មិត្ត ៧ ប្រភេទក្នុងជីវិតដែលយើងគួរជៀសវាង

ជាការពិតមិត្តភក្ដិពិតប្រាកដគឺជាមនុស្សម្នាក់ដែលអាចរួមសុខរួមទុក្ខជាមួយគ្នាបានយូរ និងមិនបោះបង់ចោលគ្នាងាយៗឡើយ។ ជាងនេះទៅទៀត មិត្តក៏ជាមនុស្សដែលយល់ព្រមអភ័យទោសឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាមិត្តភាពដែរ។

 ប៉ុន្តែស្របពេលនេះ ការរាប់អានមនុស្សណាម្នាក់ជាមិត្តក៏គួរតែសង្កេតឱ្យបានច្បាស់ដែរ មិនដូច្នោះទេវាប្រៀបដូចជាការអោបក្រសោបបញ្ហាឱ្យរុំជាប់ខ្លួនទៅវិញ។ ដូច្នេះនៅពេលដែលជួបមនុស្ស ១០ ប្រភេទគួររក្សាគម្លាតជារឿងល្អ៖

១. អ្នកដែលមិនចាំថ្ងៃកំណើតយើង៖ បើសិនអ្នកណាម្នាក់ដែលឧស្សាហ៍ចេញទៅខាងក្រៅដើរលេងជាមួយគ្នា ញ៉ាំអីជាមួយគ្នា តែមិនចាំថ្ងៃកំណើត ឬសូម្បីតែចំណង់ចំណូលចិត្តយើងគឺមិនគួរទុកចិត្តពួកគេពេកនោះទេ។ ដូច្នេះជាមិត្តពិតប្រាកដច្បាស់ជាចងចាំថ្ងៃសំខាន់ និងហ៊ានឆ្លៀតឱកាសចំណាយពេលជាមួយគ្នាមិនខាន។

២. អ្នកដែលតែងតែកែកំហុសយើងជានិច្ច៖ ពេលខ្លះការជួយចង្អុលបង្ហាញពីកំហុសរបស់គ្នា និងកែសម្រួលគ្នាគឺជារឿងល្អដែលមិត្តភក្ដិគួរធ្វើ។ ប៉ុន្តែការណែនាំជ្រុលហួសហេតុ និងញឹកញាប់ខ្លាំងពេកស្ទើរគ្រប់រឿងហាក់ដូចជាពួកគេកំពុងទុកយើងជាមនុស្សទន់ខ្សោយម្នាក់ដែលងាយស្រួលធ្វើបាបផងដែរ។

៣. អ្នកដែលតែងតែជំទាស់ជាមួយយើង៖ ជាមិត្តភក្ដិនឹងគ្នាជៀសមិនផុតឡើយពីការជំទាស់ ឬខ្វែងគំនិតគ្នាបន្តិចបន្តួច។ ប៉ុន្តែយើងមិនគួររាប់អានមនុស្សដែលយល់តែចិត្តខ្លួនឯង ហើយតែងតែមិនបដិសេធយោបល់យើងនោះទេ ព្រោះមិនយូរ ឬឆាប់បញ្ហាច្បាស់ជាកើតឡើងមកជារឿយៗ។

៤. អ្នកដែលតែងតែមានកំហឹង និងពិបាកចិត្ត៖ ធម្មតាមិនមានមនុស្សណាម្នាក់គេចផុតពីការមានកំហឹង និងបញ្ហាពិបាកចិត្តនោះទេ។ ប៉ុន្តែក្នុងចំណងមិត្តភាព ប្រសិនបើអាចជៀសបានត្រូវតែជៀសព្រោះពួកគេប្រៀបដូចជាថាមពលអវិជ្ជមាន ឬជាមេរោគដែលនាំតែរឿងឈឺក្បាលមិនចេះចប់។

៥. អ្នកដែលតែងតែច្រណែនយើង៖ មិត្តភក្ដិពិតប្រាកដនឹងសាទរនៅពេលយើងទទួលបានភាពជោគជ័យណាមួយ។ ប៉ុន្តែប្រសិនបើមិត្តម្នាក់មានចិត្តច្រណែនជាមួយយើង វាហាក់ដូចជាយើងកំពុងរក្សាទុកកាំបិតមុតស្រួចសម្រាប់ចាក់ខ្លួនឯងអ៊ីចឹង។ ភាគច្រើនពួកគេសម្ដែងជាល្អ ចូលចិត្តរៀបអន្ទាក់ដើម្បីឱ្យយើងដើរចូលហើយច្រានទម្លាក់តែម្ដង។

៦.​អ្នកដែលតែងតែមិនសួរនាំរកយើង៖ ការសួរសុខទុក្ខគ្នា ឬសួរនាំរកគ្នានៅពេលទៅណាមកណាជារឿងធម្មតាដែលមនុស្សរាប់អានគ្នាត្រូវធ្វើ។ ប៉ុន្តែប្រសិនគេរាប់អានយើងហើយបែរជាមិនសួរនាំរកគ្នា នោះអាចនឹងមានន័យថាពួកគេរាប់អានយើងដោយសារសម្លឹងឃើញផលប្រយោជន៍អ្វីមួយប៉ុណ្ណោះ។

៧. អ្នកដែលមិនគួរឱ្យទុកចិត្ត៖ អាចនិយាយបានថាពេលស្គាល់គ្នាដំបូងៗ យើងមិនទាន់អាចមើលចិត្តគ្នាច្បាស់នៅឡើយទេ។ តែប្រសិនបើរាប់អានគ្នាយូរទៅមានអារម្មណ៍មនុស្សម្នាក់នេះមិនគួរឱ្យទុកចិត្តគឺជាពេលដែលយើងត្រូវរក្សាគម្លាតហើយព្រោះពួកគេអាចនឹងនិយាយអាក្រក់ពីក្រោយខ្នង ឬងាយបង្កជាការគម្រាមកំហែងដល់យើងព្រមទាំងមិត្តដទៃទៀតផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ