«ស្ទឹងថ្វាក» ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនៅក្នុងខេត្តបាត់ដំបង និងជាកន្លែងដ៏ពេញនិយមសម្រាប់ការមកលេងកម្សាន្ត និងលម្ហែកាយលក្ខណៈគ្រួសារ មិត្តភ័ក្ដិ នាថ្ងៃឈប់សម្រាក ឬចុងសប្ដាហ៍។

ប្រសិនបើអ្នកធ្វើដំណើរចេញពីមុខសាលាស្រុក ប្របតាមផ្សាររតនៈមណ្ឌល លើផ្លូវកៅស៊ូ ប្រមាណជា ១៥ នាទី អ្នកនឹងបានទៅដល់រមណីយដ្ឋានមួយដែលគេឱ្យឈ្មោះថា ស្ទឹងថ្វាក ដែលនៅមិនឆ្ងាយពីទីប្រជុំជនប៉ុន្មានទេ។ រមណីយដ្ឋាន ស្ទឹងថ្វាក ជាគោលដៅទេសចរណ៍មួយដ៏សំខាន់ ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនរបស់ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានភ្ញៀវទេសចរទៅលេងហូរហែ មិនដាច់ មិនថាចុងសប្ដាហ៍ ថ្ងៃឈប់សម្រាក ឬបុណ្យទាន។
រមណីយដ្ឋានធម្មជាតិមួយនេះ មានទឹកថ្លាអាចងូតលេងកម្សាន្តបានយ៉ាងរីករាយ ថែមទាំងកន្លែងអង្គុយលេងដាក់តម្រៀបជាប់ទឹក ដែលមិនត្រឹមអាចប្រលែងលេងនិងគង្គា ថែមអាចគយគន់ព្រៃព្រឹក្សា ធម្មជាតិដ៏ស្រស់បំព្រងបានថែមទៀតផង ហើយទីនោះក៏មានការលក់អាហារដែលចម្អិនដោយប្រជាជនក្នុងតំបន់ផងដែរ៕









រូបភាព ៖ កណ្ដៀរ/តាមខេត្ត

























Account
Security
Favourite Content