ចង់ឱ្យសត្វចិញ្ចឹមគេងគ្រែជាមួយល្អអត់?

សម្រាប់ការរស់នៅសព្វថ្ងៃសត្វចិញ្ចឹមត្រូវបានគេចាត់ទុកថាជាសមាជិកគ្រួសារម្នាក់ក្នុងផ្ទះដែរ។ មានអ្នកខ្លះស្រឡាញ់សត្វចិញ្ចឹមពេករហូតដល់ឱ្យពួកគេមកដេកលើជាមួយសឹងតែថាទុកដូចជាមនុស្សទៅហើយ។ មិនមែនឱ្យតែសត្វចិញ្ចឹមយើងស្រឡាញ់សុទ្ធតែអាចដេកលើគ្រែជាមួយបាននោះទេ។ ពេលឱ្យពួកគេដេកជាមួយបែបនេះ អ្នកទាំងអស់គ្នាបានគិតដល់ពីគុណសម្បត្តិ និងគុណវិបត្តិរបស់វាអត់?

១. សម្រាប់សត្វចិញ្ចឹម

យោងតាមគេហទំព័រ CNN Health ការដែលឱ្យសត្វចិញ្ចឹមដេកជាមួយបែបនេះអាចជាការបង្ហាញពីកម្រិតការទុកចិត្តរបស់យើងទៅកាន់សត្វចិញ្ចឹម។ បើសម្រាប់សត្វចិញ្ចឹមវិញកម្រិតនៃការជឿទុកចិត្តទៅលើម្ចាស់ខ្ពស់ជាងសត្វដែលមិនដេកជាមួយម្ចាស់ ហើយថែមទាំងងាយយល់អ្វីដែលម្ចាស់ចង់បានស្ទើរតែមិនចាំបាច់និយាយ គ្រាន់តែមើលមុខក៏ពួកគេដឹងថាយើងចង់ប្រាប់ពីអ្វីដែរ។ ម្យ៉ាងវិញទៀត ផ្អែកតាមវេបសាយ CNN Health ដដែលបានបញ្ជាក់ថាមិនត្រឹមតែការទុកចិត្តនិងយល់ចិត្តតែប៉ុណ្ណោះទេ  តែវាក៏ធ្វើឱ្យពួកគេស្រស់ស្រាយនិងមិនមានសម្ពាធតាមរយៈការកើនឡើងនៃអរម៉ូនអុកស៊ីតូស៊ីន ​និងដូប៉ាមីនដែលជាអរម៉ូនធ្វើឱ្យអារម្មណ៍ពួកគេល្អថែមទៀតផង។

២. សម្រាប់ម្ចាស់

ការឱ្យសត្វចិញ្ចឹមគេងជាមួយមិនមែនសុទ្ធតែអាក្រក់ ឬល្អទាំងអស់នោះទេ។ យោងតាមលោកវេជ្ជបណ្ឌិត Raj Dagupta ជាអ្នកជំនាញខាងដំណេកនៅ​ Keck School Medicine​ នៃសាកលវិទ្យាល័យ Southern California បានបញ្ជាក់ថាការឱ្យសត្វចិញ្ចឹមគេងជាមួយបែបនេះគឺមានផលប្រយោជន៍មែនទែនសម្រាប់អ្នកដែលមានជម្ងឺធ្លាក់ទឹកចិត្ត ឬថប់បារម្ភដោយសារពួកគេអាចគេងអោបសត្វចិញ្ចឹមរបស់គេដែលប្រៀបដូចជាខ្នើយអោបអ៊ីចឹងដែរ។ ម្យ៉ាងវិញទៀត នៅពេលដែលខ្លួនយើងទៅប៉ះនឹងរោមដ៏ទន់ជាមួយសាច់ដ៏ហាប់ណែនរបស់ពួកគេហើយ នោះយើងនឹងមានចាប់ផ្ដើមមានអារម្មណ៍ប្រសើរឡើង ឬស្រស់ស្រាយជាងមុនវិញបន្តិចផងដែរ។

ប៉ុន្តែបើសម្រាប់អ្នកមានការពិបាកក្នុងការគេងវាមិនមែនជារឿងល្អទេដែលឱ្យសត្វចិញ្ចឹមមកគេងលើគ្រែជាមួយព្រោះវាអាចបណ្ដាលឱ្យខ្លួនយើងវិវត្តទៅជាជម្ងឺផ្លូវចិត្តទៅវិញ។ ផ្អែកទៅលើវេបសាយ CNN Health ដដែលគឺដោយសារពួកគេអាចនឹងព្រុស ឬដើរពេញបន្ទប់ដែលអាចបង្កជាសម្លេង ឬការរំខាន​ដល់ដំណេករបស់យើងទៀតផង។​ លើសពីនេះទៅទៀត ប្រសិនបើយើងមានអនាម័យត្រឹមត្រូវវានឹងមិនអីនោះទេ តែប្រាកដអត់ថារោមសត្វចិញ្ចឹមរបស់យើងមិនធ្លាក់លើពូក? រោមដែលជាប់នៅលើពូកនោះហើយអាចចូលច្រមុះពេលយើងដកដង្ហើមហើយនឹងបង្កជាជម្ងឺហឺត ឬជម្ងឺផ្លូវដង្ហើមជាដើម។

ដូចនេះមុនសម្រេចចិត្តថាឱ្យសត្វចិញ្ចឹមគេងលើគ្រែជាមួយ ត្រូវគិតពីផលប្រយោជន៍និងផលប៉ះពាល់ជាមុនសិន ដើម្បីកុំឱ្យស្ដាយក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ