Khanara Ellers ស្ត្រី​ខ្មែរ​អាចសម្រេច​ក្ដី​សុបិន​ពី​កុមារភាព​ ក្លាយ​ជា​វិស្វករ​នៅ​អង្គការ​ NASA

នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​គ្រប់​គ្រង​កម្ពុជា​ ក្ដី​ស្រមៃ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​វិស្វករ​របស់​ខ្ញុំ​ត្រូវ​បាន​រលាយ“​ នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​ Khanara បាន​និយាយ។ អ្នក​ស្រី​ Khanara Ellers ជា​ស្ត្រី​ខ្មែរ​មួយ​រូប​​​ នៅ​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​លើ​ទឹក​ដី​​អាមេរិក។ ​ជា​កូន​អ្នក​បាត់​ដំបង កើត​នៅ​អំឡុង​ឆ្នាំ​ ១៩៦០ អ្នក​ស្រី​​បាន​​ឆ្លង​កាត់​សង្គ្រាម​ប្រល័យពូជសាសន៍ ជា​ជន​ភៀសខ្លួន​រស់​នៅ​ក្នុង​ប្រទេស​គេ​ ប្រើ​ភាសា​ដែល​ខ្លួន​មិន​ចេះ​សោះ​ តែ​អ្នក​ស្រី​នៅ​តែ​​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្លាយ​ខ្លួន​ជា​វិស្វករ​នៅ​ក្នុង​អង្គការ​ NASA។

មុន​ពេល​របប​ខ្មែរ​ក្រហម​ចូល​មក​ដល់​ អ្នក​ស្រី​ Khanara ដែលជា​កូនស្រី​ក្នុង​គ្រួសារ​​មាន​ការ​អប់រំ​ខ្ពស់​មួយ​ក្នុង​ខេត្ត​បាត់ដំបង។​ មាន​ឪពុក​ជា​សាស្ត្រាចារ្យ និង​ម្ដាយ​ជា​គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ Khanara មាន​ឱកាស​ទស្សនា​ព្រឹត្តិការណ៍​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ គឺ​អវកាសយានិក​ឈាន​ជើង​ជាន់​លើ​ព្រះចន្ទ​ដំបូង​តាម​រយៈ​ទូរទស្សន៍​ស​ខ្មៅ​ដែល​ក្រុម​គ្រួសារ​អ្នក​ស្រី​ និង​បងប្អូន​ចូល​ប្រាក់​គ្នា​ទិញ​នា​សម័យ​នោះ។ សម្រាប់​អ្នក​ស្រី​ បើ​ទោះ​ស្ថិត​នៅ​វ័យ​កុមារ​នៅ​ឡើយ​ក្ដី​ តែ​វា​ជា​កត្តា​ជំរុញ​ចិត្ត​ និង​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ក្ដី​សុបិន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​វិស្វករ និង​ធ្វើ​ការ​ក្នុង​កម្មវិធី​អវកាស​ណា​មួយ​នៅ​ថ្ងៃ​មុខ។

មិន​យូរ​ប៉ុន្មាន​ក្ដី​ស្រមៃ​ក៏​ត្រូវ​រសាត់​បាត់​ទៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​មក​ដល់​។ ឪពុក​ដែល​ជា​អ្នក​ចេះដឹង​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ ចំណែក​ខ្លួន​ និង​ម្ដាយ​សំណាង​ល្អ​អាច​រត់​ភៀសខ្លួន​ទៅ​ដល់​ជំរំ​ភៀស​ខ្លួន​​ព្រំដែន​ថៃ​ ហើយ​បានសិទ្ធិទៅ​រស់​នៅ​សហរដ្ឋអាមេរិក​នាឆ្នាំ​បន្ទាប់។ ឈាន​ជើង​ចូល​ដល់​ទឹក​ដី​សហរដ្ឋអាមេរិក​ អ្នក​ស្រី​ជួប​ឧបសគ្គ​ធំ​បំផុត​ក្នុង​ការ​សម្រេច​សុបិន​របស់​ខ្លួន​គឺ​កត្តា​ភាសា ដោយ​ក្នុង​​ឆ្នាំ​ ១៩៨១ ទើប​អ្នក​ស្រី​ទទួល​បាន​ឱកាស​ចូល​រៀន​ភាសា​អង់គ្លេស។ ដោយ​សារ​ឆន្ទៈខ្ពស់​ក្នុង​ការ​សម្រេច​ក្ដី​សុបិន ​ស្ត្រី​ភៀសខ្លួន​ពី​សង្គ្រាម​រូប​នេះ​តស៊ូ​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​ពេល​ថ្ងៃ និង​ចូល​រៀន​ថ្នាក់​អប់រំ​សម្រាប់​មនុស្ស​ពេញ​វ័យ​នៅ​ពេល​ល្ងាច។

ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​ ១៩៨៤ អ្នក​ស្រី​បាន​ចូល​រៀន​នៅ​ក្នុង​សកលវិទ្យាល័យ Cal Poly Pomona ដែល​ជា​សកលវិទ្យាល័យ​រដ្ឋ​ ក្នុង​រដ្ឋ​កាលីហ្វញ្ញា។ ក្រោយ​បញ្ចប់​ឆ្នាំ​ទី២​ នៅ​សកលវិទ្យាល័យ​ អ្នក​ស្រី​បាន​ឃើញ​ពន្លឺ​ក្ដី​សុបិន​របស់​ខ្លួន​ ដោយ​មាន​ឱកាស​ចូល​ធ្វើ​ការ​ជា​បុគ្គលិក​ហាត់​ការ​ក្នុង​អង្គការ​ណាសា (NASA’s Jet Propulsion Laboratory)។ ក្រោយ​មក​ទៀត​បាន​ក្លាយ​ជា​បុគ្គលិក​ Part-Time និង​ចុង​ក្រោយ​បាន​ក្លាយ​ជា​វិស្វករ​ពេញ​សិទ្ធ​ក្នុង​ឆ្នាំ​ ១៩៨៨ ពេល​ដែល​លោក​ស្រី​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ។

បច្ចុប្បន្ន​នេះ​អ្នក​ស្រី​ ជា​អ្នក​គ្រប់គ្រង​សម្រាប់​ក្រុម​វិស្វកម្ម​វេច​ខ្ចប់​អេឡិចត្រូនិក​នៅ​ក្នុង​អង្គការ​ណាសា។ មុន​ពេល​សម្រេច​ក្ដី​សុបិន​ពី​កុមារភាព​​ដ៏​ត្រចះត្រចង់ អ្នក​ស្រី​បាន​ឆ្លង​កាត់​បទពិសោធន៍​ជូរចត់​​ជា​ច្រើន ហើយ​អ្នក​ស្រី​បាន​ផ្ដល់​ដំបូន្មាន​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ថា “កុំ​បោះបង់​ឲ្យ​សោះ! ផ្ដោត​អារម្មណ៍​ឲ្យ​បាន​ល្អ និង​ធ្វើ​ការ​ឲ្យ​ខ្លាំង​ទៅ​លើ​ក្ដី​សុបិន​របស់​ខ្លួន។ កុំ​បណ្ដោយ​ឲ្យ​អ្វី​ដែល​កើត​ឡើង​ក្នុង​ជីវិត​ធ្វើ​ឲ្យ​អ្នក​​ស្រពិចស្រពិល“៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​