កុំគិតថា​មិន​អី! ទម្លាប់​ទំពា​ទឹកកក​លេងៗអាច​នាំ​គ្រោះថ្នាក់​ច្រើន​ណាស់

ដល់ខែក្ដៅអ្វីៗរបស់ដែលគេនឹកឃើញដំបូងបំផុតគឺទឹកកក។ ពេលបានទឹកត្រជាក់ ឬទឹកកកមួយកែវហើយអារម្មណ៍ច្បាស់ជាស្រស់ស្រាយខ្លាំងជាមិនខាន។ ភាគច្រើនសម្រាប់មនុស្សភាគច្រើនឱ្យតែពេលញ៉ាំទឹកអស់ ពួកគេតែងតែទំពាដុំទឹកកកញ៉ាំតាមក្រោយហើយ។ តែអ្នកទាំងអស់គ្នាពេលទម្លាប់ទំពាដុំទឹកកកយូរទៅនឹងក្លាយជាញៀនហើយបង្កទៅជាជម្ងឺថែមទៀតផង។​

ហេតុអ្វីបានជាមនុស្សចូលចិត្តទំពាដុំទឹកកក? មូលហេតុទីមួយដែលធ្វើឱ្យមនុស្សចេះតែចង់ទំពាទឹកកកគឺការកង្វះជាតិដែក បើយោងតាមគេហទំព័រ Healthline។ មនុស្សដែលមានបញ្ហាកង្វះជាតិនេះតែងតែមានសភាពស្លេកស្លាំងដោយសារពួកគេមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ក្នុងការបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកានៃរាងកាយ។ អ្នកជំនាញបានធ្វើការសិក្សាទៅលើមនុស្សចំនួនពីរក្រុមដោយមួយក្រុមជាមនុស្សដែលខ្វះជាតិដែក និងមួយក្រុមទៀតជាមនុស្សមានសុខភាពធម្មតា។ ជាលទ្ធផលមនុស្សដែលមានបញ្ហាកង្វះជាតិដែកមានសភាពប្រសើរឡើងដោយកោសិកាឈាមក្រហមចាប់ផ្ដើមកើនឡើងវិញហើយខួរក្បាលក៏ចាប់ផ្ដើមមានអុកស៊ីសែននិងដំណើរការបានល្អជាងមុនដែរ។ យោងតាមគេហទំព័រ Healthlineដដែលមូលហេតុទីពីរគឺ​ជម្ងឺ Pica ដែលជាការឃ្លានខុសធម្មតាដូចជាទឹកកក ដីឥដ្ឋ ក្រដាស ផេះ ឬរបស់ប្លែកៗជាច្រើនទៀត។ ពេលមនុស្សញៀននឹងការទំពារទឹកកកបែបនេះត្រូវបានចាត់ចូលជាប្រភេទ Pagophagia ដែលជាប្រភេទមួយក្នុងចំណោម Pica។ ការពិតវាជាជម្ងឺផ្លូវចិត្តម្យ៉ាងដែលតែងតែកើតមានចំពោះអ្នកកង្វះជាតិដែក អ្នកពិការភាពផ្នែកបញ្ញា និងអំឡុងពេលមានផ្ទៃពោះ។

តើការញៀននឹងការទំពាដុំទឹកកកអាចមានបញ្ហាដែរ ឬអត់? ច្បាស់ណាស់ការញៀននឹងការទំពាដុំទឹកកកសម្រាប់មនុស្សទូទៅអាចបណ្ដាលឱ្យមានបញ្ហាមាត់ធ្មេញដោយសារទម្លាប់នៃការទំពាទឹកកកនឹងធ្វើឱ្យស្រទាប់ធ្មេញដែលរឹងបំផុតរបស់ធ្មេញនីមួយៗខូច ឆាប់ពុកផុយ និងងាយប្រេះស្រាំ។ ចំពោះមនុស្សដែលមានបញ្ហា Pica ងាយនឹងមានជម្ងឺពោះវៀនដូចជាការស្ទះពោះវៀន ការរហែកពោះវៀន ការកើនឡើងកម្រិតជាតិពុលក្នុងខ្លួន ការឆ្លងមេរោគផ្សេងៗចូលក្នុងខ្លួន និងការកន្រ្តាក់ផ្សេងៗ។ សម្រាប់ស្រ្តីមានផ្ទៃពោះវានឹងបង្កទៅជាមានបញ្ហាបេះដូងដូចជាបេះដូងរីក ខ្សោយបេះដូង មានបញ្ហាអំឡុងពេលពរពោះ កូនកើតមិនគ្រប់ខែ កូនកើតមិនគ្រប់ទម្ងន់ ការលូតលាស់របស់កូនមានភាពមិនប្រក្រតីជាដើម។

ចំពោះដំណោះស្រាយទីំមួយអ្នកដែលមានទម្លាប់បែបនេះបើមិនទាន់ធ្ងន់ធ្ងរដល់ថ្នាក់ថាអត់មិនបានទេនោះគ្រាន់តែព្យាយាមកាត់បន្ថយបន្តិចម្ដងៗដោយអាចចាប់ផ្ដើមដាស់តឿនខ្លួនឯង។ តែបើសម្រាប់អ្នកដែលទម្លាប់ញ៉ាំទឹកកករហូតដល់អត់មិនបានសោះគួរតែទៅរកវេជ្ជបណ្ឌិតណាម្នាក់ដែលមានជំនាញច្បាស់លាស់ដើម្បីជួបពិគ្រោះនិងព្យាបាលទៅដោយសារតែវាកំពុងវិវត្តទៅជាជម្ងឺផ្លូវចិត្តហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ