វត្ត​ឈើខ្មៅ​ទីអារាម​អាយុកាល​​រយ​ឆ្នាំ លាក់ខ្លួន​កណ្ដាល​ព្រៃ​រនាម​នៃ​បឹង​ទន្លេសាប

វត្ដឈើខ្មៅជាអារាមមួយ អាយុកាលប្រមាណ១៣៥ ឆ្នាំមកហើយ។ ជាវត្ដបុរាណដែលមានទីតាំងស្ថិតនៅតាមបណ្ដោយតំបន់ព្រៃលិចទឹក នៃបឹងទនេ្លសាបលើទួលក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។ វត្តនេះ ត្រូវបានសាងសង់នៅកំឡុងឆ្នាំ ១៨៨៧ ជំនាន់ព្រះ​ គ្រូចៅអធិការព្រះនាម។

វត្តឈើខ្មៅជាទួលសក្ដិសិទ្ធិ និងជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូវកាល ពិសេស​ភ្ញៀវទេសចរអន្តជាតិ​ដែលចង់ឃើញ ចង់ស្គាល់សំណង់បុរាណដ៏កម្រ។ សំឡេងកាណូតបើកកាត់ផ្ទៃទឹកបង្កើតបានជារលកតូចៗ រត់ប្រដេញគ្នាតាមដងស្ទឹងសង្កែឆ្ពោះទៅកាន់ ភូមិកោះជីវាំង មិន​ដែល​ដាច់​ឡើយ។

ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវទេសចរអាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូ ឬទូកម៉ាស៊ីន។ សម្រាប់ការធ្វើដំណើរដោយម៉ូតូគេអាចចេញដំណើរពីខេត្តសៀមរាប តាមផ្លូវជាតិលេខ ៦ ឆ្ពោះទៅឃុំសសរស្តម្ភ។ ដោយឡែករវាងមធ្យោបាយទាំងពីរនេះ ទេសចរហាក់និយមធ្វើដំណើរតាមផ្លូវទឹកជាងដោយសារការធ្វើដំណើរតាមទូក មានផ្ទាំងទស្សនីយ៍ភាពស្អាតៗជាច្រើនដែលកម្រនៅលើបឹងទន្លេសាប ក៏ដូចជាផ្ទះបណ្ដែតទឹកតូចៗនៅតាមដងស្ទឹងសង្កែ រួមជាមួយការប្រកបរបរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ និងជុំរុំសត្វស្លាបទឹកព្រែកទាល់​ជាដើម។

ពេលធ្វើដំណើរជិតដល់ នៅចំពីមុខផ្លូវធ្វើដំណើរគេនឹងប្រទះឃើញវត្តបុរាណមួយហាក់ដូចជាប្រាសាទផុសចេញពីក្នុងផ្ទៃទឹក នៅកណ្តាលតំបន់ព្រៃរនាមបឹងទន្លេសាបនោះ ដែលនោះគឺជាវត្តឈើខ្មៅ ជាទួលសក្ដិសិទ្ធិ ឬទួលអណ្តែតដែលសម្បូរដោយដើមឈើខ្មៅ ហើយព្រះវិហារវត្តឈើខ្មៅទៀតសោតក៏ធ្វើទ្បើងពីរុក្ខជាតិឈើខ្មៅសុទ្ធសាធ ។

បើទោះបីជាមធ្យោបាយដើម្បីទៅ​ដល់​វត្តមួយ​នេះមានលក្ខណៈពិបាកបន្តិចមែន ប៉ុន្តែទេសចរបរទេសកម្រចោលគោលដៅទេសចរណ៍​មួយ​នេះ​ណាស់ ប្រសិនបើពួកគេបានទៅដល់បឹងទន្លេសាបហើយ។ ចំណែកឯប្រជាជនក្នុងតំបន់វិញនៅមានជំនឿមុតមាំចំពោះទីសក្ការៈ​មួយ​នេះណាស់។ ដំណាលតាំងពីដើមមក ទួលនេះគឺជាទួលសក្ដិសិទ្ធិនៅក្នុងកណ្តាលតំបន់ព្រៃរនាមដៃបឹងទន្លេសាប ។

ជាការពិត ទោះបីជាមានទឹកជំនន់ធំប៉ុណ្ណា ក៍ទួលដែលសាងសង់ព្រះវិហារនោះពុំដែលលិចទ្បើយ។ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមវត្តនេះថា “ទួលអណ្តែត” ។ ចំណែកនៅរដូវប្រាំង ព្រះវិហារនេះមើលទៅដូចជាប្រាសាទមួយស្ថិតនៅកណ្តាលព្រៃរនាម ហាក់ដូចជាអណ្តែតពីក្នុងផ្ទៃទឹក ហើយនៅលើទួលនេះមានសល់ទូកងមួយធ្វើពីឈើគគីរ ដែលដុះនៅលើទួលនោះ ដែលគេកសាងទ្បើង តាំងពីពេលកកើតវត្ត ហើយទូកនោះមានបារមីខ្លាំងពូកែ ពេលប្រកួតម្តងៗមិនដែលចាញ់ឡើយ។ មក​ទល់បច្ចុប្បន្ន អ្នកស្រុកឯកភ្នំ តែងតែនាំគ្នាធ្វើបុណ្យគោរពបូជា និង នៅតែមានជំនឿលើបារមីរបស់ព្រះពុទ្ធរូបនៅក្នុងព្រះវិហារវត្តឈើខ្មៅឬទួលអណ្តែតនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត