ច្បាស់លាស់ជាមួយរឿងទាំង ៤ នេះសិនមុនសម្រកទម្ងន់

អាចនិយាយបានថាមនុស្សភាគច្រើនក្នុងពេលបច្ចុប្បន្នកំពុងប្រឈមជាមួយបញ្ហាធាត់ ឬលើសគីឡូយ៉ាងខ្លាំង។ លើសពីនេះទៅទៀតដោយសារតែតម្រូវការនិងស្ថានភាពសង្គមទើបមនុស្សមិនសូវមានពេលវេលាឱ្យខ្លួនឯងដើម្បីថែរក្សាសុខភាពដូចជាហាត់ប្រាណ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ដើម្បីសន្សំពេលវេលាពួកគេក៏ជ្រើសរើសការញ៉ាំអាហារមិនត្រឹមត្រូវក៏ជាផ្នែកមួយនៃការឡើងគីឡូដែរ។ ពេលធាត់គេចាំបាច់ត្រូវតែសម្រកទម្ងន់ ប៉ុន្តែពេលខ្លះក៏ឆ្ងល់ខ្លាំងដែរថាខំសម្រកណាស់ហើយ តែបែរបានតែរយៈពេលខ្លី ឬមិនស្រកទៅវិញ។ បែបនេះតើពួកគេត្រូវច្បាស់លាស់ជាមួយរឿងទាំងនេះមុនចាប់ផ្ដើមសម្រក៖

១. ជ្រើសរើសវិធីសម្រកឱ្យត្រឹមត្រូវ

ក្នុងពេលបច្ចុប្បន្នវិធីសម្រកទម្ងន់កាន់តែមានច្រើនជម្រើសនិងជឿនលឿនជាងកាលពីមុនឆ្ងាយណាស់។ មានអ្នកខ្លះជ្រើសរើសយកការសម្រកតាមរបបអាហារ តាមការហាត់ប្រាណ ឬតាមបែបវិទ្យាសាស្រ្តជាដើម។ ប៉ុន្តែស្របពេលសម្រកពួកគេបែរជាយករបៀបសម្រកទាំងនោះលាយឡំបញ្ចូលគ្នាទៅវិញ ជាលទ្ធផលវានឹងធ្វើឱ្យការខិតខំរបស់យើងកន្លងមកនឹងក្លាយជាអាសារបង់ជាមិនខាន។ បើទោះបីជាស្រកបានក៏ដោយ ក៏ក្នុងតែរយៈពេលខ្លីមួយតែប៉ុណ្ណោះ។ លើសពីនេះទៀត មានមនុស្សជាច្រើនគិតថាការសម្រកតាមការបង្អត់អាហារជាវិធីត្រឹមត្រូវ តែវាអាចជាវិធីដែលយើងចាប់ផ្ដើមសម្លាប់ខ្លួនឯងម្ដងបន្តិចទៅវិញទេ។ ដូចនេះមុនសម្រកត្រូវស្វែងរកព័ត៌មានជាក់លាក់មួយដើម្បីធានាពីប្រសិទ្ធិភាពនិងលទ្ធផល។

២. កុំចង់ស្រកក្នុងរយៈពេលខ្លី

សម្រាប់អ្នកលើសទម្ងន់ ឬមនុស្សធាត់តែងតែចង់ឱ្យខ្លួនឯងស្រកលឿនបំផុតតាមតែអាចធ្វើបាន ដូចនេះពួកគេអាចនឹងប្រើគ្រប់វិធីសាស្រ្តដើម្បីសម្រេចគោលដៅរបស់គេ។ ជាលទ្ធផលវាអាចស្រមបានលឿនពិតមែន ប៉ុន្តែក្រោយមករាងកាយនឹងប្រែជាទ្រុឌទ្រោមជាមិនខាន។ បើងាក​មកមើលពីវិធីដែលគេជ្រើសរើសភាគច្រើនគឺអាចមានគ្រោះថ្នាក់ដល់សុខភាពមែនទែនដូចជាការប្រើប្រាស់ថ្នាំសម្រកទម្ងន់ ការបង្អត់អាហារខ្លួនឯង ឬការហាត់ប្រាណជ្រុលជាដើម។ ការធ្វើបែបនេះមិនត្រឹមតែបំផ្លាញរាងកាយនោះទេ ថែមទាំងធ្វើឱ្យបាត់បង់ម៉ាសសាច់ដុំដែលធ្វើឱ្យខ្លួនប្រាណទន់ខ្សោយមិនអាចទប់ទល់ជាមួយគីឡួបាន និងមិនងាយស្រកទៀតផង។ ដូច្នេះកុំគិតថាប្រើរយៈពេលប៉ុណ្ណាបានស្រក ត្រូវគិតថាស្រកហើយមានសុខភាពល្អអត់វិញទើបល្អ។

៣. ផ្ដល់ពេលឱ្យខ្លួនឯងដើម្បីសម្រក

មិនខុសពីចំណុចទីពីរប៉ុន្មាននោះទេ ដើម្បីឱ្យស្រកទម្ងន់លឿនក៏ប្រើគ្រប់វិធីសាស្រ្តហើយអារម្មណ៍នឹងចាប់ផ្ដើមតានតឹង និងធុញជាមិនខាន។​ ម្យ៉ាងវិញទៀត មានមនុស្សមួយចំនួនបានគិតថាពួកគេបានត្រៀនខ្លួនរួចរាល់ហើយ តែរាងកាយរបស់ពួកគេមិនទាន់បានត្រៀមដើម្បីសម្របជាមួយការសម្រកនៅឡើយទេ។ ដូចនេះទើបពេលពួកគេឈានដល់ដំណាក់កាលសម្រកទម្ងន់ហើយក៏ចាប់មានអារម្មណ៍ធុញទ្រាន់​ និងបាក់ទឹកចិត្តហើយបោះបង់ចោលការសម្រកទម្ងន់តែម្ដង។ ដូចនេះត្រូវឱ្យពេលវេលាម្ដងបន្តិចៗទៅរាងកាយខ្លួនឯងឱ្យសម្រមខ្លួនជាមួយនឹងវិធីសាស្រ្តសម្រកទម្ងន់ឱ្យបានត្រឹមត្រូវ ទើបការសម្រកនោះមានប្រសិទ្ធិភាព។

៤.​ ជ្រើសរើសអាហារឱ្យបានត្រឹមត្រូវ

មានមនុស្សជាច្រើនគិតថាទាល់តែញ៉ាំរបស់ចៀន ឬបំពងទេទើបអាចធ្វើឱ្យឡើងគីឡូ ដូចនេះហើយទើបពួកគេមិនប៉ះរបស់ញ៉ាំណាដែលមានជាតិខ្លាញ់នោះទេ។ ប៉ុន្តែមានឆ្ងល់អត់ថាហេតុអីខំជៀសពីការញ៉ាំរបស់ចៀន ឬបំពងហើយនៅតែមិនស្រកគីឡូទៀត? ដូច្នេះមិនមែនមានតែរបស់ខ្លាញ់ទេដែលអាចធ្វើឱ្យធាត់ សូម្បីនំប៉័ង ឬអាហារដែលសម្បូរជាតិម្សៅក៏អាចធ្វើឱ្យធាត់បានដែរ។ អ្នកទាំងអស់គ្នាមានដឹងអត់ថាការញ៉ាំអាហារដែលសម្បូរជាតិម្សៅច្រើន វានឹងទៅបំប្លែងពីសារធាតុចិញ្ចឹមទៅជាជាតិស្ករនិងខ្លាញ់ទៅវិញ។ ដូចនេះមុនពេលញ៉ាំត្រូវគិតពីតុល្យភាពនៃអាហារជាមុនសិន ទើបធ្វើឱ្យរាងកាយអាចស្រកបានជាមួយសុខភាពល្អ។

ដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវច្បាស់លាស់ជាមួយរឿងទាំង ៤ នេះសិនទើបការសម្រកទម្ងន់មានប្រសិទ្ធិភាពនិងសុខភាពល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ