មកស្គាល់តួសំខាន់ៗ ៤ រូបក្នុងរឿងកំពុងល្បី “All Of Us Are Dead”

បន្ទាប់ពីបានចាក់ផ្សាយជាផ្លូវការលើ Netflix កាលពីចុងខែ មករា កន្លងទៅរឿងភាគ «All Of Us Are Dead» បានក្លាយជាប្រធានបទក្ដៅគគុកត្រូវបានគេយកមកពិភាក្សាមិនចេះចប់ពាសពេញបណ្ដាញសង្គម។ រឿងនេះដែលនិយាយពីការរីករាលដាលនៃវីរុសម៉្យាងក្នុងសាលាមួយនៅប្រទេសកូរ៉េខាងត្បូងដែលធ្វើឲ្យមនុស្សជាច្រើនប្រែក្លាយជា Zombie ដើរខាំគេឯងពាសពេញ។ ខណៈពេលនោះសិស្សមួយក្រុមក៏បានជាប់ក្នុងសាលានិងរកវិធីគ្រប់បែបយ៉ាងដើម្បីការពារជីវិតរបស់ពួកគេបង្កើតបានជាសាច់រឿងភ័យរន្ធត់មើលហើយបុកពោះភឹបៗស្ទើរភ្លេចដកដង្ហើម។

ជាពិសេសតួអង្គសំខាន់ៗក្នុងរឿងភាគមួយនេះសុទ្ធសឹងតែមានទេពកោសល្យក្នុងការសម្ដែងធ្វើឲ្យមិនសរសើរមិនបាន។ ភាពអត្មានិយម មិត្តភាព ក្ដីស្រឡាញ់ ការលះបង់បានធ្វើឲ្យទស្សនិកជនជាច្រើនមើលហើយឆាបឆួលនិងស្រក់ទឹកភ្នែកតែម្ដង។

តោះកុំចាំយូរមកស្គាល់តួអង្គសំខាន់ៗ ក្នុងរឿងនេះបន្ដិចមើល៖

១.Park JiHu

ក្នុងរឿងភាគ «All Of Us Are Dead» នាងសម្ដែងជាតួ Nam Ohn Jo ដែលជាតួមិនសូវចេះនិយាយស្ដីច្រើននិងបានលួចស្រឡាញ់មិត្តរួមថ្នាក់របស់ខ្លួន Lee SooHyuk។ តារាសម្ដែងស្រីរូបនេះទើបមានវ័យ ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនាងធ្លាប់បានចូលរួមសម្ដែងរឿងភាគផ្សេងៗមិនតិចជាង ៨ រឿងឡើយ។ រូបនាងចាប់ផ្ដើមត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីសម្ដែងក្នុងរឿង «House of Hummingbird» និងឈ្នះពានរង្វាន់សរុប ៤។ នាងក៏ជាតារាសម្ដែងមានវ័យក្មេងជាងគេក្នុងរឿង All Of Us Are Dead ផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងគួរសមក្នុងរឿងភាគនេះ នាងបានលើកឡើងថាចង់សម្ដែងក្នុងរឿងភាគបែបកំប្លែងនិងរ៉ូមែនទិច។

២.Yoon Chan Young

តារាប្រុសរូបនេះសម្ដែងជាតួអង្គ Lee Cheong San ដែលជាបុរសស្មោះស្នេហ៍និងក្លាហានម្នាក់ដើម្បីជួយអ្នកដទៃសុខចិត្តលះបង់ជីវិតខ្លួនឯង។ បច្ចុប្បន្នលោកមានអាយុ ២០ ឆ្នាំហើយ និងចាប់ផ្ដើមចូលវិស័យសិល្បៈដំបូងតាំងពីឆ្នាំ ២០១៣ ដោយសម្ដែងក្នុងរឿង «The Bride Of Habaek» និងបានចូលរួមសម្ដែងរឿងភាគជាបន្ដបន្ទាប់ជាតួអង្គរងប្រមាណជា ៧ រឿង។ លោកក៏ធ្លាប់ឈ្នះពានរង្វាន់ជាតារាសម្ដែងប្រុសក្មេងឆ្នើមដល់ទៅ ៣ ទៀតផង។ សម្រាប់រឿងបន្ទាប់របស់តារាប្រុសនេះដែលត្រៀមចាក់ផ្សាយគឺ «Juvenile Delinquency» ជាប្រភេទបែបសិស្សសាលាដូចគ្នា។

៣.Park Solomon

សម្ដែងជាតួអង្គ Lee SooHyuk ដែលជាសិស្សមានអត្ដចរិតកាងបន្ដិចប៉ុន្ដែពេលដែលជួបបញ្ហាគឺគេព្យាយាមជួយសិស្សឯទៀតឲ្យរួចផុតពីគ្រោះថ្នាក់និងហ៊ានប្រថុយជីវិតដើម្បីមនុស្សខ្លួនស្រឡាញ់។ ដោយសារតែការសម្ដែងយ៉ាងល្អនិងរូបសម្រស់យ៉ាងស្រស់សង្ហា តារាប្រុសវ័យ ២២ ឆ្នាំ បានទាញយកចំណាប់អារម្មណ៍របស់មហាជនជាច្រើនជាពិសេសហ្វេននារីៗ។

Park Solomon បានចេញសម្ដែងជាលើកដំបូងនៅឆ្នាំ ២០១៤ ក្នុងរឿងភាគ «Sweet Revenge»  និងធ្លាប់បង្ហាញមុខក្នុងរឿងចំនួន ៣ ផ្សេងទៀតដោយរឿង «Lookism» បានធ្វើឲ្យទស្សនិកជនជាច្រើនចាប់ផ្ដើមស្គាល់រូបលោក ខណៈ «All Of Us Are Dead» ជារឿងភាគដែលធ្វើឲ្យតារាប្រុសនេះត្រូវបានហ្វេនៗជាច្រើនស្គាល់តែម្ដង។

៤.Choi Yi Hyun

តារាស្រីវ័យ ២២ ឆ្នាំនេះសម្ដែងជាតួ Choi Namra ប្រធានថ្នាក់មានអត្ដចរិតស្ងប់ស្ងាត់ដែលមានសម្ពាធពីគ្រួសារ។ ដោយសារអត្ដចរិតឡូយអស់ស្ទះរបស់នាងបានធ្វើឲ្យទស្សនិកជនជាច្រើនលង់ស្រឡាញ់ខ្លាំងដកចិត្តមិនរួច។​

នាងចាប់ផ្ដើមចាប់អាជីពជាអ្នកសម្ដែងក្នុងឆ្នាំ ២០១៧  និងបានសម្ដែងក្នុងរឿង  ៨ រួចមកហើយ។ ដោយក្នុងឆ្នាំ ២០២១ នាងមានឱកាសសម្ដែងជាតួឯកក្នុងរឿង «School 2021»។ មិនតែប៉ុណ្ណោះថែមទាំងធ្លាប់បានឈ្នះពានរង្វាន់ គូស្នេហ៍ល្អបំផុត ជាមួយតារាប្រុស Kim Yohan ក្នុងរឿង «School 2021»។ ប្រជាប្រិយរបស់រូបនាងបានឡើងស្រឺតៗជាលំដាប់បន្ទាប់ពីបានបង្ហាញខ្លួនក្នុងរឿង «All Of Us Are Dead»។

តើប្រិយមិត្តពេញចិត្តនរណាជាងគេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ