អំពើ​ល្អ​ងាយ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​កន្លែង​ការងារ​ក្លាយ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចង់​ទៅ

ជីវិត​មនុស្ស​ស្ថិត​ក្នុង​វ័យ​ធ្វើ​ការ​ កន្លែង​ការងារ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដោយ​សារ​ពេល​វេលា​​មួយ​ចំណែក​ធំ​ដែល​ខ្លួន​មាន​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​ចំណាយ​ទៅ​លើ​កន្លែង​ធ្វើ​ការ​​ច្រើន​ជាង​ពេល​វេលា​ដែល​ខ្លួន​បាន​ចំណាយ​ទៅ​លើ​គ្រួសារ​ខ្លួន​ទៅ​ទៀត។ យ៉ាង​ណា​មិញ​មនុស្ស​គ្រប់​រូប​ប្រាកដ​ជា​ចង់​បាន​កន្លែង​ការងារ​មួយ​ប្រកប​ទៅ​ដោយ​បរិយាកាស​វិជ្ជមាន​ និង​ការ​ជួយ​អភិវឌ្ឍ​សមត្ថភាព​គ្នា​ឆ្ពោះ​ទៅ​រក​ក្រុម​ការងារ​ដែល​មាន​កម្រិត​វិជ្ជា​ជីវៈ​ខ្ពស់​តាម​រយៈ​ទំនាក់​ទំនង​ល្អ និង​ការ​សហការ​គ្នា។ អត្ថបទ​មួយ​នេះ​នឹង​មក​បង្ហាញ​ពី​អំពើ​ល្អ​ងាយ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​កន្លែង​ធ្វើ​ការ​មាន​បរិយាកាស​វិជ្ជមាន និង​ពន្យល់​លោក​អ្នក​ពី​សារៈសំខាន់​នៃ​អំពើ​ល្អ​នៅ​កន្លែង​ការងារ​ចំពោះ​ក្រុម​ហ៊ុន។

សារៈសំខាន់​នៃ​អំពើ​ល្អ​នៅ​កន្លែង​ការងារ

កន្លែង​ការងារ​ល្អ​គឺ​កើត​ឡើង​នៅ​ពេល​ដែល​បុគ្គលិក​មាន​អាកប្បកិរិយា​វិជ្ជមាន​ចំពោះ​គ្នា និង​បំណង​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​បង្ហាញ​ថា​អំពើ​ល្អ​សំខាន់​​ប៉ុនណា​សម្រាប់​កន្លែង​ការងារ​មួយ៖

  • បង្កើន​ផលិតភាព​ការងារ អំពើល្អ​នៅ​កន្លែង​ការងារ​អាច​ធ្វើ​ឲ្យ​ផលិតភាព​ការងារ​មាន​ការ​កើន​ឡើង​បាន។ នៅ​ពេល​ដែល​កន្លែង​ការងារ​មាន​បរិយាកាស​វិជ្ជមាន ​បុគ្គលិក​រីករាយ​ជា​មួយ​នឹង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ជាង​មុន​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ជា​មួយ​នឹង​ក្រុម​ការងារ​ប្រកប​ដោយ​ការ​សហការ។
  • ពេញ​ចិត្ត​នឹង​ការងារ ការ​ជួយ​ទៅ​ដល់​មិត្ត​រួម​ការងារ ឬ​ទទួល​បាន​ការ​ជួយ​ពី​មិត្ត​រួម​ការងារ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​ម្នាក់​មាន​ការ​ពេញ​ចំពោះ​ការងារ​កាន់​តែ​ខ្លាំង​ឡើង។ ហេតុ​ផល​នេះ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​ម្នាក់​រួម​ដំណើរ​វែង​ឆ្ងាយ​ជា​មួយ​មិត្ត​រួម​ការងារ និង​ក្រុម​ហ៊ុន​។
  • បង្កើន​ភាព​ស្និទ្ធស្នាល ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​បុគ្គលិក​មាន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និត​ជា​មួយ​គ្នា។ ភាព​ស្និទ្ធស្នាល​បង្ក​ឲ្យ​មាន​ការ​ចូល ហើយ​ការ​ចូល​រួម​ធ្វើ​ឲ្យ​មាន​ការ​បេ្តជ្ញា​ចិត្ត និង​ជឿជាក់​ទៅ​លើ​តម្លៃ​ស្នូល​នៃ​ក្រុមហ៊ុន។
  • បង្កើន​ភាព​ស្មោះត្រង់ អង្គភាព​ជា​ច្រើន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​វា​អាច​បង្កើន​ភាព​ស្មោះត្រង់​រវាង​បុគ្គលិក​និង​បុគ្គលិក និង​ចំពោះ​ក្រុមហ៊ុន​ពី​សកម្មភាព​ទាំង​នោះ​។ បុគ្គលិក​ស្មោះត្រង់​នឹង​ព្យាយាម​ជួយ​ឲ្យ​ក្រុម​ហ៊ុន​មាន​ការ​រីក​ចម្រើន និង​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុម​ហ៊ុន​ទៅ​លើ​ការ​ជ្រើសរើស​បុគ្គលិក​ បំពាក់​បំប៉ន​ជា​ដើម។
  • បង្ក​ឲ្យ​មាន​បរិយាកាស​ការងារ​បែប​វិជ្ជមាន បរិយាកាស​ការងារ​វិជ្ជមាន​តែង​តែ​កើត​ឡើង​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​វា​ក៏​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ទំនាក់ទំនង​រវាង​បុគ្គលិក​និង​បុគ្គលិក​ក្រុមហ៊ុន​និង​អតិជន។

អំពើ​ល្អ​ងាយ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​កន្លែង​ការងារ​ក្លាយ​ជា​កន្លែង​ដែល​គួរ​ឲ្យ​ចង់​ទៅ

  • និយាយ​សួស្ដី​ទៅ​កាន់​មិត្ត​រួម​ការងារ​នៅ​ផ្នែក​ផ្សេង។ ណែនាំ​ខ្លួន​អ្នក ឬ​សួរ​ពី​អំពី​ការងារ​ដំណើរការ​នៅ​ផ្នែក​ដែល​គេ​កំពុង​ធ្វើ​នោះ
  • ហៅ​មិត្ត​រួម​ការងារ​ទៅ​ញ៉ាំ​បាយ​ ឬ​កាហ្វេ​ពេល​ម៉ោង​សម្រាក​ ឬ​អាច​អញ្ជើញ​ទៅ​កន្លែង​ណា​មួយ​ពេល​ចុង​សប្ដាហ៍
  • ប្រាប់​រៀមច្បង​ពី​ដំបូន្មាន​ល្អៗ​ដែល​អ្នក​ទទួល​បាន​ពី​ពួកគេ ប្រាប់​ពួកគេ​ពី​ដំណើរ​ការ​នៃ​ការងារ​របស់​អ្នក ឬ​ប្រាប់​ពី​ការ​អភិវឌ្ឍន៍​ខ្លួន​របស់​អ្នក​ជាដើម
  • នាំ​យក​អ្វី​មួយ​ដែល​មាន​ភាព​វិជ្ជមាន​ដល់​កន្លែង​ការងារ​ទោះ​បី​វា​តិច​តូច ជាជាង​រអ៊ូ​ពី​រឿង​ចរាចរណ៍ ឬ​រឿង​អវិជ្ជមាន​ណា​មួយ
  • Surprise មិត្ត​រួម​ការងារ​ជា​មួយ​នឹង​ភេសជ្ជៈ​ដូចជា កាហ្វេ ឬ​ទឹកក្រូច​
  • យក​អាហារ​សម្រន់​តិចតួច​ចែក​មិត្ត​រួម​ការងារ
  • ជួយ​ណែនាំ​បុគ្គលិក​ថ្មី​ពី​វប្បធម៌​ការងារ ឬ​របៀប​របប​នៅ​ទី​នោះ
  • ចូល​រួម​ក្នុង​សកម្មភាព​ផ្សេងៗ​ដែល​ក្រុម​ហ៊ុន​បាន​រៀប​ចំ
  • បើក​ទ្វា​ឲ្យ​នរណា​ម្នាក់
  • ចូល​រួម​អបអរ​ថ្ងៃ​កំណើត​មិត្ត​រួម​ការងារ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ