មនុស្ស ៣នាក់​ដែលត្រូវអរគុណបំផុតក្នុងជីវិត

ក្នុងដំណើរជីវិតមនុស្សអ្នកណាដែលមិនចង់រស់នៅឱ្យមានក្ដីសុខ សប្បាយ សុភមង្គល និងស្នាមញញឹមនោះ ប៉ុន្តែនេះបានត្រឹមតែស្រមៃទេ។ តាមពិតទៅជីវិតមនុស្សមិនខុសអីពីផ្សារទំនើបទេដោយសារតែមានអ្នកប្លែកចេញចូលរហូត មានអ្នកខ្លះមកជាមួយស្នាមញញឹមនិងមេរៀនល្អៗហើយមានអ្នកខ្លះទៀតចូលមកជាមួយសម្ពាធនិងឧបសគ្គផ្សេងៗ។ ប៉ុន្តែត្រូវចាំថាទោះពួកគេជាមនុស្សបែបណាគ្រប់ការចាកចេញរបស់គេតែងតែបន្សល់ទុកនូវមេរៀនជីវិតឱ្យយើង។ ដូចនេះមនុស្សដែលយើងគួរអរគុណបំផុតក្នុងជីវិតគឺជាមនុស្សដែលស្ថិតនៅក្នុង ៣ ប្រភេទខាងក្រោមនេះហើយ៖

១. មនុស្សដែលធ្វើឱ្យយើងឈឺចាប់

ក្នុងជីវិតរបស់មនុស្សជៀសមិនផុតពីការជួបប្រភេទមនុស្សដែលធ្វើឱ្យយើងឈឺចាប់បានទេ។ ពេលខ្លះវាអាចជាកាយវិការ ពេលខ្លះវាអាចជាពាក្យសម្ដី ដែលនឹងធ្វើឱ្យប៉ះពាល់មិនថារាងកាយ ឬផ្លូវចិត្តទេ។ ប៉ុន្តែបើរវល់ត្រាំត្រែងជាមួយមុខរបួសទាំងនោះ ក្នុងជីវិតនេះគ្មានទេពាក្យថាសុភមង្គលនិងភាពរីករាយ។ ដូចនេះគួរតែអរគុណពួកគេដែលបង្រៀនយើងឱ្យស្គាល់ពីឧបសគ្គនិងភាពឈឺចាប់ ហើយបែរមកជាអាចក្រោកឡើងរឹងមាំមកប្រឈមមុខជាមួយបញ្ហានិងចេះការពារខ្លួនឯងរហូតដល់ក្លាយជាចំណុចខ្លាំង។

២. មនុស្សដែលតែងតែលើកទឹកចិត្ត

មិនថាក្នុងជីវិតនេះមានមនុស្សធ្វើឱ្យយើងឈឺចាប់ច្រើនយ៉ាងណាទេ ក៏នៅតែមានមនុស្សដែលចាំគាំទ្រនិងលើកទឹកចិត្តដែរ។ វត្តមានរបស់ពួកគេប្រៀបដូចជាពន្លឺព្រះអាទិត្យដោយសារការជួយ ការព្រួយបារម្ភ និងការយកចិត្តទុកដាក់របស់គេបានផ្ដល់ភាពកក់ក្ដៅនិងទំនុកចិត្តមកឱ្យយើង។ ដូច្នេះពូកគេក៏ជាមនុស្សដែលគួរតែអរគុណខ្លាំងបំផុតដែរ ជាពិសេសនៅពេលពួកគេហុចដៃមកជួយយើងទាំងគ្មានលក្ខខណ្ឌទាំងដែលពេលយើងអស់សង្ឃឹម ឈឺចាប់ ឬនឿយហត់។

៣. ខ្លួនឯង

រវល់អរគុណគេកុំភ្លេចអរគុណខ្លួនឯងផង។ ជាធម្មតាការប្រែប្រួលនិងលូតលាស់របស់មនុស្សជៀសមិនផុតពីភាពរឹងរូស និងទន់ខ្សោយទេ។ ប៉ុន្តែប្រសិនបើយើងបែរទៅសម្លឹងអតីតកាល ប្រាកដជាឃើញថាខ្លួនឯងរឹងមាំនិងចាស់ទុំជាងមុនឆ្ងាយណាស់។ ដូចនេះគួរតែអរគុណខ្លួនឯងដែលមិនបណ្ដោយឱ្យជីវិតធ្លាក់ទៅក្នុងអន្លង់នៃទុក្ខព្រួយ ឈឺចាប់ ហើយបែរជារឹងមាំជាងមុន ក្លាហានជាងមុន យល់ដឹងជាមុន ប្រសើរជាងមុន ហ៊ានប្រឈមមុខនិងដើរមកដល់ចំណុចនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ