រកឃើញជយលាភី៣គូ Miss&Mister Freshy 2022 ត្រៀមតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិឆាប់ៗនេះ

នៅទីបំផុតកម្មវិធីប្រកួតសម្រស់ Miss&Mister Freshy 2022 ដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរ បានរកឃើញម្ចាស់ជយលាភី៣គូ ប្រុស៣នាក់ ស្រី៣នាក់ ក្រោយឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល ដោយជយលាភី Miss&Mister Freshy 2022 បានទៅលើ កញ្ញា ផៃ វ៉ាលីហ្សា និងលោក ស៊ូរ៉ា ដារ៉ា។ ដោយឡែក ជយលាភីលំដាប់រងទី១បានទៅលើ កញ្ញា សែ សុក្រសេដាឌីន និងលោក ចាន់ ដារ៉ា ជយលាភីលំដាប់រងទី២ បានទៅលើកញ្ញា គង់ ស្រីលិៈ និងលោក អ៊ុង ច័ន្ទចក្រី។

បន្ទាប់ពីដណ្តើមបានជយលាភីនេះ ម៉ូដែលរូបស្រស់ វ៉ាលីហ្សា និងកំលោះសង្ហា ស៊ូរ៉ា ដារ៉ា បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដោយបានអះអាងថានឹងបំពេញតួនាទីនេះឱ្យបានល្អបំផុត ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ។ អ្នកទាំងពីរប្តេជ្ញា ជំរុញនិងលើកទឹកចិត្តយុវវ័យជំនាន់ក្រោយឱ្យមានភាពក្លាហាន កុំបោះបង់ក្តីស្រម៉ៃបើទោះបីជាផ្លូវដើរទៅរកក្តីស្រមៃវាលំបាកយ៉ាងណាក្តី។ មួយទៀតនោះគឺ វ៉ាលីហ្សា ចង់ចូលរួមលុបបំបាត់អំពើហិង្សាក្នុងសង្គមឱ្យច្រើនតាមដែលអាចធ្វើទៅបាន។

តាមការបញ្ជាក់របស់ លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធីMiss&Mister Freshy ជយលាភីទាំង៣គូ ក្នុងការប្រកួតនេះ នឹងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធីសម្រស់នៅវេទិកាអន្តរជាតិតាមការរៀបចំរបស់ក្រុមហ៊ុន។

តួយ៉ាង ជយលាភី១គូ ​នៅក្នុងចំណោមជយលាភី៣គូរនៃ​ Miss & Mister Freshy 2022 នឹងតំណាងឱ្យកម្ពុជានៅក្នុងកម្មវិធីប្រកួត​ Miss & Mister Celebrity International 2023 នៅប្រទេស​ម៉ាឡេស៊ី ដែលមាន២០ប្រទេសចូលរួម តែពេលនេះក្រុមហ៊ុននៅមិនទាន់សម្រេចជ្រើសយកគូរណាមួយក្នុងចំណោមជយលាភីទាំង៣គូរនោះទេ ព្រោះកម្មវីធីប្រកួតអន្តរជាតិនោះមានកំណត់លក្ខណៈសម្បត្តិរបស់អ្នកចូលរួម ដូច្នេះក្រុមហ៊ុនត្រូវសិក្សា និងពិនិត្យមើលសិនថាអ្នកណាដែលមានលទ្ធភាព និងស័ក្កសមក្នុងការតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធីនេះ។ បន្ទាប់ពីជ្រើសរើសរួច ក្រុមហ៊ុននឹងធ្វើការប្រកាសថាអ្នកណានឹងតំណាងឱ្យកម្ពុជា Miss & Mister Celebrity International 2023 លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

ដោយឡែក ជយលាភី ២គូរទៀត ក៏នឹងត្រូវចេញទៅប្រកួតកម្មវិធីអន្តរជាតិដូចគ្នា តែពេលនេះក្រុមហ៊ុនកំពុងសំឡឹងមើលកម្មវិធីដែលស័ក្កសមទើបសម្រេចបញ្ចូនទៅ ព្រោះមិនចង់បញ្ចូនបេក្ខភាពទៅដោយមិនត្រៀមខ្លួនទេ គឺចង់ឱ្យបេក្ខភាពនិមួយៗមានភាពខ្លាំងរៀងៗខ្លួន ដើម្បីដណ្តើមយកភាពជោគជ័យណាមួយមកកម្ពុជាវិញ។ លោកមានជំនឿថា តាមរយៈការសម្រិតសម្រាំង និងការបណ្ដុះបណ្ដាលថែមទៀត ជយលាភីទាំង៣គូរ ដែលត្រៀមនឹងទៅប្រកួតលើឆាកអន្តរជាតិនឹងទទួលបានផ្លែផ្កាជាក់ជាមិនខាន។

នាយកប្រត្តិបត្តិឱ្យដឹងបន្ថែមថា សកម្មភាពដំបូងដែលជយលាភីទាំង៣គូ ត្រូវបំពេញរួមគ្នាគឺការហែកឋិនរួមគ្នាទៅកាន់៧វត្ត បន្ទាប់ពីនោះក៏នឹងមានកម្មវិធីសប្បុរសធម៌ និងចុះតាមតំបន់ទេសចរណ៍ផ្សេងៗតាមការរៀបចំជាក់ស្តែងរៀងរាល់ខែ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ