TNT ជាក្រុមចម្រៀងបុរសវ័យក្មេងល្បីមួយក្នុងប្រទេសចិន ដែលចេញច្រៀងជាផ្លួវការក្នុងឆ្នាំ ២០១៩ ជាមួយសមាជិក ៧ រូបរួមមានដូចជា Ma JiaQi, Ding ChengXin, Song Yaxian, Liu Yaowen, Zhang ZhenYuan, Yao Hao Xiang និង He Junlin។
មែនទែនទៅ ប្រជាប្រិយភាពរបស់ក្រុមចម្រៀងបុរសមួយនេះពិតជាមានភាពល្បីល្បាញខ្លាំងក្នុងស្រុក និងមានអ្នកគាំទ្រជាច្រើន បណ្ដាញសង្គម Weibo របស់សមាជិកម្នាក់ៗ មានចំនួនអ្នកចុចតាមដានរហូតដល់ជាង ២០ លាននាក់។ ហើយភាពល្បីល្បាញរបស់ក្រុមចម្រៀងមួយនេះ ក៏មិនខុសពីក្រុមចម្រៀងបុរសខេប៉ុបដែរគឺតែងតែមានក្រុមអ្នកគាំទ្រងប់ងុលជាច្រើនតាមរំខានរកពេលវេលាឯកជនស្ទើរគ្មាន។
ថ្មីៗ នេះ ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរសមួយនេះធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលដោយសារតែពួកគេបង្កភាពរញ៉េរញ៉ៃយ៉ាងខ្លាំងនៅទីសាធារណៈ ដោយរត់ប្រដេញតាមនៅព្រលានយន្ដហោះ។ បើតាមប្រភពប្រភពព័ត៌មាន 8days បានឱ្យដឹងថា កំឡុងពេលយន្ដហោះដែលក្រុមចម្រៀង TNT កំពុងចុះចតនៅទីក្រុង ChangSa ប្រទេសចិន ក្រុមអ្នកគាំទ្រនៅខាងក្រៅបានរត់បំបុកចូលទៅកន្លែងចុះចត រីឯក្រុមអ្នកគាំទ្រដែលហោះហើរលើយន្ដហោះតែមួយក៏បានរត់សំដៅទៅរកសមាជិកក្រុមដែលកំពុងនៅលើយន្ដហោះ។

ស្ថានភាពដ៏រញ៉េរញ៉ៃនេះធ្វើឱ្យក្រុមការងារនៅយន្ដហោះបង្ខំចិត្តត្រូវប្ដឹងប៉ូលីសដើម្បីមកជួយអន្ដរាគមន៍ និងការពារសុវត្ថិភាពអ្នកដំណើរផ្សេងទៀត។ ជាក់ស្ដែងដោយសារតែក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស TNT រត់បំបុកចូលមកដូចជាខ្មោច Zombie ដេញតាមមនុស្សក្នុងភាពយន្ដកុនធ្វើឱ្យភ្ញៀវផ្សេងទៀតដែលហោះហើរក្នុងយន្ដហោះជាមួយត្រូវពន្យារពេលចេញមកក្រៅ និងធ្វើឱ្យកកស្ទះដល់ជើងយន្ដហោះផ្សេងទៀតក្នុងថ្ងៃតែមួយផងដែរ។
គួរបញ្ជាក់ដែរថា នេះមិនមែនលើកទី ១ ឡើយដែលក្រុមអ្នកគាំទ្ររបស់ TNT ស្រឡាញ់និមិត្តរូបរបស់ខ្លួនពេករត់ដេញតាមដូច្នេះ គ្រាន់តែលើកនេះបង្កភាពរញ៉េរញ៉ៃខ្លាំងជាងរាល់ដងទើបដល់ថ្នាក់ត្រូវប្ដឹងប៉ូលីសដើម្បីសុវត្ថិភាព។ ក្រុមហ៊ុនដែលគ្រប់គ្រងរបស់ក្រុម TNT ត្រូវចេញមកនិយាយជារឿយៗ ពីរឿងហាមអ្នកគាំទ្រកុំឱ្យបង្កភាពរញ៉េរញ៉ៃនៅតាមទីសាធារណៈ៕
























































Account
Security
Favourite Content