[Diary អ្នកដើរ] ពេលទៅឃើញប្រាសាទអង្គរវត្តលើកដំបូង អារម្មណ៍ពួកយើង គឺបែបនេះ

តើអ្នកនៅចាំថ្ងៃ ដែលបានឈានចូលដល់បរិវេណប្រាសាទអង្គរវត្តលើកដំបូងក្នុងជីវិតដែរទេ? តើកាលនោះ មានអារម្មណ៍បែបណាដែរ? មានអ្នកខ្លះ បានខំជម្នះកត្តាពេលវេលា និងចម្ងាយពីរាប់រយរាប់ពាន់គីឡូម៉ែត្រ ដើម្បីបានស្គាល់បានឃើញដោយផ្ទាល់នូវប្រាង្គប្រាសាទ ដែលមានកិត្តិនាមល្បីរន្ទឺទូទាំងសកលមួយនេះ។

ពេលនេះ យើងនឹងទៅមើលចំណាប់អារម្មណ៍របស់អ្នកទេសចរពីទីជិតឆ្ងាយមួយចំនួនខាងក្រោមនេះជាមួយគ្នា…

នារីដ៏ស្រស់សោភាមួយរូបមកពីខេត្តកំពង់ធំ បានបង្ហាញនូវអារម្មណ៍ថា “ពេលទៅប្រាសាទអង្គរវត្តលើកទី១ កាលនោះមិនទាន់មានផ្លូវស្អាតទេ (ឆ្នាំ1997) ហើយក៏បានគេងនៅវត្តក្បែរប្រាសាទ។ ទោះបីនៅក្មេងក៏ដោយ តែខ្ញុំនៅចាំច្បាស់ថា កាលហ្នឹងមានអារម្មណ៍ច្រើនលាយឡំគ្នា ទាំងច្របូកច្របល់ ភ្ញាក់ផ្អើល និងស្ញប់ស្ញែងមែនទែន ថែមទាំងឆ្ងល់ច្រើន ចង់ដឹងចង់លឺពីគ្រប់កន្លែងនៃតួប្រាសាទ។”

អ្នកទេសចរមួយរូបទៀត សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ បានលើកឡើងថា “ពេលដើរចូលក្នុងប្រាសាទ មានអារម្មណ៍ថាដូចដើរឆ្លងចូលទៅពិភពមួយទៀតនាសម័យអតីតកាល។ ហើយពេលដើរតាមផ្នែកផ្សេងៗនៃប្រាសាទ ធ្វើឱ្យចិត្តស្ងប់សុខ តាមរយៈការបណ្តែតអារម្មណ៍តាមក្បូរក្បាច់រចនា និងទិដ្ឋភាពផ្សេងៗដ៏សែនប្លែកភ្នែកនៅទីនោះ។ បើតាមចាំបាន កាលមុនយើងអាចដើរឡើងទៅដល់កំពូលប្រាសាទ ពេលទៅដល់ទីនោះ ធ្វើឱ្យមានអារម្មណ៍ថាដូចកំពុងត្រដែតខ្ពស់នៅលើអាកាស ផុតពីគេ…វាជាអារម្មណ៍ដ៏ប្លែកអស្ចារ្យ និងមិនអាចបំភ្លេចបាន។”

យុវសិស្សនៅខេត្តសៀមរាបផ្ទាល់ម្នាក់ បាននិយាយត្រង់ៗថា “កាលមកលេងលើកដំបូង ពេលនោះនៅក្មេងៗ អញ្ចឹងអត់សប្បាយទេតែហត់ច្រើនជាង ព្រោះត្រូវដើរច្រើន ហើយអត់ដឹងមើលអី។ ដល់ក្រោយៗមក ពេលរៀននៅសាលាបានស្គាល់ប្រវត្តិសាស្ត្រ និងបានដឹងពីរឿងរ៉ាវផ្សេងៗ ក៏ចាប់ផ្តើមចូលចិត្តការដើរលេងតាមប្រាសាទ ហើយតែងតែចង់ជូនគេមកលេងច្រើនដងប៉ុណ្ណា ក៏មិនចេះធុញដែរ។”

អ៊ំប្រុសវ័យប្រមាណជាង ៦០ឆ្នាំ ពីទឹកដីស្វាយរៀងមានប្រសាសន៍ថា “អ៊ំធ្លាប់តែឃើញរូបថត និងវីដេអូកូនចៅគេបង្ហាញ តែទើបបានឃើញផ្ទាល់លើកទី១ ឆ្នាំគេធ្វើអង្គរសង្ក្រាន្តដំបូងនេះឯង (២០១៣)។ ជាកូនខ្មែរម្នាក់ បានមកឃើញអង្គរឈរមាំ ជាកេរ្តិ៍ដំណែលពីដូនតាខ្មែរយើងច្រើនឆ្នាំមកនេះ ពិតជាមានមោទនភាព និងរំភើបជាងខ្លាំង ពេលខ្លះអ៊ំស្ទើរតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះនេះជាសម្បត្តិដ៏ស្អាតល្អអស្ចារ្យ គ្មានអ្វីប្រៀបផ្ទឹមបាន។”

ចុះអ្នកអានវិញ? នៅចាំអារម្មណ៍ពេលនោះទេ៎?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​