុស្ស​ម្នា​ល្បី​ត​ៗគ្នា​ថា​មាន​សម្រស់​ស្រស់​ស្អាត​ប្រៀប​​ដូន​ឋានសួគ៌​ក្រោម​មេឃ និង​គឺ​ជា​កោះ​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ទេសចរ​គ្រប់រូប​ដែល​បាន​ទៅ​ដល់​ទី​នោះ​​ តែង​តែ​នាំ​គ្នា​លាន់​មាត់​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​ដ៏​អស្ចារ្យ​ស្ទើរ​តែ​មិន​ជឿ​និង​ភ្នែក និង​ជា​កន្លែង​សម្រាក​លំហែ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ធម្មជាតិ។ «កោះ​កុង​ក្រៅ» ​ជា​កោះ​ធំ​ទី​មួយ​របស់​ប្រទេស​កម្ពុជា មាន​ទំហំ​សរុប​ដល់​ទៅ ១០៣ គីឡូម៉ែត្រ​ការ៉េ មាន​ទទឹង ៧ គីឡូម៉ែត្រ បណ្ដោយ​ប្រហែល ២២ គីឡូម៉ែត្រ ហើយ​ក៏​ជា​កោះ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ​ផង​ដែរ។

ស្ថិត​នៅ​លើ​ឆ្នេរ​ទី៦​នៃ​កោះ គេ​សង្កេត​ឃើញ​មាន​ភូមិ​លិច​ទឹក​តូច​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ភូមិ​អាវឡាតាន់» ឬ​ភូមិ​នេសាទ វា​មាន​ប្រជាជន​ប្រមាណ​ជា​៧០ ទៅ​១០០​គ្រួសារ ដែល​កំពុង​រស់​នៅ និង​ប្រកប​របប​នេសាទ​នៅ​តាម​សមុទ្រ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​មាន​លំនៅឋាន​នៅ​លើ​ទឹក។ លក្ខណៈ​ពិសេស​នៃ​ភូមិ​តូច​មួយ​នេះ បាន​ឲ្យ​អ្នក​ទេសចរ​ជ្រាប​យ៉ាង​ច្បាស់​ថា​ជា​ទស្សនីយភាព​ដ៏​កម្រ​នៃ​ភូមិ​នេសាទ​ដាច់​ស្រយាល​មួយ​ មើល​ទៅ​ហាក់​ដូច​ស្ងប់​ស្ងាត់​ និង​កំពុង​តែ​បង្អួត​ខ្លួន​ជាមួយ​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​គួរ​ឲ្យ​ឯកា។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​កោះ​មួយ​នេះ​មាន​ប្រជាជន​រស់​នៅ​សម​ល្មម មាន​សាលា​សម្រាប់​ក្មេង​ៗ​រៀន និង​មាន​វត្ត​អារាម​មួយ​ដែល​ដើរ​តួនាទី​អប់រំ​ដល់​ប្រជាជន​នៃ​​ភូមិ​នេសាទ​នេះ​។

ក្រៅ​ពី​ភាព​ស្រស់​ស្អាត​នៃ​ភូមិ នៅ​ក្នុង​ឱកាស​បុណ្យ​ទាន​នានា​ ប្រជាជន​ឃុំ​ជ្រោយ​ប្រស់ ដែល​ដែល​រស់​នៅ​ត្រើយ​ម្ខាង​រាំង​ដោយ​ផ្ទៃ​សមុទ្រ​តែងតែ​នាំ​គ្នា​ជិះ​ទូក​ឆ្លង​ផ្ទៃ​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដើម្បី​បាន​លែង​ល្បែង​ប្រពៃណី និង​ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ដូច​ជា​ទឹក​ធ្លាក់ និង​តំបន់​ព្រៃ​លិច​ទឹក​កោងកាង​មិន​ដែល​អាក់​ខាន​ឡើយ។ មក​ដល់​ពេល​នេះ ភូមិនេះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទេសចរ​គ្រប់​ទិសទី។

គួរ​បញ្ជាក់​ថា កោះ​កុង​ក្រៅ មាន​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ចំនួន​៦​កន្លែង ដែល​ឆ្នេរ​នីមួយ​ៗ ខាន់​ចែក​ដោយ​ថ្ម​ធំ​ៗ និង​មាន​ចម្ងាយ​ចន្លោះ​ពីរ១០០ ទៅ៥០០ម៉ែត្រ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ គ្រឿង​សមុទ្រ​ស្រស់​ៗ ឆ្នេរ​សាច់​ស​ក្បុស ទឹក​សមុទ្រ​ថ្លា​ឈ្វេង​មើល​ឃើញ​ដល់​បាត ទឹក​ជ្រោះ​លាក់​ក្នុង​ព្រៃ គួរ​អោយ​ចង់​ហែល​លេង។ អ្នក​ទេសចរ​អាច​សម្រាក​លំហែ​កាយ ស្ទូចត្រី ងូត​ទឹក​សមុទ្រ ងូត​ទឹក​ជ្រោះ ​ចាក់​ក្ដាម​ពេល​យប់ ។ល។ ដើម្បី​ទៅ​ដល់​កោះកុង​ក្រៅ​តាម​ឃុំ​ជ្រោយ​ប្រស់ អ្នកទេសចរ​អាច​ជិះ​តាម​ផ្លូវ ៤៨ ហួស​ផ្លូវ​បត់​ចូល​កោះ​ស្តេច​ ៣០គីឡូ ដល់​ផ្លូវ​គ្រោះ​ក្រហម​ រួច​បត់​ឆ្វេង​ហើយ​បន្ត​ដំណើរ​ប្រមាណ​ចម្ងាយ២៣ គីឡូម៉ែត្រ​ ទើប​បាន​ទៅ​ដល់​ឃុំ​ជ្រោយ​ប្រស់ ជា​បទ​ពិសោធន៍​អ្នក​ទេសចរ​អាច​ទាក់ទង​ទៅ​ទីស្នាក់ការ​ឃុំ​បន្ត​ដើម្បី​ជួល​ទូក​ជិះ​ឆ្លង​សមុទ្រ​សំដៅ​ទៅ​កោះ​ឋាន​សួគ៌​មួយ​នេះ៕

រូបថត៖ ប្រភពឃើតថត-khernh thort



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ