មនុស្ស​ប្រុស​ត្រូវ​ការ​ពេល​ត្រឹម​ ៨វិនាទី​ប៉ុណ្ណោះ​ដើម្បី​លង់​ស្រលាញ់​នារី​ម្នាក់ ខណៈ​នារី​វិញ…

ស្នេហា​គឺ​ជា​រឿង​ស្មុគស្មាញ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​មិន​អាច​រស់​ដោយ​គ្មាន​ស្នេហា​បាន​ឡើយ។ ស្នេហា​ជា​អារម្មណ៍​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ដូច​បាន​ហោះ​ហើរ​លើ​វេហា​ ឬ​ធ្វើ​ឲ្យ​ពិភព​លោក​ឲ្យ​ក្លាយ​ជា​ពណ៌​ស៊ីជម្ពូ​ជាដើម ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ខូច​ចិត្ត​ផង​ដែរ​។ បើ​យើង​ក្រឡេក​មក​មើល​ពី​ការ​លង់​ស្រលាញ់​នរណា​ម្នាក់​វិញ​ ការ​លង់​ស្រលាញ់​របស់​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា និង​ហេតុផល​ផ្សេងៗ​គ្នា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តើ​អ្នក​ដឹង​ទេ​ថា​ដើម្បី​លង់​ស្រលាញ់​នរណា​ម្នាក់​បាន​ តើ​វា​ត្រូវ​ការ​ពេល​ប៉ុន្មាន​នាទី ប៉ុន្មាន​ថ្ងៃ ខែ ឆ្នាំ​។

ការ​សិក្សា​ស្រាវ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ The journal Archives of Sexual Behavior  បាន​បង្ហាញ​ថា​មនុស្ស​ប្រុស​ត្រូវ​ការ​ពេល​ត្រឹម​តែ ៨.២ វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់។ នៅ​ក្នុង​ការ​ជួប​គ្នា​លើក​ដំបូង​រយៈ​ពេល​ដែល​បុរស​មើល​ទៅ​កាន់​នារី​កាន់​តែ​យូរ​ វា​បង្ហាញ​ថា​បុរស​នោះ​ចាប់​អារម្មណ៍​នារី​នោះ​កាន់​តែ​ខ្លាំង។

នៅ​ក្នុង​ការ​ពិសោធន៍​ អ្នក​ស្រាវ​ជ្រាវ​បាន​លាក់​កាមេរ៉ា​តាម​ដាន​ការ​សន្ទនា​របស់​ក្មេង​វ័យ​ជំទង់​ចំនួន​ ១១៥ នាក់​ជា​មួយ​នឹង​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ប្រសិន​បើ​បុរស​នោះ​មើល​ទៅ​កាន់​នារី​ម្នាក់​ត្រឹម​តែ​ ៤វិនាទី​មាន​ន័យ​ថា​បុរស​នោះ​មិន​បាន​ចាប់​អារម្មណ៍​នារី​នោះ​ឡើយ ប៉ុន្តែ​បើ​គេ​មើល​ទៅ​កាន់​នារី​នោះ​ចាប់​ពី​៨.២វិនាទី​ឡើង​មាន​ន័យ​ថា​បុរស​នោះ​អាច​លង់​ស្រលាញ់​នារី​ម្នាក់​នោះ​បាត់​ទៅ​ហើយ។

យ៉ាង​ណា​មិញ​សម្រាប់​នារី​វិញ​ហាក់​មាន​ភាព​ខុស​គ្នា​បន្តិច។ ពួក​គេ​សម្លឹង​មើល​ទៅ​លើ​បុរស​ម្នាក់​ក្នុង​ថេរវេលា​ដូច​គ្នា​ទៅ​នឹង​បុរស​ដោយ​គ្រាន់​តែ​ចង់​ដឹង​ថា​ពួក​គេ​មាន​ភាព​ទាក់ទាញ​ឬ​អត់​ប៉ុណ្ណោះ​ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​ស្រាវជ្រាវ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ