រឿង ៣ យ៉ាងអ្នកធ្វើខុសមិនដឹងខ្លួននាំឲ្យបាត់បង់មិត្តភាព

ការរាប់អានគ្នាបានយូរអង្វែងវាទាមទារឲ្យភាគីទាំងសងខាងឬអ្នកពាក់ព័ន្ធទាំងឡាយចេះយកអាសាគ្នាទៅវិញទៅមក គ្មានគំនិតខូចកេងចំណេញនិងមិនរួមតែសុខពេលមានទុក្ខរត់ចោលគ្នាឡើយ។ ពេលខ្លះមនុស្សជាច្រើនតែងមើលរំលងរឿងតូចៗធ្វើខុសដោយមិនដឹងខ្លួនទម្រាំតែចាប់អារម្មណ៍គ្រប់យ៉ាងប្រែប្រួលអស់ទៅហើយរហូតដល់ត្រូវមនុស្សល្អៗជាច្រើនបានដើរចេញពីជីវិតរបស់អ្នកជាបន្ដបន្ទាប់៖

១. កេងចំណេញ

ដូចគេថាមនុស្សមានទៅមានមកប៉ុន្ដែអ្នកតែងតែចង់ឲ្យមនុស្សជុំវិញធ្វើល្អដាក់ខ្លួនស្របពេលដែលអ្នកវិញមិនដែលធ្វើល្អនិងជួយគេវិញសោះ។ ជាក់ស្ដែងជាមួយអ្នកជុំវិញគិតណាស់សូម្បីតែមួយរយរៀលក៏មិនឲ្យបាត់ដែរដេញតាមទារឥតល្ហែ ប៉ុន្ដែវេនខ្លួនឯងវិញធ្វើជាមិនដឹងមិនលឺបន្លំៗមិនជួយចេញប្រាក់សោះចង់បានតែរបស់ហ្វ្រីៗរហូតពេលខ្លះថែមទាំងជំពាក់ប្រាក់អ្នកដទៃមិនព្រមសងទៀត។ ត្រូវចាំណាមិនមែនឲ្យទៅចាយវាយប្រាក់ខ្ជះខ្ជាយទេប៉ុន្ដែបើដល់ថ្នាក់អ៊ីចឹងនរណាហ៊ានក្បែរទៅ?

២. គិតតែពីខ្លួនឯង

ចង់មនុស្សមួយផែនដីរលាយអស់ក៏មិនខ្វល់សំខាន់ខ្ញុំរស់។ អ្នកមិនដែលចេះខ្វល់ពីអ្នកជុំវិញឡើយធ្វើអ្វីរកតែស្រួលខ្លួនឯង ដើរមួយក្រុមតែគំនិតវិញគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំគ្រប់ពេលវេលា។ មិនចេះយោគយល់អធ្យាស្រ័យនរណាទាំងអស់ គិតចង់ធ្វើអ្វីក៏ធ្វើនោះ។ ជាពិសេសខឹងង៉ក់ងរអ្នកដទៃបាន ប៉ុន្ដែខ្លួនមិនចេះខុសគេផ្សេងខឹងប៉ះមិនបាន។

៣.  ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ

និយាយមិនសូវដឹងក្បាលកន្ទុយឃើញគេរេទៅណាក៏រេទៅតាមនោះ។ នៅពេលដែលគេធ្វើល្អដាក់ខ្លួនក៏និយាយល្អអែបអប។ ប៉ុន្ដែពេលមានរឿងអន់ចិត្តគ្នាក៏ដើរនិយាយអាក្រក់ប្រាប់មនុស្សជុំវិញធ្វើខ្លួនដូចជាជនរងគ្រោះអយុត្ដិធម៌ណាស់។ សេពគប់តែមនុស្សផ្ដល់ប្រយោជន៍ដល់ខ្លួន។

មានអត្ដចរិតបែបនេះ បើនៅសុខៗស្រាប់តែមនុស្សធ្លាប់រាប់អានអ្នកប្រែជាសោះអង្គើយកុំបាច់ឆ្ងល់ព្រោះអ្នកបានធ្វើឲ្យគេឆ្អែតចិត្តហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ