ផ្ទាំងទស្សនីយភាពល្ខោនខោលដកស្រង់ឈុត ត្រីមេឃ នឹងសម្តែងជូនសាធារណជន ឆាប់ៗនេះ

ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដឹកនាំដោយ លោកគ្រូ ហង់ ភូមិរ៉ា ហៅ យាយកន្តែរ៉ែ បានរៀបចំព្រឹត្តិការណ៍ការសម្តែងល្ខោនខោលដ៏ធំមួយ ដែលដកស្រង់ត្រង់ឈុត ត្រីមេឃ ក្នុងរឿងរាមកេរ្តិ៍ អមជាមួយការសម្តែងរបាំក្បាច់បុរាណ មកសម្តែងជូនសាធារណជនទស្សនានៅចុងខែនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអគារខេមរានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

គោលបំណងនៃព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏ធំនេះ គឺដើម្បី អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ និងដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ ជាពិសេសយុវជនឱ្យបានយល់ដឹង និងស្គាល់កាន់តែច្បាស់ពីល្ខោនខោល និងផ្សព្វផ្សាយបន្តឱ្យបរទេសបានស្គាល់ពីសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ការសម្តែងល្ខោនខោលដកស្រង់ត្រង់ឈុត ត្រីមេឃ ក្នុងរឿងរាមកេរ្តិ៍ មានការចូលរួមពីសិល្បករ-សិល្បការនី ១៥០ នាក់ ចំណែក ៥០ នាក់​ផ្សេងទៀតជាក្រុមការងារសម្របសម្រួលកម្មវិធី។ ក្រៅពីការសម្តែងល្ខោនខោលដកស្រង់ត្រង់ឈុត អាសោត្រីមេឃ ក្នុងរឿងរាមកេរ្តិ៍ ហើយនោះ ក៏នឹងមានការសម្តែងរបាំបួងសួង របាំផ្លិត ជាដើម។ 

ដោយឡែក សម្រាប់បរិវេណនៃការសម្តែងក៏មានការតាំងពិព័រណ៌អំពីសមិទ្ធផលសិល្បៈ របស់ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មីដូចជា សម្លៀកបំពាក់ ខ្មុក និងឧបករណ៍ភ្លេងនានាផងដែរ។ 

សូមជម្រាបថា ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ដឹកនាំដោយ លោកគ្រូ ហង់ ភូមិរ៉ា បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយដាក់ឈ្មោះថា «ក្រុមសិល្បៈវិទ្យាល័យព្រះស៊ីសុវត្ថិ» ដែលមានទីតាំងស្ថិតនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ នៅឆ្នាំ ២០១៧ ក្រុមបានប្តូរទីតាំងមកហាត់រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួចក៏ផ្លាស់ឈ្មោះទៅជា «ក្រុមសិល្បៈយុវជនខោលជំនាន់ថ្មី»។ នៅចុងឆ្នាំ ២០១៧នេះដែល ប្រធានក្រុមបានបង្កើតក្រុមសម្រាប់នារីផងដែរ ទើបពេលនោះបានប្តូរឈ្មោះក្រុមជា «ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី»។ 

ពាក់កណ្តាលឆ្នាំ ២០១៨ ចំនួនសិស្សចូលហាត់ច្រើន ក្រុមក៏បានធ្វើលិខិតសុំការអនុញ្ញាតពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្លាស់ប្តូរទីតាំងទៅហាត់នៅ (ស.ស.យ.ក រាជធានីភ្នំពេញ)។ ក្រោយមក ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុញ្ញាតឱ្យក្រុមទៅហាត់រៀននៅក្នុងអគារ ខេមរានី (ស.ស.យ.ក រាជធានីភ្នំពេញ)។

ដូច្នេះ កុំភ្លេចមកចូលរួមទស្សនាផ្ទាំងទស្សនីយភាពសិល្បៈទម្រង់ល្ខោនខោល និងរបាំក្បាច់បុរាណ សម្តែងដោយ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្ដដ៏ធំធេងសម្រាប់សិល្បករ-សិល្បការិនីខ្មែរយើង។ ការសម្តែងល្ខោនខោល ដកស្រង់ត្រង់ឈុត ត្រីមេឃ ក្នុងរឿងរាមកេរ្តិ៍ អមជាមួយការសម្តែងរបាំក្បាច់បុរាណ នឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី ២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអគារខេមរានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ព្រែកលាប)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ